logo

ឆ្លង​បទពិសោធន៍ធ្វើ​សិប្បកម្ម​ម្រ័ក្សណ៍​ខ្មុក ​នៅ​ចំ​កណ្តាលវិថីបុរាណ

2026/2/10 | 08:11:00
(VOVWORLD) - ជាសកម្មភាពមួយក្នុងកម្មវិធី បុណ្យតេតវៀតណាម បុណ្យតេតតាមដងវិថី ឆ្នាំ ២០២៦ workshop "ដើរតាមគន្លងជើងសេះរបស់ព្រះ Giong" (៩-២០ កុម្ភៈ) បាននាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវបទពិសោធន៍នៃរបរសិប្បកម្ម ម្រ័ក្សណ៍ខ្មុក ប្រពៃណី ដោយឥតគិតថ្លៃ នៅចំកណ្តាលវិថីបុរាណហាណូយ ។
workshop ឆ្លងបទពិសោធន៍ធ្វើ ម្រ័ក្សណ៍ខ្មុកនៅសាលាភូមិ Ha Vi។ រូបថត៖ VOV

នៅក្នុងទីធ្លាដ៏ពិសិដ្ឋនៃសាលាភូមិ Ha Vi ដែលជាទីសក្ការៈបូជាគ្រូធំនៃរបស់សិប្បកម្មម្រ័ក្សណ៍ខ្មុក Tran Lu workshop "ដើរតាមគន្លងជើងសេះរបស់ព្រះ Giong" បានបើកចេញបរិយាកាសដែលតភ្ជាប់សិល្បៈម្រ័ក្សណ៍ខ្មុកប្រពៃណី និងជីវភាពសម័យទំនើប។ ដោយបំផុសគំនិតពីរូបភាពរបស់ ព្រះ Giong នៅក្នុងរឿងព្រេងវៀតណាម សិប្បករ Nguyen Tan Phat មិនត្រឹមតែបង្ហាញឡើងវិញនូវនិមិត្តរូបនៃវីរបុរសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ចូលនូវស្មារតីសហសម័យតាមរយៈ សិប្បិកម្មម្រ័ក្សណ៍ខ្មុកប្រពៃណីផងដែរ។

“ខ្ញុំចង់នាំយករូបភាពសត្វសេះពីរឿងព្រេងនិទាន ដែលជារូបសេះដ៏ខ្លាំងក្លា មានមហិទ្ធិឫទ្ធិ និងបង្កប់ដោយស្មារតីសាមគ្គីភាពជាតិ។ ប្រធានបទនៃ Workshop នេះគឺ "ដើរតាមគន្លងជើងសេះរបស់ព្រះ Giong" ខ្ញុំចង់ផ្ញើជូនសហគមន៍នូវរាល់តម្លៃវប្បធម៌ដែលរូបភាពសេះរបស់ព្រះ Giong បានបន្សល់ទុកមក  ជានិមិត្តរូបនៃភាពខ្លាំងក្លា ការជម្នះរាល់ការលំបាក ដើម្បីទទួលបានជោគជ័យក្នុងជីវិត"

ឆ្លងបទពិសោធន៍ធ្វើសិប្បកម្មម្រ័ក្សណ៍ខ្មុក នៅចំកណ្តាលវិថីបុរាណ។ រូបថត៖ VOV

អ្នកចូលរួមមានឱកាសអនុវត្តបច្ចេកទេសជាមូលដ្ឋាននៃសិប្បិកម្មម្រ័ក្សណ៍ខ្មុកប្រពៃណីដូចជាការគូរ ការបិទសំបកស៊ុត ការលាបព៌ណម្រ័ក្សណ៍ ហើយបានស្វែងយល់អំពីការបង្កើតរូបរាងសត្វសេះ ក្នុងវិចិត្រសិល្បៈប្រជាប្រិយ និងសិល្បៈម្រ័ក្សណ៍ខ្មុកសម័យទំនើបផងដែរ៕

TAG
VOV/VOVworld/ឆ្លង​បទពិសោធន៍/​សិប្បកម្ម​ម្រ័ក្សណ៍​ខ្មុក/វិថីបុរាណ/ទីក្រុងហាណូយ​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត