logo

ឆ្លើយតបនឹងតម្រូវការអតិថិជន ដើម្បីកំណើនពាណិជ្ជកម្មអេឡិចត្រូនិក

2021/6/1 | 06:40:00
(VOVWORLD) - ជំងឺរាតត្បាតកូវីដ ១៩ មាន ការវិវឌ្ឍយ៉ាងស្មុគស្មាញបានផ្លាស់ប្តូរទំលាប់របស់អតិថិជន នៅ ពេល ដែលការទិញទំនិញដោយផ្ទាល់បានថយចុះគួរឱ្យ កត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដែលមិនទាន់ផ្ទុះជំងឺរាតត្បាត។ អង្គភាពផលិតកម្ម និងអាជីវកម្មជាច្រើនក៏បានក្ដាប់ជាប់និន្នាការនេះ ដោយបានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាកំណើនរបស់សហគ្រាសផងដែរ។
  
រូបថត៖ VOV
ក្រុមហ៊ុនភាគហ៊ុនសកល Eviet Global ដែលមានទីស្នាក់ការនៅសង្កាត់ Phuong Liet ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ គឺជាសហគ្រាសខ្នាតមីក្រូតូច ដោយត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២០ ហើយបានប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក។ លោក Tran Minh Tu តំណាងក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា៖ ដោយយល់ដឹងថាការជួញដូរពាណិជ្ជកម្មតាមអនឡាញមានសក្កានុពលដ៏ធំធេង ដូច្នេះជាក្រុមហ៊ុនបានផ្ដោតសំខាន់លើប្រការនេះ ដើម្បីអភិវឌ្ឍន៍។ លោកបានសំណេះសំណាលថា៖ “ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកពិតជាធំទូលំទូលាយណាស់ ហើយមានសក្តានុពលជាច្រើន ដោយមិនសូវមានការប្រកួតប្រជែងឡើយ។ ពោលគឺឱកាសតែងតែច្រើនជាងបញ្ហាសាកល្បង បើយើងខិតខំប្រេងប្រែងនឹងទទួលបានជោគជ័យជាក់ជាពុំខាន”។

បច្ចុប្បន្ននេះ សហគ្រាសរបស់វៀតណាមជាច្រើនមានការយល់ដឹងយ៉ាងច្បាស់លាស់អំពីផលប្រយោជន៍របស់ពាណិជ្ជកម្មអេឡិចត្រូនិក ហើយផ្ដោតសំខាន់លើការអភិវឌ្ឍផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព។ មិនត្រឹមតែបណ្តុះបណ្តាលជ្រើសរើសនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សប៉ុណ្ណោះទេ សហគ្រាសថែមទាំងស្វែងយល់អំពីគតិយុត្តិរបស់ទីផ្សារនីមួយៗ ដើម្បីចៀសវាងជម្លោះពាណិជ្ជកម្ម។ ដោយយល់ដឹងអំពីការពិតជាក់ស្ដែងនេះ រួមទាំងសក្តានុពលនៃប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកនោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលជាស្ថាប័នគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្ម អេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលបាននិងកំពុងអនុវត្តន៍កម្មវិធីសកម្មភាពជាច្រើនដើម្បីជួយគាំទ្រដល់អង្គការ បុគ្គល និងសហគ្រាស។ លោកស្រី Nguyen Thi Minh Huyen អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក
និង សេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានប្រាប់ឲ្យដឹងថា៖ “គោលការណ៍តម្រង់ទិសដៅរួមរបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងការផ្លាស់ប្តូរឌីជីថលសម្រាប់ដំណាក់កាល ២០២១-២០២៥ និងក្នុងក្របខ័ណ្ឌនៃចលនាជនវៀតណាមផ្តល់អាទិភាព ប្រើប្រាស់ទំនិញ វៀតណាម នឹងដាក់ចេញផែនការជារៀងរាល់ឆ្នាំ ដើម្បីសម្រេចឲ្យបានគោលដៅ។ ការងារបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពគ្រប់គ្រងរបស់បណ្ដាសហគ្រាស គឺជាចំណុចគន្លឹះមួយ ព្រោះថាបើសហគ្រាសមានការផ្លាស់ប្ដូរការត្រេះរិះក្នុងការគ្រប់គ្រងនោះ ទើបអាចជំរុញខ្លាំងការអនុវត្តន៍ពាណិជ្ជកម្មអេឡិចត្រូនិកតែប៉ុណ្ណោះ”។

ក្នុងរយៈពេលកន្លងទៅ ស្ថាប័នមានសមត្ថកិច្ចបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ ដោយមានគោលការណ៍“ បើកផ្លូវ” សម្រាប់ទម្រង់ជូញដូរពាណិជ្ជកម្មតាមអនឡាញ ដើម្បីជ្រៀតចូលជីវភាពរស់នៅខាងសេដ្ឋកិច្ច សង្គម ហើយជួយមនុស្សគ្រប់រូបអាចទាក់ទងជាមួយទម្រង់ជួញដូរពាណិជ្ជកម្មនេះយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ នៅពេលដែលប្រជាជនភាគច្រើនមានការយល់ដឹងជាមូលដ្ឋានអំពីការជួញដូរពាណិជ្ជកម្មអនឡាញ រួមទាំងកំហិត ដែលទើបកើតមានឡើង ហើយការងារនេះនឹងត្រូវបានរឹតបន្តឹងជាបណ្ដើរៗ។  លោក Bui Quang Tuan នាយកវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបានមានប្រសាសន៍ថា៖ “សេចក្តីសម្រេចលេខ ៦៤៥ របស់រដ្ឋាភិបាលបានបញ្ជាក់ថា ពាណិជ្ជកម្ម អេឡិចត្រូនិក ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស ជំរុញខ្លាំងការនាំចេញ ហើយសហគ្រាសគឺជាកម្លាំងស្នូល ដើម្បីដំណើរការ អនុវត្តន៍ពាណិជ្ជកម្មអេឡិចត្រូនិក។ រដ្ឋបានដើរតួនាទីគ្រប់គ្រងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតបរិយាកាស។  គោលដៅដល់ឆ្នាំ ២០២៥ គឺមានចំនួនប្រជាជន ៥៥ % បានទិញទំនិញតាមអនឡាញ ក្នុងតម្លៃមធ្យមគឺ ៦០០ ដុល្លារអាមេរិកលើមនុស្សម្នាក់ក្នុងមួយឆ្នាំ ហើយបរិមាណពាណិជ្ជកម្មអេឡិចត្រូនិកកើនឡើង ២៥% ក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០២៥ ពាណិជ្ជកម្ម អេឡិចត្រូនិចនឹងស្រូបយក ១០% នៃការលក់រាយទំនិញនិងសេវាកម្មសរុបទូទាំងប្រទេស”។

យុទ្ធសាស្រ្តយ៉ាងហ្មត់ចត់ចាប់ពីថ្នាក់សហគ្រាសរហូតដល់ថ្នាក់ជាតិ និងដំណើរការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន និងបត់បែន ឲ្យសមស្របនឹងស្ថានភាពគឺជាតម្រូវការដែលបានដាក់ចេញ ដោយទាមទារអោយមានការខិតខំប្រឹងប្រែងរបស់សហគ្រិនគ្រប់រូប រហូតដល់ស្ថាប័នគ្រប់គ្រង។ ប្រការនេះនឹងជួយសម្រួលសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកកាន់តែមានប្រសិទ្ធភាព ជាក់ស្តែងថែមទៀត ក៏ដូចជាខិតទៅជិតគោលដៅ យថាទស្សន៍របស់រដ្ឋាភិបាលសម្រាប់ខឿនសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមផងដែរ៕

TAG
VOV/VOVworld/ឆ្លើយតប/តម្រូវការ/អតិថិជន/អេឡិចត្រូនិក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត