logo

ជឿជាក់លើយថាទស្សន៍នៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប

2025/11/29 | 08:27:40

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) (២៨ វិច្ឆិកា ១៩៩០ - ២៨ វិច្ឆិកា ២០២៥) អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូ ហាំង បានសរសេរអត្ថបទមួយស្តីពី "ទិដ្ឋភាពទូទៅ និងយថាទស្សន៍អភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប"។

អត្ថបទនេះសង្កត់ធ្ងន់លើការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ អាស៊ាន-សហភាពអឺរ៉ុប និងកិច្ចសន្ទនាយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការសន្តិសុខ-អភិវឌ្ឍន៍ ការផ្លាស់ប្តូរសភា... បានបង្កើតបណ្តាញនៃការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលរួមចំណែកដល់ការចែករំលែកការទទួលខុសត្រូវរួមសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

អត្ថបទនេះបញ្ជាក់ពីទិសដៅនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ ដែលអាចជឿជាក់លើដំណើរការស្ទុះឡើងនៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ជាមួយនឹងលំហរសហប្រតិបត្តិការកាន់តែទូលំទូលាយ  គុណភាពកាន់តែខ្ពស់ និងមាននិរន្តរភាពជាងមុន។ វៀតណាមមានបំណង បន្តចូលរួមជាមួយសហភាពអឺរ៉ុប ដើម្បីនាំយកទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប ក៏ដូចជាប្រទេសជាសមាជិករបស់ខ្លួនទៅកាន់កម្រិតថ្មីមួយ ដោយបំពេញផលប្រយោជន៍របស់ភាគីទាំងពីរ ក្លាយជាទំនាក់ទំនងគំរូមួយរវាងអាស៊ី និងអឺរ៉ុប និងរួមគ្នាបង្កើតអនាគតប្រកបដោយសន្តិភាព វិបុលភាព បៃតង និងចីរភាពនៅក្នុងតំបន់ទាំងពីរ និងនៅលើពិភពលោក៕

TAG
VOV/VOVworld/វៀតណាម/សហភាពអឺរ៉ុប/ទំនាក់ទំនង/រំលឹកខួប/៣៥ឆ្នាំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត