logo

ជនចិនមួយរូបស្រឡាញ់ប្រទេសវៀតណាម

2018/4/6 | 09:04:00

(VOVWORLD) - «ខ្ញុំមាននាមត្រកូលជា Ruan (Nguyen) ដូចត្រកូលនៅវៀតណាមដែរ។ ក្នុងពេលមកដល់វៀតណាមម្តងៗ ខ្ញុំមានអារម្មណ៍ដូចបានវិលត្រឡប់មកស្រុក កំណើតអញ្ជើង»។ នាយកផ្ទះអនុស្សាវរីយ៍បណ្ដាសាលារៀនវៀតណាមស្ថិតនៅសកលវិទ្យាល័យគរុកោសល្ស Guangxi នៅទីក្រុង Guilin ខេត្ត Guangxi របស់ចិន លោក Ruan Zhong Yuan បានចែករំលែកដូច្នេះពេលដែលរៀបរាប់អំពី ដំណើរទស្សនានៅវៀតណាមដើម្បីប្រមូលបណ្ដាវត្ថុតាងតាំងបង្ហាញនៅផ្ទះអនុស្សាវរីយ៍នៅទីក្រុង Guilin។ 

  លោកគ្រូ Ruan Zhong Yuan

ធ្វើជានាយកផ្ទះអនុស្សាវរីយ៍បណ្ដាសាលាវៀតណាមនៅទីក្រុង Guilin  អស់រយៈពេល ៧ ឆ្នាំ ហើយប្រមូលវត្ថុតាងរូបថតនានាអំពីពេលវេលាសិក្សារៀន សូត្ររបស់ជំនាន់និស្សិតវៀតណាមក្នុងប៉ុន្មានឆ្នាំ ១៩៥០ និង ១៩៦០ នៃសតវត្ស ទី ២០ ក្នុងអំឡុងជាងមួយទស្សវត្ស លោកគ្រូ Ruan Zhong Yuan មិនអាចចាំ បានថាលោកមកដល់វៀតណាមប៉ុន្មានម្តងទេ។ ស្គាល់ដល់នៅឯណាមានវត្ថុតាងរបស់បណ្ដាជំនាន់និស្សិតវៀតណាមដំបូងនៅសកលវិទ្យាល័យ Guilin នោះគឺលោកគ្រូចេញដំណើរភ្លាមមួយរំពិច។ លោកគ្រូបានទៅកាន់កន្លែងជាច្រើនដូចជាសាលារៀន បណ្ណាល័យ សារមន្ទីរ ដើម្បីស្វែងរកវត្ថុតាង៖

«ជនវៀតណាមរួសរាយរាក់ទាក់ណាស់ គេទទួលខ្ញុំយ៉ាងកក់ក្តៅណាស់! ពេលដឹងថា៖ ខ្ញុំមាននាមត្រកូល Nguyen មនុស្សម្នាស្រែកថា «បងជា ជនវៀតណាមហើយ» ពីនោះ រឿងសំណះសំណាលរវាងយើងខ្ញុំគ្មានគំលាតណា មួយឡើយ។ តែខ្លួនខ្ញុំផ្ទាល់ ខ្ញុំដូចជនវៀតណាមពិតប្រាកដដែរ ព្រោះថា ពេលមកដល់វៀតណាមម្តងៗ ខ្ញុំជានិច្ចកាលមានអារម្មណ៍ដូចវិលត្រ ឡប់មកស្រុកកំណើតវិញដែរ។»

នៅផ្ទះអនុស្សាវរីយ៍បណ្ដាសាលារៀនវៀតណាមនៅទីក្រុង Guilin លោកគ្រូ Ruan Zhong Yuan ចងចាំវត្ថុតាងនិមួយៗដែលតភ្ជាប់នឹងជីវិតនិស្សិតម្នាក់ៗ។ លោកគ្រូ Zhong Yuan បានរៀបរាប់ថា៖ ក្នុងដំណើរប្រមូលវត្ថុតាងអនុស្សាវរីយ៍នៅតំបន់ភាគខាងត្បូងវៀតណាមលោកសប្បាយរីករាយណាស់ពេលដែលរកឃើញកែវ មួយ ប៉ុន្តែ ពេលឃើញថា ម្ចាស់ផ្ទះបានរក្សាកែវនោះដូចវត្ថុកម្រមួយ លោក គ្រូមិនអាចសូមទេ។ លោកគ្រូគ្រាន់តែសូមថតរូបនៃកែវនោះប៉ុណ្ណោះ។ លោក Zhong Yuan បានឲ្យដឹងថា៖

«មានដំណើរទស្សនាដូច្នេះ ប៉ុន្តែ ខ្ញុំមិនចាត់ទុកនេះជាបរាជ័យទេ។ ផ្ទុយទៅនឹង នេះជាអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ។ ខ្ញុំក៏យល់ថា៖ បណ្ដាវត្ថុតាងនេះ ថ្លៃថ្លាចំពោះពួកគេយ៉ាងម៉េច។ វាក្រើនរំលើកអំពីសម័យកាលពោរពេញទៅដោយ ការលំបាក ថែមទាំងជាដំណាក់កាលដើម្បីធំដឹងក្តី ដើម្បីក្លាយទៅជាអនុស្សាវរីយ៍ មិនអាចបំភ្លេចបានឡើយក្នុងជីវិតរបស់មនុស្សម្នាក់ៗ។»

  លោកគ្រូ Ruan Zhong Yuan

មុនពេលទទួលដំណែងជានាយកផ្ទះអនុស្សាវរីយ៍ លោកគ្រូ Ruan Zhong Yuan បានបំពេញការងារច្រើនឆ្នាំនៅសកលវិទ្យាល័យ Guangxi ហើយជួបប្រា ស្រ័យជាមួយជំនាន់និស្សិតវៀតណាមជាច្រើន។ ជាងរយៈពេល ១០ ឆ្នាំធ្វើ ដំណើរទៅវិញទៅមករវាងវៀតណាមនិងចិន ការអភិវឌ្ឍនៃប្រទេសទាំងពីរ ពិសេសគឺការអភិវឌ្ឍរបស់វៀតណាមបានធ្វើឲ្យលោកគ្រូមានការចាប់អាម្ភណ៍យ៉ាង ខ្លាំង។

«ប្រៀបនឹងលើកដំបូងដែល ខ្ញុំមកដល់វៀតណាមដែរប្រទេសមិត្តបានផ្លាស់ ប្តូរជាច្រើន។ ផ្លូវនិងសំណង់សាធារណៈត្រូវបានកសាងល្អស្អាត ចរាចារ សណ្តាប់ធ្នាប់ជាង។»

គិតដល់ពេលនេះ លោកគ្រូ Ruan Zhong Yuan រួមជាមួយគ្រូបង្រៀនក្នុង ផ្ទះអនុស្សាវរីយ៍បានប្រមូលឲ្យបានវត្ថុតាងនិងរូបថតចំនួន ១០០០ មុខអំពី បណ្ដាសាលារៀនវៀតណាមនៅទីក្រុង Guilin។ វត្ថុតាងនិមួយៗមិនត្រឹមតែតភ្ជាប់ នឹងអនុស្សាវរីយ៍គួរឲ្យចាប់ចិត្តនៃនិស្សិតវៀតណាមម្នាក់ៗ នាប៉ុន្មានឆ្នាំ ១៩៥០-១៩៦០ ទស្សវត្យទី ២០ ប៉ុណ្ណោះទេ ថែមទាំង ថែរក្សាអនុស្សាវរីយ៍ល្អ ប្រពៃណី អំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-ចិន ទៀតផង៕

TAG
VOV/VOVworld/លោកគ្រូ/Ruan Zhong Yuan/ជន/ចិន/ស្រឡាញ់/ប្រទេស/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត