logo

ជនចាស់ជរាវៀតណាមរស់នៅប្រកបដោយក្ដីសប្បាយរីករាយ សុខភាពល្អ

2022/9/28 | 11:00:00
(VOVWORLD) - ទិវាជនចាស់ជរាអន្តរជាតិ ដែលបានធ្វើឡើងនៅថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ គឺជាទិវាបុណ្យពិសេសសម្រាប់ជនចាស់ជរានៅជុំវិញពិភពលោក។
នៅប្រទេសវៀតណាម ខែតុលាជារៀងរាល់ឆ្នាំ គឺជា “ខែធ្វើសកម្មភាពសម្រាប់ ជនចាស់ជរាវៀតណាម”។ នេះជាពេលវេលាសម្រាប់គ្រួសារនីមួយៗ សហគមន៍ និង សង្គមទាំងមូល បន្តថែទាំនិងលើកកម្ពស់គុណភាពជីវិតរបស់ជនចាស់ជរា។
ដើម្បីអបអរសាទរទិវាជនចាស់ជរាអន្តរជាតិ (ថ្ងៃទី ១ ខែតុលា) ជួយជ្រោមជ្រែង ខែធ្វើសកម្មភាពដើម្បីជនចាស់ជរាវៀតណាម នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ សមាគមសុខភាពក្រៅផ្ទះសម្រាប់មនុស្សវ័យកណ្តាល និងវ័យចំណាស់ហាណូយ បានសហការជាមួយមន្ទីរវប្បធម៌និងកីឡាហាណូយ រៀបចំកម្មវិធីសម្តែងលំហាត់ ប្រាណបំប៉នសុខភាពសម្រាប់ជនចាស់ជរា។
ការសម្តែងរបស់សមាជិកជាង ២០០០ នាក់នៃសមាគមសុខភាពក្រៅផ្ទះសម្រាប់ មនុស្សវ័យកណ្តាលនិងវ័យចំណាស់។ រូបថត៖ VNA 
អ្នកសម្ដែងនិងអ្នករាំសុទ្ធតែមានអាយុជិត ៧០ ឬ ៨០ឆ្នាំ។ រូបថត៖ VNA
 ដើម្បីជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា សមាគមជនចាស់ជរាខេត្ត Bac Lieu បានសហការជាមួយ មន្ទីរពេទ្យពហុព្យាបាល Thanh Vu Medic Bac Lieu រៀបចំកម្មវិធីពិនិត្យដោយឥតគិត ថ្លៃជំងឺបេះដូង និងជំងឺភ្នែកសម្រាប់ជនចាស់ជរា នៅក្នុងខេត្ត។ 
មុននោះ នាថ្ងៃទី១២ ខែកញ្ញា នៅមជ្ឈមណ្ឌល ហ្វឹកហាត់និងប្រកួតកីឡា ខេត្តត្រាវិញ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញបានរៀបចំការប្រកួតកីឡា ហែលទឹកប្រពៃណីសម្រាប់មនុស្សវ័យកណ្ដាលនិងវ័យចំណាស់ទូទាំងប្រទេសលើកទី២៥ ឆ្នាំ២០២២។ ការប្រកួតឆ្នាំនេះទាក់ទាញកីឡាករ-កីឡាការិនីជាង ២០០ នាក់ មកពីក្លឹប និងមជ្ឈមណ្ឌលកីឡានានានៃខេត្ត-ក្រុងចំនួន ១០ ទូទាំងប្រទេស។ 
កីឡាករកីឡាការិនីអាយុលើសពី៦០ឆ្នាំចូលរួមការប្រកួតកីឡាហែលទឹកទូទាំងប្រទេសឆ្នាំ២០២២។ រូបថត៖VOV

TAG
VOV/VOVworld/ទិវាអន្តរជាតិ/ជនចាស់ជរា/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត