logo

ជនជាតិអាមេរិកតវ៉ាប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់

2026/3/1 | 08:22:00

(VOVWORLD) - មនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុងធំៗជាច្រើន របស់សហរដ្ឋអាមេរិកបានចេញតាមដងផ្លូវកាលពីម្សិលមិញ (ថ្ងៃទី ២៨ ខែកុម្ភៈ) ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារទ្រង់ ទ្រាយធំរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បណ្តាលឲ្យជនស៊ីវិលច្រើននាក់ត្រូវស្លាប់។

មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅ Times Square ទីក្រុងញូវយ៉ក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦  (រូបថត៖ REUTERS/Heather Khalifa)

នៅ Times Square ក្នុងទីក្រុងញូវយ៉ក ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា ដោយស្រែកពាក្យស្លោកប្រឆាំងសង្គ្រាម ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារតាមអាកាស ដែលពួកគេជឿថា អាចធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងសង្គ្រាមកាន់តែទូលំទូលាយ។ អ្នកតវ៉ាមួយចំនួនបានគ្រវីទង់ជាតិប៉ាឡេស្ទីន ដោយបង្ហាញពីសាមគ្គីភាពជាមួយប្រជាជននៅតំបន់ហ្គាហ្សា។

នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី អ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅជិតសេតវិមាន និងអគារកាពីតូល។ មនុស្សជាច្រើនបានលើកផ្លាកសញ្ញាតវ៉ាប្រឆាំងនឹងសង្គ្រាម ដោយអំពាវនាវឱ្យសភាតាមដានសកម្មភាពយោធាយ៉ាងដិតដល់ និងជំរុញឱ្យរដ្ឋបាលស្វែងរកដំណោះស្រាយការទូត ជំនួសឱ្យការបង្កើនជម្លោះ។

នៅរដ្ឋ Pennsylvania និងទីក្រុងជាច្រើនទៀតនៅទូទាំងសហរដ្ឋអាមេរិក ការដង្ហែក្បួនប្រឆាំងសង្គ្រាមក៏បានធ្វើឡើងផងដែរ ដែលពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិល និស្សិតនិងក្រុមសម្មភាពដើម្បីសន្តិភាព។ អ្នកតវ៉ាខ្លាចការវាយប្រហារតាមអាកាសអាចនាំឱ្យមានអ្នកស្លាប់យ៉ាងច្រើន និងអូស ទាញសហរដ្ឋអាមេរិកឱ្យធ្លាក់ចូលទៅក្នុងជម្លោះដ៏យូរអង្វែង៕

TAG
VOV/VOVworld/ជនជាតិអាមេរិក/តវ៉ាប្រឆាំង/ការវាយប្រហារ/ទ្រង់ទ្រាយធំ/អ៊ីរ៉ង់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត