logo

ជនជាតិ E de ក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម

2013/12/16 | 09:12:12
Vovworld-ក្នុងសហគមន៍បណ្ដាជនជាតិ
វៀតណាម ជនរួមជាតិជាជនជាតិ E de
ជនរួមជាតិមានវត្តមានយូរអង្វែងនៅ
ភាគកណ្ដាលនិង Tay Nguyen ដំបន់ខ្ពង់
រាបភាគកណ្ដាលវៀតណាមពីយូរ
ណាស់មកហើយ។ ស្លាកស្នាមអំពី
ប្រភពដើមរបស់ជនជាតិ E de ត្រូវបាន
ឆ្លុះបញ្ជាំងតាមរយៈវីរកថាសំណង់
ស្ថាបត្យកម្មសិល្បៈ​សូន្យរូបវប្បធម៍
ប្រជាប្រិយ។​ រហូតមកដល់ពេលនេះ
សហគមន៍ជនរួមជាតិជាជនជាតិ E de ​
នៅរក្សាគ្រួសារតាមបែបប្រពៃណី
ត្រកូលខាងម្ដាយ។
ជនជាតិ E de ក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម (phuyentourism.gov.vn)

        Vovworld-ដោយមានចំនួនប្រជាជន៣៣១លាននាក់ជនជាតិ E de រៀប
ចំណាត់ថ្នាក់​ទី១២ក្នុងចំណោមជនជាតិទាំង៥៤ជាភាតរៈនៅវៀតណាម។ ជនរួម
ជាតិ E de រស់ប្រមូលផ្ដុំនៅបណ្ដា ខេត្ត Dak Lak, ខេត្ត Gia Lai, Khanh Hoa និង Phu
Yen របស់វៀតណាម។ ជនរួមជាតិជាជនជាតិ E de មានការតភ្ជាប់ជាមួយក្រុម
ភាសា​ម៉ាឡេមានប្រភពដើមពីដំបន់សមុទ្រ។ ​ទោះបីជាបានផ្លាស់ទីលំនៅទៅ
ភាគ​កណ្ដាលវៀតណាមនិងមកដំបន់ខ្ពង់រាប Tay Nguyen នាចុងសតវត្សទី៨ដល់​
សតវត្សទី១៥ក្តី ប៉ុន្តែក្នុងវប្បធម៍របស់ជនជាតិ E de នៅឌិតជាប់រូបភាពទឹក​និង​ទូក។ ផ្ទះវែងរបស់ជនរួមជាតិជាជនជាតិ E de សាងសង់ជារាងទូកវែង​មួយ ទ្វានៅខាង
ឆ្វេងផ្ទះ បង្អួចបើកនៅខាងក្បែរ។ ផ្ទះរបស់ជនរួមជាតិជាជនជាតិ E de ជាផ្ទះទាប មានប្រវែងពី១៥ដល់ជាង១០០ម៉ែត្រ​តាមគ្រួសារមានមនុស្សច្រើនរឺតិច។ វាជា
ចំនុនពិសេសដោយឡែកខុសពីផ្ទះជនជាតិដទៃនៅដំបន់ Tay Nguyen ឡើយ។ គឺជាផ្ទះរបស់គ្រួសារធំៗតាមបែបត្រកូលខាងម្ដាយ។​បណ្ឌិតជនជាតិវិទ្យា Luu
Hung នាយករងសារមន្ទីរជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា៖

        “អំពីវិស័យវប្បធម៍នោះ ផ្ទះវែងជាសំណង់ដែលបង្ហាញនូវចំនុនជាច្រើន វប្បធម៍វិសេសរបស់ជនរួមជាតិជាជនជាតិ E de គឺសង្គមត្រូវបានកសាងឡើង
តាមត្រកូលខាងម្ដាយ។ និមិត្ត​រូបនេះបានបង្ហាញនៅពេលមកដល់ផ្ទះវែង
របស់ជនរួមជាតិជាជនជាតិ E de នោះគឺរូបភាពដោះមួយគូររបស់ស្ត្រីត្រូវបាន
ឆ្លាក់នៅជណ្ដើរទិសខាងជើងនិង​នៅលើខ្លួនសសរក្នុងផ្ទះ។​ ប្រដាប់ប្រដាប្រើ
ប្រាស់ក្នុងផ្ទះក៏បានបង្ហាញយ៉ាងច្បាស់របស់របបត្រកូលខាង​ម្ដាយ​ដែរ។”

        ក្នុងគ្រួសាររបស់ជនជាតិ E de មេគ្រួសារជាស្ត្រី។ កូនចៅយក​ត្រកូលខាង
ម្ដាយ កូនប្រុសមិនបានទទួលទ្រពសម្បត្តិក្នុងពេលឪពុកម្ដាយស្លាប់​ទៅឡើយ។ បុរសពេលរៀបអាពាហ៍-ពិពារហ៍ត្រូវរស់នៅផ្ទះខាងប្រពន្ធ។ មានតែកូនស្រីជា​
អ្នក​បានទទួលទ្រពសម្បត្តិរបស់ឪពុកម្ដាយ កូនស្រីពៅបានទទួលផ្ទះសំរាប់ធ្វើ
សក្ការបូជា​ជីដូនជីតានិងមានកតាព្វកិច្ចចិញ្ចឹមឪពុកម្ដាយ។ នៅពេលកូនស្រីយក
ប្តី ផ្ទះនឹងធ្វើបន្តសំរាប់គ្រួសារថ្មី។ មើលទៅតាមបង្អួចអាចដឹងថា ក្រមុំ E de មាន​
គ្រួសារហើយរឺនៅ។ ប្រសិនបើបង្អួចបើកគឺនារីនោះបានយកប្តីហើយ។

        ក្នុងពលកម្មផលិតកម្ម ជនរួមជាតិជាជនជាតិ E de មុននេះភាគច្រើន​ប្រកប
របរបបាញ់​សត្វធ្វើស្រែនេសាទត្បាញក្រណាត់ជាដើម។ សព្វថ្ងៃជនជាតិ E de មិន
ត្រឹមតែធ្វើស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងផ្សាភ្ជាប់នឹងការកែច្នៃកសិផល ដាំ​ដើម​ឈើឧស្សាហកម្មដូចជា កាហ្វេ កៅស៊ូ ម្រេចទៀតផង។

        ក្នុងជីវភាពរស់នៅខាងព្រលឹង ដូចជាជនជាតិផ្សេងៗនៅដំបន់ Tay Nguyen
នោះ ជនជាតិ E de ចាត់ទុក Giang (មេឃ) ជាទេវតាកំពូលនិង​ពី​យូរ​លង់មក ជនរួម
ជាតិជាជនជាតិ E de ចាត់ទុកបាតុភូតធម្មជាតិទាំងឡាយសុទ្ធតែមានទេវតាដោយ​
ឡែក​ដូចជា ទេវតាភ្លៀង ទេវតាភ្នំ ទេវតាទន្លេ ជាដើម។ និងតាមទស្សនាទានរបស់​ជនរួមជាតិជាជនជាតិ E de នោះ វត្ថុនីមួយៗសុទ្ធតែមានព្រលឹងនៅខាងក្នុង។
លោក Nguyen Tru អ្នកស្រាវជ្រាវវប្បធម៍ Tay Nguyen មួយនាក់បានចាត់ទុកថា៖

        “ដោយសារលក្ខណៈធម្មជាតិ បណ្ដាទន្លេភ្នំបានបង្កើតឡើងខឿន​វប្បធម៍​របស់
ជនរួមជាតិជាជនជាតិ E de។ នោះក៏ជាជំនុនមួយដើម្បីជនរួមជាតិជាជនជាតិ E de ដឹងគុណជីដូនជីតាទេវតា ព្រៃភ្នំ អ្វីៗដែលគេកំពុងមាន អ្វីៗដែល​បង្កើត​ឡើងជីវភាព
រស់នៅសព្វថ្ងៃ។”

        តាមប្រពៃណីព្រលឹងនោះ ក្នុងជីវភាពរស់នៅវប្បធម៍សព្វថ្ងៃ ជនជាតិ E de នៅ
កន្លែងជាច្រើននៅរក្សាពិធីបុណ្យទានភាពស្អាតវប្បធម៍​ជាប្រពៃណីពោពេញទៅដោយ
អត្តសញ្ញាណរបស់ជនជាតិខ្លួនជាច្រើនដូចជា ពិធី​ចាក់ក្របី ពិធីសែនផ្ទះថ្មីជាដើម។

        នាបច្ចុប្បន្ន ជីវភាពរស់នៅបណ្ដាភូមិ E de កំពុងបានផ្លាស់ប្តូរយ៉ាងលឿន។ ប៉ុន្តែការផ្លាស់ប្តូរនោះមិនធ្វើឲ្យទំនៀមទំលាប់វប្បធម៍ប្រពៃណីឆ្ពោះទៅប្រភពដើម ឆ្ពោះទៅជីដូនជីតាដែលបាត់ទៅឡើយ។ ប៉ុន្តែទំនៀមទំលាបវប្បធម៍វិសេសវិសាល​
របស់​ជនរួមជាតិជាជនជាតិ E de កំពុងបានរួមចំណែកធ្វើឲ្យសម្បូរបែបជាង
អត្តសញ្ញាណ​វប្បធម៍​ក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម៕
TAG
ជនជាតិ/E de/សហគមន៍/វៀតណាម/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត