logo

ជនជាតិ Tay ធ្វើមានពីដើមកាវឡាក

2015/1/26 | 06:56:16
Vovworld-បើនិយាយដល់គ្រាប់
កាវឡាក មានមនុស្សជាច្រើនគិតថា
មានតែ​គ្រាប់កាវឡាកនៃដំបន់ដី Trung
Khanh (ខេត្ត Cao Bang) ប៉ុណ្ណោះគឺលេខ
មួយ។ ប៉ុន្តែ​មនុស្សផ្សេងៗនៅក្រុង
ហាណូយ Hai Phong និងខេត្តព្រៃភ្នំ
មួយចំនួននៅភាគខាង​ជើងបានមក
ដល់ចម្កាកាវឡាករបស់លោក Nguyen
Trung Hieu ជនជាតិ Tay នៅភូមិ Quang
Trung ២ (ឃុំQuang Lac ទីក្រុង Lang Son
ខេត្ត Lang Son)។ ជាគ្រួសារដើមដំបូង
ដាំដុះនិងធ្វើមានពីដើមកាវឡាក គ្រួសារ
លោក Hieu បាន​បង្កើតការងារធ្វើសំរាប់
ពលករមួយចំនួននៅដំបន់ទៀតផង។
ជនជាតិ Tay ធ្វើមានពីដើមកាវឡាក (VOV)

        Vovworld-ចម្ការកាវឡាករបស់លោក Nguyen Trung Hieu មានចម្ងាយពី​
កណ្ដាលទីក្រុង ​Lang Son ប្រមាណ២០គីឡូម៉ែត្រប៉ុណ្ណោះ។ ២ឆ្នាំកន្លងមកក្រៅពី
អតិថិជននៅទីក្រុង Lang Son នៅមានអតិថិជនមកពីតំបន់ឆ្ងាយ​ផ្សេងៗដូចជា
ហាណូយ Bac Giang, Hai Phong, Ha Giang ក៏បានហៅទូរស័ព្ទ​កម្មង់​ទិញទំនិញ។
អតិថិជនកម្មង់ទិញកាវឡាកក្នុងម្នាក់១០គីឡូក្រាម។ លោក Hieu បានឲ្យដឹងថា៖

        “ក្នុងឆ្នាំកន្លងទៅខ្ញុំទទួលផលបាន១តោន មិនគ្រប់គ្រាន់ដើម្បីលក់​ឡើយ។
គ្រាប់កាវឡាកក្រោយពីប្រមូលផលរួចត្រូវបែងចែកជា២ប្រភេទ។ គ្រាប់តូចលក់​
៦​ម៉ឺន​ដុងក្នុងមួយគីឡូក្រាម គ្រាប់ធំគឺលក់៨ម៉ឺនដុងក្នុងមួយគីឡូក្រាម។ ប្រាក់
ចំណូល​ទទួលបានប្រមាណ១៦០ដល់១៧០លានក្នុងមួយឆ្នាំ។”

        នាឆ្នាំ២០០៣ ទីក្រុង Lang Son មានគោលការណ៍កសាងរូបសណ្ឋាន​ពិសោធន៍
ដាំដុះសាកពូជកាវឡាកថ្មី។ គ្រួសារលោកបានប្តេជ្ញាយកដើម​កាវឡាក​ចំនួន៣០០
មកដាំដុះ។ ត្រឹមតែ២ឆ្នាំថែទាំដាំដុះ ដើមកាវឡាកចំនួន​៣០០​ដើមបានរីកលូតលាស់
និងចាប់ផ្ដើមឲ្យគ្រាប់។ គ្រាប់កាវឡាកធំមិន​ចាញ​នឹងគ្រាប់កាវឡាករបស់ខេត្ត Cao
Bang ឡើយ។ ដោយឃើញថានេះនឹងជា​ប្រភេទដើមឈើជួយអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏
ចីរភាព នាឆ្នាំ២០០៦ លោក Hieu បាន​សំរេចចិត្តយកផ្ទៃដី៣ហិកតាដាំដើមឈើ
ហូបផ្លែផ្សេងៗផ្ទេរទៅដាំដើមកាវឡាក។ លោក Hieu បានឲ្យដឹងបន្ថែមទៀតថា៖

        “កាលនោះខ្ញុំបានដាំដុំដើមកាវឡាកចំនួន១៨០០ដើម។ ដើមឈើនេះដាំដុះ​
ងាយស្រួលណាស់ ពីព្រោះថាដើមឈើនេះថែទាំងាយស្រួលមិនដូចនឹងដើម​ឈើ
​​ហូបផ្លែផ្សេងៗឡើយ។​ ឧទាហរណ៍គឺការដាក់ជីគីមីគឺមួយឆ្នាំដាក់ម្ដងតែ​ប៉ុណ្ណោះ។”

        ក្រោយរយៈពេល៤ឆ្នាំថែទាំ មានបន្ថែមដើមកាវឡាកចំនួន១៥០០​របស់​គ្រួសារ
លោក Hieu បានចាប់ផ្ដើមឲ្យប្រមូលផល។ នាគ្រាដំបូងលោក Hieu និង​ប្រពន្ធគឺ
លោកស្រី Hoang Thi Thuy ត្រូវទៅគ្រប់ទីកន្លែងហាងលក់ទំនិញ​ភោជ្ជនីយដ្ឋានផ្ញើរ
ជួយលក់ឲ្យ។ លោកស្រី Thuy បានចែករំលែកថា៖

        “នាគ្រាដំបូងដើម្បីឧទ្ទេសនាមទំនិញយើងត្រូវលីងកាវឡាកពី៤ដល់៥​គីឡូ
ក្រាមដាក់លើតុពិសារតែរបស់គេ។ ភ្ញៀវមកពិសារបាយគេមើលហើយ​ទិញ។​ក្រោយ
រយៈពេលមួយគេស្គាល់ដល់និងហៅទូរស័ព្ទមកទិញ។ ឥឡូវនេះ​ប្រមូលផលមកដល់
ផ្ទះគឺគេទិញអស់ហើយ។”

        រូបសណ្ឋានចម្ការកាវឡាកដើមដំបូងនៅខេត្ត Lang Son មិនត្រឹមតែនាំមក​នូវ
ផលប្រយោជន៍សេដ្ឋកិច្ចសំរាប់គ្រួសារលោក Hieu ប៉ុណ្ណោះទេ​ ថែមទាំង​បង្កើត
ការងារធ្វើសំរាប់ពលករមួយចំនួននៅភូមិ Quang Trung ២​ទៀតផង។ លោកស្រី
Hoang Thi Kiem អាយុ៦១ឆ្នាំជាជនជាតិ Tay នៅភូមិ Quang Trung ២ ក្នុងប៉ុន្មានឆ្នាំ
កន្លងមកដោយការជួយគ្រួសារលោក Hieu ប្រមូលគ្រាប់​កាវឡាក​​ដែលលោកស្រី
បានមានខ្ទង់ប្រាក់មួយដើម្បីផ្ទុកឲ្យខ្លួន។ លោកស្រីក៏​ចង់​ឲ្យ​កូនរបស់ខ្លួនរៀនតាម
លោក Hieu ដាំដុះដើមកាវឡាកធ្វើមាន។ ​លោក​ស្រី Kiem បានឲ្យដឹងថា៖

        “ឥឡូវនេះខ្ញុំក៏បានប្រាប់កូនគឺបើផ្ទេរប្តូរចម្ការត្រូវធ្វើដូចជាលោក Hieu ដើម្បី​​មាន
​ចំណូលសំរាប់គ្រួសារ។​ គាត់ប្រាប់ខ្ញុំថា ចាំបង Hieu បំបៅដើមតូចគឺ​គាត់​យក​មក​ដាំ
ដុះ។”

        ជីវភាពរស់នៅខាងសេដ្ឋកិច្ចរបស់មនុស្សជាង៤៥០០នាក់នៅឃុំ Quang Lac
ពី​យូរ​មកចំណុះទៅលើដើមពោធន៍ដើមស្រូវ។ ថ្នាក់ដឹកនាំឃុំបាន​ណែនាំ​ប្រជាជន
ដាំ​សាកប្រភេទដើមឈើថ្មីជាច្រើនប៉ុន្តែប្រសិទ្ធភាពសេដ្ឋកិច្ចមិនខ្ពស់ឡើយ។​ រូប​
សណ្ឋានចម្ការកាវឡាកប្រសិនបើបានពង្រីកដ៏ជោគជ័យនឹងជួយឲ្យ Quang Lac
ដោះស្រាយបញ្ហាចំណូលនិងការងារធ្វើសំរាប់ប្រជាជនជាជនជាតិ​ភាគតិចជា
ជនជាតិ Tay នៅទីនេះ៕

TAG
ជនជាតិ Tay ធ្វើមានពីដើមកាវឡាក vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត