logo

ជំនៈពុះពារការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំdioxin បណ្ដាលឡើង

2016/8/4 | 08:02:41

VOVWORLD_ទោះបីកើតនៅពេលប្រទេសជាតិ
មានសន្តិភាពហើយក្ដីតែលោក Le Van Trung មានជំ
ងឺច្រើនដែលជាផលវិបាកដោយសង្គ្រាមបន្សល់ទុក
មក។​ លោកមាន​ជំងឺក្រិនពីកំណើតហើយជាជំនាន់ទី
២ក្នុងគ្រួសារដែលរងឥទ្ធិពលដោយជាតិគីមីពុលពណ៌
លឿងទុំdioxin។ ថ្វីបើដូច្នេះក្ដីដោយមានឆន្ទះរឹងមាំ
 លោកបានខិតខំប្រឹងប្រែងតស៊ូឈានទៅមុខក្នុង
ជីវភាពរស់នៅ។

VOVWORLD_ទោះបីកើតនៅពេលប្រទេសជាតិមានសន្តិភាពហើយក្ដីតែ
លោក Le Van Trung មានជំងឺច្រើនដែលជាផលវិបាកដោយសង្គ្រាមបន្សល់ទុក
មក។​ លោកមាន​ជំងឺក្រិនពីកំណើតហើយជាជំនាន់ទី២ក្នុងគ្រួសារដែលរងឥទ្ធិពល
ដោយជាតិគីមីពុលពណ៌លឿងទុំdioxin។ ថ្វីបើដូច្នេះក្ដីដោយមានឆន្ទះរឹងមាំ លោក
បានខិតខំប្រឹងប្រែងតស៊ូឈានទៅមុខក្នុងជីវភាពរស់នៅ។

        នាសម័យសង្គ្រាមប្រឆាំងអាមេរិកពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៧១​ខេត្ត Quang Tri​ 
ភាគកណ្ដាលវៀតណាមជាទីកន្លែងមួយដែលត្រូវទាហានអាមេរិកបាចជាតិគីមី
កំចាត់ស្មៅដែលភាគច្រើនជាជាតិពុលពណ៌លឿងទុំdioxinដោយចំនួនច្រើនបំផុត
។ ជាតិគីមីពុលពណ៌លឿងទុំdioxinនេះបង្កឲ្យមានផលវិបាកយូរអង្វែងទៅលើសុខ
ភាពមនុស្សមិនត្រឹមតែចំពោះក្រុមអតីតយុទ្ធជនចូលរួមសង្គ្រាមផ្ទាល់ប៉ុណ្ណោះទេ
នោះថែមទាំងចំពោះកូនចៅជំនាន់ទី២ទី៣របស់គេទៀតផង។​គ្រួសារលោក
Trungរស់នៅក្នុងតំបន់កើត​ជំ​លោះ​យ៉ាងកាចសាហាវហើយលោកជាកូនមួយ
នាក់ក្នុងចំណោមកូន៣នាក់ដែលរង​ឥទ្ធិពលដោយជាតិគីមីពុលពណ៌លឿងទុំ
dioxin។ លោក Le Van Trungបានសំណេះ​សំណាល​ថា

      “ ក្រោយពីកើតមកនាឆ្នាំ១៩៧៧ដោយអភ័ព្វខ្ញុំមានជំងឺក្រិនដោយសាររង
ឥទ្ធិពល​ពីជាតិគីមីពុលពណ៌លឿងទុំ។ខ្ញុំបានរៀនចប់ថ្នាក់ទី៦ហើយដោយសារ
ជីវភាព​រស់នៅជួបការលំបាកទើបសំរេចឈប់រៀន។ក្រោយមកដោយមានការ
លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលពីមិត្តភក្ដិបងប្អូនខ្ញុំទៅរៀនវិជ្ជាជីវៈ
ព្រមទាំងខិតខំប្រឹងប្រែងពុះពារឧបសគ្គឈានទៅមុខដើម្បីបន្ធូស្រាលអំរែក
ឲ្យក្រុមគ្រួសារ ”។

ឥឡូវនេះលោក Trung អាចដឹកនាំសហគ្រាសធុនតូចបង្កើតដោយខ្លួនឯង។ ជារៀងរាល់ឆ្នាំលោកបានបង្កើតការងារធ្វើជូនពលករមួយចំនួននៅនឹងតំបន់


        ដោយស្វិតជើងម្ខាង ការដើរហើររបស់លោក Trungជួបការលំបាកយ៉ាង
ខ្លាំង។​ប៉ុន្តែ លោកបានខិតខំប្រឹងប្រែងរៀនសូត្រនិងជ្រើសមុខរបរសមស្រប
នឹងសុខភាពរបស់ខ្លួន។ ជាក់ស្ដែងគឺលោកទៅរៀនវិជ្ជាជីវៈផ្សាដែក ច្នៃម៉ាស៊ីន
កិនស្រូវនិងបច្ចេកទេសចិញ្ចឹមជ្រូក។ ដោយមានការជួយឧបត្ថម្ភពីក្រុមគ្រួសារ
និងមិត្តភក្តិ​លោករកបានការងារ​ធ្វើនិងមានប្រាក់ចំណូលគ្រាន់បើ។នាឆ្នាំ
២០០៦លោក Trung រៀបការជាមួយនារីមួយ​នាក់​​ដែលស្រលាញ់លោកពិត
ប្រាកដ។មានប្រពន្ធហើយលោកតាំងចិត្តជំរុញការ​រក​ស៊ីដោយខ្ចីប្រាក់ចំនួន
១ពាន់លានដុងដើម្បីទិញគ្រឿងចក្រនិងរថយន្តសំរាប់ឈូសឆាយដី កសាង
ផ្លូវគមនាគមន៍។លោកឲ្យដឹងថា

        “ ដូចមិត្តភក្ដិពិការដទៃៗដែរ ក្នុងការរកស៊ីខ្ញុំប្រើម៉ាស៊ីនរបស់ខ្លួនហើយ
យកថ្លៃ​ថោក​បន្តិច។ក្រៅពីយកចំណេញខ្ញុំក៏ចង់ជួយគេពង្រីកសេដ្ឋកិច្ចដែរ។ 
ទន្ទឹមនេះខ្ញុំក៏​ឲ្យបងប្អូនខ្ចីគ្រឿងចក្រនិងម៉ាស៊ីនយកទៅធ្វើដោយខ្លួនឯង
ដែរ​។មជ្ឈឹមសមាគមចាត់​ទុក​ទង្វើ​របស់​ខ្ញុំជាគំរូហើយក៏ចលនាអ្នកដទៃរួម
គា្នអភិវឌ្ឍន៍ការចិញ្ចឹមគោ​ ក្របីដើម្បី​ជួយ​អ្នកមានស្ថានភាពលំបាកដូចគ្នា”។

        ធ្វើការដោយយកអស់ពីកំលាំងកាយចិត្ត រស់នៅដោយមានផល
ប្រយោជន៍នោះគឺជាទិសស្លោករបស់លោក Trung។ តាមលោក​Le Van Dang
ប្រធានសមាគម​ជនរង​គ្រោះ​ជាតិគីមីពុលពណ៌លឿងទុំdioxin​ខេត្ត Quang
 Triបានឲ្យដឹងថា

  “ ឥឡូវនេះលោក Trung ​អាចដឹកនាំសហគ្រាស​ធុនតូចបង្កើតដោយ​
ខ្លួ​នឯង​។ ជារៀងរាល់ឆ្នាំលោកបានបង្កើតការងារធ្វើជូនពលករមួយចំនួន
នៅនឹងតំបន់។ ទង្វើនេះបានជួយខ្លួនលោកនិងបងប្អូនជាច្រើនរូបទៀត
កសាងជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទីមួយថ្ងៃ”។

        ប្រជាជនក្នុងតំបន់កោតសសើរលោកLe Van Trungយ៉ាងខ្លាំងហើយ
ចាត់ទុក​លោក​​ជាជនពិការគំរូមួយរូបដែលបានអស់ពីចិត្តពីថ្លើម​រួមចំណែក
កសាង​និង​អភិវឌ្ឍន៍​សង្គម៕

TAG
ជាតិគីមីពុលពណ៌លឿងទុំdioxin

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត