logo

ជនរួមជាតិ Mong និងស្មារតីសហគមន៍

2014/3/17 | 12:12:51

Vovworld-ជនរួមជាតិជាជនជាតិ
Mong រស់នៅប្រមូលផ្ដុំលើភ្នំខ្ពស់។
នៅភូមិ​នីមួយៗមានផ្ទះរាប់សិប។
ជនរួមជាតិ Mong យកចិត្តទុកដាក់
ជា​ពិសេសដល់ការការពារ
អត្តសញ្ញាណជនជាតិនិងសាមគ្គី
ភាពរបស់សហគមន៍ពូជពង្សវង្ស
ត្រកូល។ ដោយហេតុនេះ ជនរួម
ជាតិ Mong ច្រើនរស់​នៅប្រមូលផ្ដុំ
តាមវង្សត្រកូលដើម្បីពឹងពាក់
អាស្រ័យគ្នាក្នុងជីវភាពរស់នៅ
និងធ្វើពលកម្ម​ផលិតកម្ម។

ជនរួមជាតិ Mong និងស្មារតីសហគមន៍ (VOV)

        Vovworld-ជនរួមជាតិជាជនជាតិ Mong គោរពប្រពៃណីវង្សត្រកូលណាស់
គេមាន​ទស្សនាទានថាអ្នកក្នុងវង្សត្រកូលជាបងប្អូនមានជីដូនជីតារួម អាចកើត
និង​ស្លាប់​ក្នុងផ្ទះគ្នាបានហើយត្រូវជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ វង្សត្រកូល
នីមួយៗរស់នៅប្រជុំគ្នាក្រោមសិទ្ធិរបស់មេត្រកូលម្នាក់ដែលទទួលបន្ទុកការងារ
រួម។ ទំនៀមទំលាប់ហាមឃាត់អ្នកក្នុងវង្ស​ត្រកូល​រៀបការគ្នា។ មនោសញ្ចេតនា
ផ្សាភ្ជាប់រវាងអ្នកក្នុងវង្សត្រកូលស៊ីជម្រៅណាស់។ ពេលគ្រួសារ​មួយក្នុងភូមិមាន
ការងារទោះបីជារឿងសប្បាយរឺទុក្ខព្រួយ សហគមន៍ទាំងមូលសុទ្ធតែមកជួយ
អ្នកនោះ។

        គ្រួសារបងស្រី Sung Thi Ly ថ្ងៃនេះអនុស្សាវរីយ៍ព្រឹត្តការណ៍សប្បាយ។ អ្នកភូមិបានមកចែករំលែកក្តី​សប្បាយនិងជួយឧបត្ថម្ភបងស្រីដាំបាយ។ បងស្រី
Ly បានឲ្យដឹងថា អ្នក​ភូមិនៅទីនេះសុទ្ធតែជាបងប្អូនដោយហេតុនេះទោះបីជា
គ្រួសារមានគ្នាតិចក្នុងពេលមានការងារក៏មិនបារម្មណ៍ឡើយ។ រឿងក្នុងគ្រួសារ
សុទ្ធតែបានអ្នកភូមិ​បងប្អូន​ជួយ​ឧបត្ថម្ភ។

        “ជនរួមជាតិជាជនជាតិ Mong រស់នៅប្រមូលផ្ដុំ ដោយហេតុនេះយើងខ្ញុំ​ស្រឡាញ់គ្នាដូចជាអ្នកក្នុងគ្រួសារមួយ។​ ជនគ្រប់រូបស្គាល់គ្នាដ៏ច្បាស់លាស់។
កូនចៅឈឺ រឿងសប្បាយ​ទុក្ខព្រួយបានដឹងទាំងអស់។ ក្រោយពីបញ្ចប់ការងារ
ស្រែចម្ការជារៀងរាល់ថ្ងៃ បងប្អូននារីប្រមូលផ្ដុំអង្គុយប៉ាក់ រីឯបុរសផឹក​ស្រា​និយាយអំពីរឿងស្រែចម្ការ។”

        ក្នុងជីវភាពរស់នៅធម្មតា ទោះបីជាមិនមែនជាបងប្អូនក្តី គេនៅត្រៀមខ្លួន
ជាស្រេចមកជួយឧបត្ថម្ភប្រសិនបើគ្រួសារមានធុរៈ​ដូចជាធ្វើផ្ទះ ប្រមូលផលជា
ដើម។ បងប្អូននារីជាច្រើននាក់បានមកជួយគ្រួសារបងស្រី Giang Thi Xa ក្នុង
ប៉ុន្មានថ្ងៃ​ភ្ជួរដីដើម្បីដាំដុះរដូវថ្មី។ បងស្រី Xa ជីកដីផងសំណេះសំណាលផងថា៖

        “បងប្អូននារីយើងខ្ញុំថ្ងៃនេះកំចាត់ស្មៅ។ បន្ទាប់នោះយើងខ្ញុំភ្ជួរដីដោយក្របី​។
គ្រួសារ​ទាំងឡាយធ្វើ ដោយផ្លាស់វេណគ្នា។ ទោះបី​ជា​នឿយហត់ក្តី ប៉ុន្តែ​សប្បាយ​
ណាស់។”

          ទោះបីជាការងារធំរឺតូចនោះស្មារតីសហគមន៍របស់ជនជាតិ Mong សុទ្ធតែ​​បាន
ផ្សាភ្ជាប់ជិតស្និទ្ធ។ ជីវភាពរស់នៅទំនើបបច្ចុប្បន្នទោះបីជាមាន​ការ​ផ្លាស់​ប្តូរ​ជាច្រើនក្តី ប៉ុន្តែនៅទីណាជនជាតិ Mong សុទ្ធតែរួមដៃក្នុងការ​កសាង​កិច្ច​សន្យា​ការពារ​ព្រៃដើម
ការពារប្រភពទឹក កសាងចំណងមេត្រីអ្នកជិតខាង គ្រប់គ្រង​ការងារ​ក្នុង​ភូមិ​ឃុំ។ រាល់រូបសណ្ឋានគ្រប់គ្រងសង្គមផ្អែកលើមូលដ្ឋានប្រព័ន្ធ​ច្បាប់​ទម្លាប់មួយត្រូវ​បាន​កសាងពីជំនាន់ជាច្រើនមកដោយកិត្យានុភាពរបស់​គ្រួសារ​មេត្រកូលព្រឹទ្ធាចារ្ស​​
របស់​វង្សត្រកូលនីមួយៗមានចរិតលក្ខណៈម្ចាស់ការ​ដ៏​ខ្ពស់។​ប្រការនេះត្រូវបានជន
ជាតិ Mong អនុវត្តរលូនប្រកបដោយប្រសិទ្ធភាព​ក្នុងជីវភាពរស់នៅទំនើបនាបច្ចុប្បន្ន៕

TAG
ជនរួមជាតិ/Mong/ស្មារតី/សហគមន៍/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត