logo

ជនរួមជាតិ Mong នៅភូមិ Na Tau ជាមួយទម្លាប់បុកនុំ day

2014/4/7 | 08:24:12
Vovworld-នុំ Day តាមទស្សនាទានរបស់
ជនជាតិ Mong ជាប្រភេទនុំ​និមិត្ត​រូប​ឲ្យ
ព្រះច័ន្ទនិងព្រះអាទិត្យជាប្រភពដើម
កកើតឡើងមនុស្សនិងសត្វគ្រប់​ប្រភេទ​
លើផែនដី។ ជនរួមជាតិ Mong នៅឃុំ Na
Tau ស្រុក Dien Bien ខេត្ត Dien Bien បាន
បុកនុំ Day ក្នុងឱកាសបុណ្យតេតរឺបញ្ចប់
រដូវប្រមូលផល។
ជនរួមជាតិ Mong នៅភូមិ Na Tau ជាមួយទម្លាប់បុកនុំ day (dienbientv.com)


        Vovworld-ក្នុងពេលនិទានជាមួយយើងខ្ញុំ Giang A Cho នៅឃុំ​ Na Tau ស្រុក
Dien Bien ខេត្ត Dien Bien នៅតែសប្បាយរីករាយដោយសារកូនកំលោះកូនក្រមុំ​
ចំនួន៨នាក់របស់ Na Tau ដែលចូលរួមការប្រឡងបុកនុំ Day ក្នុងទិវាមហោស្រព
​វប្បធម៍បណ្ដាជនជាតិ Dien Bien ទើបនឹងបានដណ្ដើមចំណាត់ថ្នាក់ទី១នៃការ
ប្រឡង។ លោកបានឲ្យដឹងថា ក្រុមប្រឡងបុកនុំ Day របស់ Na Tau បានចូលរួម
ការប្រឡង​ដូច្នេះជាច្រើនដងហើយ។ លោកបានរៀបរាប់អំពីទម្លាប់បុកនុំ Day
ដោយភាសា​វៀតណាមនិងភាសា Mong ថា៖

        “ជីដូនជីតាមិនបង្រៀនអ្វីនោះទេ ប៉ុន្តែធំដឹងឡើងក្តីគឺយើងខ្ញុំបានចេះបុកនុំ
Day ជាទំនៀមទម្លាប់របស់ជនជាតិ Mong។ ក្នុងឱកាសបុណ្យតេតមកដល់ម្ដងៗ ថ្ងៃទី២៩ខែ១២តាមច័ន្ទគតិគឺត្រាំអង្ករ បុកនុំ Day។ នុំ Day អ្នកណាក៏ចូល​ចិត្ត​ដែរ។
នុំ Day នេះទុកបានយូរប្រមាណ១ខែ។”

        ក្នុងភូមិជនរួមជាតិ Mong ផ្ទះណាក៏ធ្វើនុំ Day ដែរ។ ជាប្រភេទនុំធ្វើពីអង្ករ​
ដំណើប បុក ហើយសូន្យជារូបមូល បន្ទាប់នោះដាក់លើស្លឹកប្រទាលខៀវនេះក៏​ត្រូវបានចាត់ទុកដូចជាម្ហូបអាហារប្រចាំថ្ងៃដែលជនរួមជាតិ Mong យកទៅស្រែ​
ចម្ការ។ ជូនកាលធ្វើនុំក្នុងទិវាសែនអ្នកស្លាប់។ Giang A Cho បានសំណេះ​សំណាល​
ថា៖

        “ទំនៀមទំលាប់សំខាន់ដែលទាក់ទិនដល់នុំ Day គឺបុក នុំ Dayដើម្បីសែន​ព្រេន​ជីដូនជីតាឪពុកម្ដាយ។ ធ្វើនុំ Day ដើម្បីអញ្ចើញជីដូនជីតាដែលបានស្លាប់​មកចូល រួមសប្បាយជាមួយគ្រួសារក្នុងបុណ្យតេត។ យើងសែននុំ Day លើតុ​សក្ការបូជា​ដើម្បីអញ្ចើញពួកគាត់។ ទំនៀមទំលាប់របស់យើងគឺក្នុងថ្ងៃរំលឹកគុណ​ឪពុកម្ដាយ ជីដូនជីតាក៏ត្រូវបុកនុំ Day ដែរ។”

        រឿងធ្វើនុំ Day ក៏ពិបាកចំណាយពេលវេលាជាច្រើនដែរ។ Giang Thi Khia ជា អ្នកដែលចូលរួមក្រុមប្រឡងបុកនុំ Day របស់ឃុំ Na Tau បានថ្លែងថា ត្រូវ​កិនអង្ករ
ត្រាំអង្ករ ដាំបាយដំណើប បុកនុំហើយទើបសូន្យនុំបាន។ អស់​រយៈពេល១ថ្ងៃទើប
ធ្វើនុំបាន។ Giang Thi Khia បានឲ្យដឹងថា៖

        “របៀបធ្វើនុំ Dayឆ្ងាញនោះមុនបង្អស់ត្រូវជ្រើសរើសអង្ករ។ អង្ករល្អគឺអង្ករ​ដំណើបមានគ្រាប់ធំប៉ិនគ្នា ក្នុងពេលដាំឡើងវាស្អិតរមួត។ យើងបានត្រាំអង្ករក្នុង
១ថ្ងៃ ក្នុងពេលដាំក៏ត្រូវយូរដែរ ប្រមាណ១ម៉ោងដើម្បីបាយឆ្អិន។ ក្នុងពេលត្រៀម
បុកគឺ​ជ្រើសរើសល្ង លីងនិងបុក។ ត្រូវស្ងោរពង យកតែផ្នែកនៅក្នុងដើម្បីលាប​លើដៃនិងបណ្ដាឧបករដើម្បីសូន្យនុំដែលមិនស្អិត។ ដាំបាយហើយត្រូវយក​ទៅ​បុក​ភ្លាមក្នុងពេលនៅក្តៅ។​បុករួចហើយត្រូវសូន្យនុំភ្លាម ប្រសិនបើទុកឲ្យកក់​គឺ​មិនអាច សូន្យបានឡើយ។”

        បុកនុំ Day មិនត្រឹមតែជារឿងក្នុងគ្រួសារជនរួមជាតិ Mong នីមួយៗនៅ Na Tau
ឡើយ។ ឃុំវប្បធម៍នេះឥឡូវនេះមានក្រុមរាប់សិបជំនាញបុកនុំ Day និង​ត្រូវ​បាន អញ្ចើញទៅសម្ដែងឧទ្ទេសនាមអំពីទំនៀមទំលាប់បុកនុំ Day ក្នុងបណ្ដា​ទិវា​បុណ្យ វប្បធម៍បណ្ដាជនជាតិរបស់ខេត្តទៀតផង។

        ក្នុងពេលដែលនុំ Day នៅជាវត្ថុសែនព្រេន នៅជាមុខម្ហូបប្រពៃណីរបស់ជន​រួម
ជាតិ Mong កំលោះក្រមុំជនជាតិ Mong នៅ Na Tau នៅតែបុកនុំ Day៕

TAG
ជនរួមជាតិ/Mong/នៅភូមិ/Na Tau/ជាមួយ/ទម្លាប់/បុកនុំ/day/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត