logo

ជនរួមជាតិVan Kieu រក្សាទម្លាប់ក្នុងគ្រួសារ

2015/6/1 | 07:37:32
Vovworld-ដោយត្រូវប្រឈមមុខនឹងទម្លាប់រស់នៅទំនើប
ផ្នែកវប្បធម៍ដ៏វិសេស​វិសាល​ជាច្រើនរបស់ជនរួមជាតិ
Van Kieu ក្នុងនោះផ្ទះឈើប្រពៃណីកំពុងត្រូវ​សាប​សូន្យ
ជាបណ្ដើរៗ។ មន្ទីវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Quang
Tri ទើបនឹង​បានប្រមូលផ្ដុំស្ដាផ្ទះឈើចំនួន១៦ខ្នងរបស់ជនរួមជាតិ Van Kieu នៅភូមិ
KaLu ឃុំ Dakrong ស្រុកព្រៃភ្នំ Dakrong។ ឥឡូវនេះភូមិ Kalu បានក្លាយទៅជាភូមិ​វប្បធម៍
​ទេសចរណ៍បរិស្ថានសហគមន៍គំរូវិសេសវិសាលរបស់ជនរួមជាតិ Van Kieu។ នេះជា
កន្លែងទីមកដល់គួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរណ៍នៅរបៀង​សេដ្ឋកិច្ច​កើតលិច។


ជនរួមជាតិVan Kieu រក្សាទម្លាប់ក្នុងគ្រួសារ (dantocviet.vn)


        Vovworld-មកដល់ភូមិ KaLu នៅរដូវពិធីបុណ្យ ជនចាស់ជរាកំលោះក្រមុំជន​
រួមជាតិ Van Kieu កំពុងតែសប្បាយក្នុងក្លិនស្រាអិច។ ក្នុងផ្ទះដែលទើបនឹងបានស្ដារ
នៅ​ជាប់ក្លិនឈើព្រៃនោះ លោក Ho Thanh Man នៅភូមិ Kalu សប្បាយរីករាយ​
សំណេះសំណាលថា មុននេះផ្ទះឈើរបស់ជនរួមជាតិ Van Kieu ដំបូលបានប្រក់​
ស្លឹកផ្ដៅ រីឯសសរទ្រូងនិងផ្ទោងដំបូលបានធ្វើពីឈើឬឬស្សី។​ ការវិវឌ្ឍន៍តាមសម័យ
កាល ជនជាតិ Van Kieu មិនធ្វើផ្ទះតាមបែបប្រពៃណីទៀតឡើយដែលភាគច្រើនប្រក់
ដំបូលដោយ​ស័ង្កសីឬ phibroximang។ ហេតុនេះហើយដោយបានរស់នៅក្នុងដំបូលផ្ទះ​
ផុត​ពីដីប្រពៃណីរបស់ខ្លួនអ្នកភូមិសប្បាយរីករាយណាស់។ លោក Ho Thanh Man បាន
ឲ្យដឹងថា៖

        “គំរោងការវិនិយោគដែលបានធ្វើហើយគឺបងប្អូនសប្បាយរីករាយណាស់។ សប្បាយដោយសារមុននេះខ្វះខាតលក្ខណៈសេដ្ឋកិច្ចហេតុនេះហើយការសាងសង់​មិនបានគ្រប់
គ្រាន់ឡើយ។ ឥឡូវនេះបានសាងសង់ស្អាតបាតជាង រក្សាបាន​នូវ​អត្តសញ្ញាណ​របស់
ជនជាតិ Van Kieu មុននេះ។”

        សំដៅអភិរក្សនិងពង្រីកវប្បធម៍ប្រពៃណីរបស់ជនជាតិភាគតិចមួយសម​ស្របនឹង​
ស្ថានភាពជាក់ស្ដែង មន្ទីវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Quang Tri បានវិនិយោគ​ស្ដារ​
ផ្ទះ​ផុតពីដីមុននេះចំនួន១៦នៅភូមិ Kalu ឃុំ Dakrong ស្រុក Dakrong និងកសាង​ភូមិ Kalu
ក្លាយទៅជាភូមិវប្បធម៍ទេសចរណ៍បរិស្ថានគំរូនៅ​ខេត្ត Quang Tri ដើម្បី​អាជីវកម្ម​ឧត្តម
ភាពអំពីទេសចរណ៍ក្នុងរបៀងសេដ្ឋកិច្ចកើត​លិច។

        ផ្ទះផុតពីដីចំនួន១៦នៅភូមិ Kalu បានវិនិយោគសាងសង់តាម​ស្ថាប័ត្យកម្ម​បុរាណ
​របស់​ជនជាតិ Van Kieu។ ផ្ទះនីមួយៗមានតំលៃពី៣០០ដល់៤០០លាន​ដុងដោយ​អ្នក
​ភូមិ​សាងសង់ដោយខ្លួនឯង។ ក្នុងរបៀបសាងសង់ផ្ទះផុតពីដី​របស់​ជនជាតិ Van Kieu
សុទ្ធតែធ្វើតាមល័ក្ខការណ៍ដោយឡែក។ ជនជាតិ Van Kieu ស្នាក់នៅផ្ទះផុតពីដីតូច។​
ផ្ទះមានបន្ទប់ធ្វើជាកន្លែងដេកដោយឡែកសំរាប់ប្តីប្រពន្ធ​ឪពុក​ម្ដាយនិងកូនៗក្នុង​គ្រួសារ។​
ល្វែងនៅកណ្ដាលដើម្បីទទួលភ្ញៀវ។ ព្រឹទ្ធាចារ្ស Ho Van Hum បានចាត់ទុក​ថា ការងារ
ពិបាកបំផុតក្នុងការសាងសង់​ផ្ទះផុតពីដី​គឺ​ផ្នែក​ប្រក់​ដំបូល។ មុននេះបុរស Bru Van Kieu
អ្នកណាក៏ត្រូវចេះប្រក់ដំបូលដែរ។ ឥឡូវនេះក្នុងភូមិត្រឹមតែ​ប៉ុន្មានអ្នក​ចេះ​ប្រក់ដំបូលតែ
ប៉ុណ្ណោះទេ ភាគច្រើនគឺជន​ចាស់ជរា។ តាមលោក Ho Van Hum ថា ការស្ដារឡើងវិញផ្ទះ
ផុតពីដីរក្សាទម្លាប់​ក្នុង​គ្រួសារមុននេះ ជាឱកាសដើម្បីបញ្ជូន​របរ​ប្រពៃណីសំរាប់ជំនាន់កូន
ចៅ។

        “ពីមុនមកយើងខ្ញុំសាងសង់ផ្ទះប្រពៃណី។ នាបច្ចុប្បន្នជីវភាពរស់នៅ​បាន​ផ្លាស់ប្តូរ
​ហើយត្រូវស្ដាឡើងវិញទាក់ទាញភ្ញៀវទេសចរណ៍ដើម្បីឧទ្ទេសនាមនេះជាផ្ទះប្រពៃណី
​របស់ជនរួមជាតិ Van Kieu។”

        ភូមិ Kalu ត្រូវបានរៀបចំដើម្បីក្លាយទៅជាកន្លែងទេសចរណ៍លើខ្សែផ្លូវ​សេដ្ឋកិច្ច​កើត​​
លិច។ ក្រោមដំបូលផ្ទះផុតពីដី បណ្ដាសប្បករកំលោះក្រមុំកំពុង​ហ្វឹកហាត់បង្កើត​ឡើង
​វិញពិធីបុណ្យប្រពៃណីជនជាតិដើម្បីឧទ្ទេសនាមចំពោះ​ភ្ញៀវទេសចរណ៍។ លោក Pham
Van Thang ប្រធានគណៈកម្មការគ្រប់គ្រង​គំរោងការណ៍នៃមន្ទីវប្បធម៍​កីឡានិង​
ទេសចរណ៍ខេត្ត Quang Tri បានឲ្យដឹងថា៖

        “ទន្ទឹមនឹងការស្ដាររូបីយ៍និងអរូបីយ៍អភិរក្សពិធីបុណ្យប្រពៃណីមុខម្ហូបអាហារ
​ប្រពៃណីឧបករនិងផ្សាភ្ជាប់ទេសចរណ៍សហគមន៍។​ ប្រសិនបើយើងផ្សាភ្ជាប់​ល្អ
​ទេសចរណ៍​សហគមន៍នោះបង្កលក្ខណៈការងារធ្វើសំរាប់ប្រជាជន។ ប្រជាជន​មាន​
លក្ខណៈចំណូលគឺក្រោយនេះគេនឹងអភិរក្សល្អ។”

        ភូមិ Kalu ស្ថិតនៅជាប់ផ្លូវហូជីមិញប្រវត្តិសាស្ត្រ របត់ដំណាក់កាលមួយ​ឆ្លង​កាត់​
ជួរ​ភ្នំ Truong Son ទៅសង្គ្រោះជាតិ​នៅខាងមុខជាស្ពានឆ្លងទម្លេ Dakrong បាន​ឈាន
​ចូល​ប្រវត្តិសាស្ត្រ។ នាពេលខាងមុខ ភូមិ Kalu នឹងក្លាយទៅជាកន្លែង​មកគួរឲ្យ​ទាក់ទាញ
ចំពោះភ្ញៀវទេសចរណ៍ក្នុងដំណើរទៅរកឃើញវប្បធម៍ដំបន់ភាគខាងលិចជួរភ្នំTruong
Son៕

TAG
ជនរួមជាតិVan Kieu រក្សាទម្លាប់ក្នុងគ្រួសារ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត