logo

ជនរួមជាតិ Van Kieu

2015/5/11 | 09:45:53
Vovworld-Quang Tri ជាកន្លែងស្នាក់
នៅរបស់ជនរួមជាតិ Van Kieu Pa Co
ក្នុង​នោះជនរួមជាតិ Van Kieu រស់នៅ
ប្រមូលភាគច្រើននៅតាមបណ្ដោយ
ស្រុក Huong Hoa, Dakrong ទីរួមខេត្ត
Lao Bao។ ជនរួមជាតិ Van Kieu នៅ
មានឈ្មោះផ្សេងទៀតថា Tri, Khua,
Ma Coong ឬ Bru។ សហគមន៍ជនរួម
ជាតិ Van Kieu នៅខេត្ត Quang Tri មាន
​ប្រពៃណីសាមគ្គីភាពកសាងស្រុក
កំណើត។
ជនរួមជាតិ Van Kieu នៅមានឈ្មោះផ្សេងទៀតថា Tri, Khua, Ma Coong ឬ Bru (phunutoday.vn)


        Vovworld-តាំងពីយូរយារមកហើយ ជនរួមជាតិ Van Kieu ភាគច្រើន​ធ្វើស្រែ
ចម្ការ។ ក្រៅពីដាំស្រូវ ជនរួមជាតិ Van Kieu នៅដាំបន្ថែមដំឡូងឈើពោតនិងចិញ្ចឹម
គោក្របីជ្រូកនិងមាន់។ ជនរួមជាតិ Van Kieu រស់នៅតាមបណ្ដោយផ្លូវជាតិលេខ៩។
​ផ្ទះក្នុងភូមិបានរៀបចំតាម​បណ្ដោយ​នៃដងទន្លេឬជ្រោះ មានកន្លែងខ្លះភូមិបានរៀបចំ
តាមរាងពងក្រពើឬរាងមូល។ ភូមិនីមួយៗមាន​ត្រកូលជាច្រើនស្នាក់នៅ។ ក្នុងគ្រួសារ
ជនរួមជាតិ Van Kieu បុរសមានអាយុច្រើនធ្វើមេគ្រួសារ។​ ខណៈពេលដែលមេគ្រួសារ
ស្លាប់ រាល់អំណាចនិងទ្រពសម្បត្តិបានប្រគល់​ឲ្យ​កូនប្រុសច្បង។

        ជនរួមជាតិ Van Kieu មានខឿនវប្បធម៍សិល្បៈប្រជាប្រិយដ៏សម្បូរបែប។ គេ
ប្រើប្រាស់ឧបករណ៍ភ្លេងជាច្រើនប្រភេទដូចជាគងឃ្មោះចាបី Ta lu ជាដើម។ ជន​រួម
ជាតិ Van Kieu មានរឿងដំណាលតមាត់គ្នាជាច្រើនតំណស្ដីពីមនុស្សត្រកូលប្រភព​
ដើមកំណើត។ លោក Nguyen Huu Thang នាយកមន្ទីវប្បធម៍កីឡានិង​ទេសចរណ៍
ខេត្ត Quang Tri បានឲ្យដឹងថា៖

        “ជនរួមជាតិ Van Kieu មានប្រពៃណីវប្បធម៍ដ៏វិសេសវិសាលដែលសម្ដែងតាម
រយៈចម្រៀងប្រជាប្រិយមានចង្វាក់មានអត្តសញ្ញាណដោយឡែក។ យុវជនយុវនារី
ដែលស្រឡាញ់គ្នាប្រើប្រាស់ចង្វាក់ដោយឡែកក្នុងការជួបប្រាស្រ័យ។ ទី​២​គឺចង្វាក់
អំណរស្រូវថ្មី អំណរផ្ទះថ្មីមានចង្វាក់ដោយឡែកដែរដូចជាបុណ្យចាក់​ក្របីបុណ្យ
ចូលរដូវថ្មី។ សព្វថ្ងៃយើងខ្ញុំនៅតែរក្សាបានរាល់​ចង្វាក់​នេះ​និងចលនាបង្រៀនចម្រៀង
ប្រជាប្រិយក៏កំពុងបានអនុវត្តដ៏ល្អ។”

        តាមប្រពៃណី ជនរួមជាតិ Van Kieu គោរពការធ្វើសក្ការបូជា។ ក្រៅពីនោះ​គេនៅ
ធ្វើសក្ការបូជាទេវតាដូចជាទេវតាស្រូវ ទេវតាចង្ក្រាន ទេវតាភ្នំ ទេវតាដី​ជា​ដើម។
ពិសេសគឺទេវតាស្រូវគឺខ្ពស់បំផុតដោយបានគោរពដោយពិធីការសំខាន់​ជា​ច្រើន។

        ក្នុងជីវភាពសហគមន៍ ជនរួមជាតិ Van Kieu រួសរាយរាក់ទាក់ស្មោះត្រង់និង​រាប់
​អានភ្ញៀវ។ គេមានទស្សនាទានថា គ្រួសារណាមានភ្ញៀវដេកគឺគ្រួសារនោះ​ក្នុង​ឆ្នាំ
មានភ័ព្វសំណាងច្រើនរកស៊ីមានបាន។ ជារៀងរាល់ឆ្នាំជនរួមជាតិ Van Kieu​បានរៀបចំ
ផឹកស្រាអិចរៀបចំមហោស្រពរាំច្រៀងក្នុងឱកាសបុណ្យទានចូលរដូវថ្មី អំណរស្រូវថ្មី
ជាដើម។ លោក Ho Thanh Binh ជនជាតិ Van Kieu នៅ Lao Bao ខេត្ត Quang Tri បានឲ្យ
ដឹងថា៖

        “ក្នុងពិធីបុណ្យនានាជនរួមជាតិ Van Kieu នៅប្រើឧបករណ៍ភ្លេងប្រពៃណី។ ពេល
​ធ្វើ​សក្ការបូជាស្នូរគងឃ្មោះលាន់រន្ទឺ។ មនុស្សប្រមូលផ្ដុំសែនព្រេនដើម្បីរដូវ​អំណោយ
ផល មនុស្សត្រូវសប្បាយរីករាយហើយត្រូវរាំច្រៀង។”

        ផ្ទះរបស់ជនរួមជាតិ Van Kieu ភាគច្រើនគឺផ្ទះផុតពីដី។ ផ្ទះរបស់ជនរួម​ជាតិ Van
Kieu មានទ្រង់ទ្រាយតូច ជាកន្លែងរស់នៅសំរាប់គ្រួសារនីមួយៗ ផ្ទះ​បានសាងសង់
តាមបែបដំបូល២មូលឬជ្រុងនៅសង្ខាង។ ប្រវែងរបស់ផ្ទះចំណុះ​ទៅលើបរិមាណ
មនុស្សរស់នៅក្នុងផ្ទះឬសេដ្ឋកិច្ចគ្រួសារ។ ក្នុងរបៀបសាងសង់​ផ្ទះផុតពីដីរបស់ជន
រួមជាតិ Van Kieu​គោរពតាមគោលការណ៍ដោយឡែក​ដ៏​តឹងរឹង។ បង្កើតភាពត្រជាក់
នៅរដូវក្តៅ សុខដមនារដូវត្រជាក់ គ្មានប្រការអាក្រក់​ក្នុង​ពេលស្នាក់នៅ។​ នាបច្ចុប្បន្ន
ទោះបីជាជីវភាពរស់នៅមានការផ្លាស់ប្តូរក្តី ប៉ុន្តែ​ជនរួមជាតិ Van Kieu នៅខេត្ត Quang
Tri នោរក្សាពិធីការ ផ្នែកជីវភាពរស់​នៅ​វិសេសរបស់ជនជាតិខ្លួន៕

TAG
ជនរួមជាតិ Van Kieu ភាគច្រើន​ធ្វើស្រែ ចម្ការ vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត