logo

ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសន្តិភាព-ស្ថិរភាពរបស់សមុទ្រខាងកើត

2016/11/15 | 11:24:44
(VOVworld)-សិក្ខាសាលាអន្តរជាតិលើកទី៨ស្តីពីសមុទ្រខាងកើតក្រោមប្រធានបទ “សមុទ្រខាងកើត៖ សហប្រតិបត្តិការដើម្បីសន្តិសុខនិងការអភិវឌ្ឍន៍ក្នុងតំបន់” បាន ប្រព្រឹត្តទៅនៅទីក្រុង Nha Trang ខេត្ត Khanh Hoa 
 
តំណាងចូលរួមសន្និសីទថតរូបអនុស្សាវរីយ៍ (រូបថតៈ qdnd.vn)

(VOVworld)-សិក្ខាសាលាអន្តរជាតិលើកទី៨ស្តីពីសមុទ្រខាងកើតក្រោមប្រធាន
បទ “សមុទ្រខាងកើត៖ សហប្រតិបត្តិការដើម្បីសន្តិសុខនិងការអភិវឌ្ឍន៍ក្នុង
តំបន់” បាន ប្រព្រឹត្តទៅនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ចាប់ពីថ្ងៃទី១៤
ដល់ថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០១៦។ ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាន
នៅខាងក្រៅសិក្ខាសាលា នេះ លោក Michael McDevitt នាយឧត្តមនាវីឯកចូល
និវត្តន៍ អ្នកស្រាវជា្រវជាន់ខ្ពស់នៃកម្ម វិធីស្រាវជ្រាវយុទ្ធសាស្ត្រ មជ្ឈមណ្ឌលវិភាគ
ទ័ពជើងទឹកអាមេរិកបានចាត់ទុកថា ស្ថានភាពសមុទ្រខាងកើតនៅចំពោះមុខ
នឹងមានស្ថិរភាពជាសារវ័ន្ត។​ទាក់ទិនទៅ នឹងសាលក្រមរបស់តុលាការ​មជ្ឈត្តិក​ម្ម
​អចិន្ត្រៃយ៍និងការជះឥទ្ធិពលទៅលើទស្សនៈ គតិយុត្តរបស់ភាគីមានជម្លោះនា
នានោះ សាស្រ្តាចារ្យរង បណ្ឌិត Nguyen Thi Lan Anh នាយិការងវិទ្យាស្ថាន
សមុទ្រខាងកើតបានចាត់ទុកថា  រាល់ការសន្និដ្ឋានរបស់តុលាការមជ្ឈត្តិកម្មនឹង
ជួយកំណត់និងបង្រួញ គម្លាតសម្រាប់តំបន់មានជម្លោះនៅសមុទ្រខាងកើត។​
សាលក្រមនេះបានបើកចេញ​យថាទស្សន៍អំពីការដោះស្រាយនិងគ្រប់គ្រងជម្លោះ
នៅសមុទ្រខាងកើតតាមរយៈវិធាន ការគតិយុត្ត ជួយឲ្យភាគីមានជម្លោះនានា
ពិចារណាអំពីជម្រើសរបស់ខ្លួនពេលដែល អនុវត្តសន្តិវិធីដោះស្រាយជម្លោះនៅ
សមុទ្រខាងកើត។

        អះអាងទៅលើសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធីនិងសង្កត់
ធ្ងន់ លើតួនាទីយកច្បាប់ជាធំ គោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះនៅ
សមុទ្រ​ខាងកើត បណ្ឌិត Vladimir Evseev នាយករងវិទ្យាសា្ថននៃបណ្តាប្រទេស
SNG រុស្ស៊ី បានឲ្យដឹងថា ជម្លោះដែនដីណាទាំងអស់ក៏ត្រូវដោះស្រាយដោយសន្តិ
វិធីឈលើមូល ដ្ឋានច្បាប់អន្តរជាតិ៕

TAG
VOVworld/vov/កិច្ចសហប្រតិបត្តិការ/អន្តរជាតិ/សន្តិភាព-ស្ថិរភាព/សមុទ្រខាងកើត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត