logo

ជម្លោះនៅមជ្ឈិមបូព៌ា៖ ជើងហោះហើរជិត ៦.០០០ ជើងត្រូវបានលុបចោល

2026/3/3 | 10:29:00
(VOVWORLD) - ស្ថិតិបង្ហាញថា ជើងហោះហើរជាង ៥.៨០០ របស់ក្រុមហ៊ុនអាកាសចរណ៍សកលត្រូវបានលុបចោល ក្នុងរយៈពេលចុងសប្តាហ៍កន្លងមកនេះ ដោយសារតែជម្លោះរវាងសហ រដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ 
ជើងហោះហើររាប់ពាន់ត្រូវបានលុបចោលដោយសារតែជម្លោះនៅអ៊ីរ៉ង់ ដែលរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោក (រូបថត៖ REUTERS)

អាកាសយានដ្ឋានដឹកជញ្ជូនសំខាន់ៗ ដូចជាទីក្រុងឌូបៃ អាប៊ូដាប៊ី (អារ៉ាប់រួម) និងដូហា (កាតា) ត្រូវបានផ្ទុកលើសចំណុះ ខណៈដែលអ្នកដំណើររាប់រយរាប់ពាន់នាក់ជាប់គាំង។ យោងតាមសមាគមទេសចរណ៍អាល្លឺម៉ង់ អ្នកទេសចរអាល្លឺម៉ង់ប្រហែល ៣០.០០០ នាក់ជាប់គាំងដោយសារតែជើងហោះ ហើរដែលត្រូវបានលុបចោល។ ក្រុមហ៊ុន Lufthansa បានប្រកាសផ្អាកជើងហោះហើរជាបណ្តោះអាសន្នលើដែនអាកាសនៃប្រទេសជាច្រើននៅក្នុងតំបន់រហូតដល់យ៉ាងហោចណាស់ថ្ងៃទី ៨ ខែមីនា។ ក្រុមហ៊ុនទេសចរណ៍ Dertour បានលុបចោលដំណើរកម្សាន្តទាំងអស់ទៅកាន់ប្រទេសដែលរងផល ប៉ះពាល់ទាំងប្រាំបី ហើយបានបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ដើម្បីជួយអតិថិជន៕

TAG
VOV/VOVworld/ជម្លោះ/មជ្ឈិមបូព៌ា/ជើងហោះហើរ/ជិត ៦.០០០ ជើង/លុបចោល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត