logo

ជម្លោះនៅមជ្ឈិមបូព៌ា៖ សហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើប្រេង​រ៉ែ​អ៊ីរ៉ង់នៅសមុទ្រជាបណ្តោះអាសន្ន

2026/3/21 | 08:43:03
(VOVWORLD) - កាលពីថ្ងៃទី២០ ខែមីនា សហរដ្ឋអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងរ៉ែរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃប្រភពផ្គត់ផ្គង់ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ 
នាវាដឹកប្រេង Callisto ចតនៅកំពង់ផែ ខណៈពេលដែលចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានរំខាន់ដោយសារតែជម្លោះ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ (រូបថត៖ REUTERS/Benoit Tessier)

ការបន្ធូរបន្ថយទណ្ឌកម្មនេះអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងឆៅចំនួន ១៤០ លានបារ៉ែល និងផលិតផលប្រេងរ៉ែ ផ្សេងទៀត ដែលត្រូវបានផ្ទុកនៅលើកប៉ាល់មុនថ្ងៃទី២០ ខែមីនា និងមានសុពលភាពរហូតដល់ថ្ងៃទី១៩ ខែមេសា។ ទោះជាយ៉ាងណាក៏ដោយ វិធានការនេះ មិនអនុវត្តចំពោះការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា កូរ៉េខាងជើង ឬតំបន់ដែនដីរបស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីនោះទេ។

នៅក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានឲ្យដឹងថា នេះគឺជាវិធានការតូចចង្អៀត និងបណ្តោះអាសន្ន ដែលស្របនឹងគោលដៅរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការ "បង្កើនការផ្គត់ផ្គង់ថាមពលអតិបរមាសម្រាប់ពិភពលោក" និងធានាស្ថិរភាពទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសេចក្តីប្រកាសរបស់លោក Bessent អ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះមិនមានប្រេងឆៅលើសតម្រូវការ  ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារអន្តរជាតិនោះទេ។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នាពេលថ្មីៗនេះបានឲ្យដឹងថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្រួលដល់ការប៉ាល់ជប៉ុន ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់កំពុងស្វែងរក "មិនមែនជាបទឈប់បាញ់មួយប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ឈប់សង្គ្រាមទាំងស្រុង ទូលំទូលាយ និងយូរអង្វែង"៕

TAG
VOV/VOVworld/ជម្លោះ/មជ្ឈិមបូព៌ា/សហរដ្ឋអាមេរិក/ប្រេង​រ៉ែ​/អ៊ីរ៉ង់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត