logo

ជម្លោះនៅមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមការទូតទាំងអស់

2026/3/16 | 08:48:44
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់នៅថ្ងៃទី១៥ ខែមីនាថា ទីក្រុងតេអេរ៉ង់ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ជម្លោះនៅមជ្ឈិមបូព៌ា ដោយធានាលក្ខណៈយុត្តិធម៌សម្រាប់ទីក្រុងតេអេរ៉ង់។

សេចក្តីប្រកាសនេះ ស្របនឹងសេចក្តីថ្លែងការណ៍កាលពីមុននេះរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលនិយាយថា ប្រទេសរបស់លោកនឹងពិចារណាលើគំនិតផ្តួចផ្តើមទាំងអស់ពីបណ្តាប្រទេសឥស្លាមដើម្បីពង្រឹងសាមគ្គីភាពក្នុងតំបន់ ស្តារស្ថិរភាព សន្តិសុខ និងសន្តិភាពនៅមជ្ឈិមបូព៌ា។

នៅក្នុងបទសម្ភាសន៍ជាមួយលោក Al-Araby Al-Jadeed រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា បច្ចុប្បន្ននេះ មិនមានគំនិតផ្តួចផ្តើមជាក់លាក់ណាមួយសម្រាប់បញ្ឈប់សង្គ្រាមនោះទេ ប៉ុន្តែ "នឹងស្វាគមន៍គំនិតផ្តួចផ្តើមក្នុងតំបន់ទាំងអស់ដែលនាំទៅដល់ការបញ្ចប់ដោយយុត្តិធម៌"។ លោកក៏បាននិយាយថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Ayatollah Mojtaba Khamenei មានសុខភាពល្អ និង "គ្រប់គ្រងស្ថានការណ៍បានទាំងស្រុង"។

សេចក្តីប្រកាសនេះ បានធ្វើឡើងក្នុងបរិបទដែលមានរបាយការណ៍ថា លោក Mojtaba Khamenei អាយុ ៥៦ ឆ្នាំ បានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាស ហើយមិនអាចបង្ហាញខ្លួនជាសាធារណៈបានទេ ចាប់តាំងពីលោកត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់នៅថ្ងៃទី ៨ ខែមីនា៕

TAG
VOV/VOVworld/ជម្លោះ/មជ្ឈិមបូព៌ា/អ៊ីរ៉ង់/ដំណោះស្រាយ​ការទូត/

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត