logo

ជម្លោះមជ្ឈិមបូព៌ា៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ និងបណ្តា​ប្រទេស​ឈូងសមុទ្រពែរ្ស ​រងការវាយប្រហារ

2026/3/19 | 08:30:13
(VOVWORLD) - នាថ្ងៃទី ១៨ ខែមីនា ដែលជាថ្ងៃទី ១៩ នៃជម្លោះមជ្ឈិមបូព៌ា សេណារីយ៉ូដ៏គួរឲ្យព្រួយបារម្ភបានកើតឡើង៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ីរ៉ង់ និងបណ្តាប្រទេសឈូងសមុទ្រពែរ្ស បានក្លាយជាគោលដៅនៃការវាយប្រហារដោយចេតនា។
រោងចក្រផលិតឧស្ម័នធម្មជាតិរាវ (LNG) របស់ក្រុមហ៊ុន QatarEnergy នៅមណ្ឌលឧស្សាហកម្ម Ras Laffan ប្រទេសកាតា នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦។ (រូបថត៖ REUTERS)

ក្រសួងមហាផ្ទៃកាតាកាលពីយប់ថ្ងៃទី ១៨ ខែមីនា បានប្រកាសថា រោងចក្រឧស្ម័នដ៏ធំមួយរបស់ប្រទេសនេះនៅក្នុងតំបន់ Ras Laffan នៅក្បែរតំបន់ឈូងសមុទ្រពែរ្ស រងការវាយប្រហារដោយអ៊ីរ៉ង់ បណ្តាលឱ្យមានគ្រោះអគ្គីភ័យដ៏សាហាវ។ មកទល់ពេលនេះ មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរងរបួសនៅក្នុងហេតុការណ៍នេះទេ។ មុននោះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានប្រកាសថា ទីក្រុងតេអេរ៉ង់នឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅបណ្តាប្រទេសឈូងសមុទ្រពែរ្ស រួមទាំងកាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) ដើម្បីសងសឹកចំពោះការវាយប្រហារតាមផ្លុវអាកាសរបស់អ៊ីស្រាអែលលើអណ្តូងឧស្ម័នធំបំផុតរបស់អ៊ីរ៉ង់នៅក្នុងខេត្ត Bushehr កាលពីរសៀលថ្ងៃទី ១៨ ខែមីនា។

នៅក្នុងសារមួយនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី ១៨ មីនា  ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់នឹងធ្វើឱ្យជម្លោះកាន់តែស្មុគស្មាញ និងបង្កផលវិបាកដែលមិនអាចគ្រប់គ្រងបានសម្រាប់តំបន់ និងពិភពលោក។

មុននោះ នៅលើបណ្តាញសង្គម X អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើអណ្តូងឧស្ម័នធំបំផុតរបស់អ៊ីរ៉ង់ ដោយចាត់ទុកនេះ ជាទង្វើដ៏គ្រោះថ្នាក់ គ្មានការទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់ដល់តំបន់ទាំងមូល៕

TAG
VOV/VOVworld/ជម្លោះ/មជ្ឈិមបូព៌ា/ហេដ្ឋារចនាសម្ព័ន្ធ/ថាមពល/អ៊ីរ៉ង់/​ឈូងសមុទ្រពែរ្ស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត