logo

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ បណ្តាប្រទេសមជ្ឈិមបូព៌ាអំពាវនាវឱ្យសហរដ្ឋអាមេរិកទប់ស្កាត់ការវាយប្រហាររបស់អ៊ីស្រាអែលលើហ្គាហ្សា

2025/12/23 | 12:24:54
(VOVWORLD) - មន្ត្រីអេហ្ស៊ីប កាតា និងទួរគីនៅថ្ងៃទី ២២ ខែធ្នូ បានអំពាវនាវឱ្យមន្ត្រីជាន់ខ្ពស់អាមេរិក រាំងស្កាត់អ៊ីស្រាអែលកុំឲ្យបើកការវាយប្រហារលើតំបន់ហ្គាហ្សា។
គំនរបាក់បែកបន្ទាប់ពីជម្លោះនៅ ទីក្រុង Khan Younis តំបន់ហ្គាហ្សា។ រូបថត៖ REUTERS/Ramadan Abed

មុននេះ នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងម៉ៃអាមីកាលពីចុងសប្តាហ៍មុន រវាងបេសកជនពិសេសអាមេរិក លោក Steve Witkoff, រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty, រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan, និងនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani មន្ត្រីជាន់ខ្ពស់មកពីប្រទេសមជ្ឈិមបូព៌ាទាំងបីបានស្នើកិច្ចព្រមព្រៀងជាមួយហាម៉ាស ដែលក្រោមកិច្ចព្រមព្រៀងនេះ ចលនានេះនឹងរំសាយអាវុធធុនធ្ងន់របស់ខ្លួន ដោយរក្សាទុកតែអាវុធស្រាលប៉ុណ្ណោះ។

នៅថ្ងៃដដែលនោះ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានបញ្ជាក់ថា អាជ្ញាធរប៉ាឡេស្ទីនត្រៀមខ្លួនរួចជាស្រេចសហការជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីសម្រេចបាននូវសន្តិភាពដ៏ទូលំទូលាយនិងយុត្តិធម៌ ស្របតាមសេចក្តីសម្រេចអន្តរជាតិនិងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis នៅទីក្រុង Ramallah កាលពីម្សិលមិញ លោក Abbas បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការអនុវត្តផែនការរបស់លោក Trump និងសេចក្តីសម្រេចលេខ ២៨០៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអនុវត្តបទឈប់បាញ់នៅហ្គាហ្សា សម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ ធានាការដកកងទ័ពអ៊ីស្រាអែល និងអនុញ្ញាតឱ្យអាជ្ញាធរប៉ាឡេស្ទីនទទួលខុសត្រូវ និងពន្លឿនកិច្ចខិតខំប្រឹងប្រែងស្ថាបនាហ្គាហ្សាឡើងវិញ៕

TAG
VOV/VOVworld/ជម្លោះ/ហាម៉ាស/អ៊ីស្រាអែល/មជ្ឈិមបូព៌ា/អាមេរិក/តំបន់ហ្គាហ្សា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត