logo

ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អង្គការសហប្រជាជាតិផ្តោតលើការឧបត្ថម្ភប្រជាជននៅតំបន់ហ្គាហ្សា

2025/12/3 | 11:40:03
(VOVWORLD) - អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី ១ ខែធ្នូបានឲ្យដឹងថា ខ្លួនកំពុងបង្កើនសកម្មភាពគាំទ្ររបស់ខ្លួនយ៉ាងខ្លាំងសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា ខណៈដែលអាកាសធាតុត្រជាក់ចាប់ផ្តើមកាន់តែធ្ងន់ធ្ងរឡើងនៅរដូវរងា។ 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងញូវយ៉ក អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stéphane Dujarric បាននិយាយថា ស្ថានភាពមនុស្សធម៌នៅតែ «ធ្ងន់ធ្ងរខ្លាំង» ទោះបីជាសកម្មភាពជំនួយនៅតែត្រូវបានរក្សាក៏ដោយ។ លោក Dujarric បានបន្ថែមថា ដៃគូសុខភាពកំពុងបន្តស្តារសេវាកម្មឡើងវិញនៅទូទាំងតំបន់ហ្គាហ្សា ដោយមានចំណុចសេវាសុខភាពចំនួន ២៣៤ កំពុងដំណើរការ។

កាលពីចុងសប្តាហ៍ តង់ឯកទេសដែលមានគុណភាពខ្ពស់ចំនួន ១៦០ ត្រូវបាននាំយកទៅកាន់តំបន់ហ្គាហ្សា ដើម្បីបម្រើសកម្មភាពអប់រំ - នេះគឺជាការពង្រឹងដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ដៃគូជម្រកបានចែកចាយភួយជាង ៨៨០០ និងតង់ជាង ៣០០ ជាមួយនឹងការដឹកជញ្ជូនបន្ថែមនៃក្រណាត់តង់ និងពូកត្រូវបានគេរំពឹងថានឹងមកដល់សប្តាហ៍នេះ៕

TAG
VOV/VOVworld. ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អង្គការសហប្រជាជាតិផ្តោតលើការឧបត្ថម្ភប្រជាជននៅតំបន់ហ្គាហ្សា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត