logo

ជ័យជំនះ Dien Bien Phu គឺជាផ្កាយភ្លឺនៃចលនារំដោះជាតិ

2024/5/5 | 12:12:55
(VOVWORLD) - ជ័យជំនះ Dien Bien Phu គឺជានិមិត្តរូបនៃភាពក្លាហានដែលមិនអាចប្រៀបផ្ទឹមបាន និងជាផ្កាយភ្លឺនៃចលនារំដោះជាតិ ដែលជាសញ្ញាបង្ហាញពីការដួលរលំនៃអាណានិគមលើពិភពលោក។ 
ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ យុទ្ធនាការជាប្រវត្តិសាស្ត្រ Dien Bien Phu បានបញ្ចប់ដោយជោគជ័យ (រូបថត៖ ឯកសារ TTXVN)

នេះជាការលើកឡើងរបស់បណ្ឌិតនយោបាយ Sergio Rodríguez Gelfenstein អតីតនាយកទំនាក់ទំនងអន្តរជាតិនៃវិមានប្រធានាធិបតីវេណេស៊ុយអេឡា ក្នុងអត្ថបទចុះផ្សាយក្នុងកាសែតពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន Prensa Latina ក្នុងឱកាសវៀតណាមរំលឹកខួបលើកទី៧០ឆ្នាំ  ជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

ក្នុងអត្ថបទនេះ អ្នកនិពន្ធ Sergio Rodríguez Gelfenstein បានលើកឡើងពីការរួមចំណែករបស់វៀតណាមក្នុងការតស៊ូប្រឆាំងអាណានិគម។ យោងតាមលោករូបនេះ ជ័យជំនះ Dien Bien Phu របស់វៀតណាម រួមជាមួយនឹងសង្គ្រាមដណ្តើមឯករាជ្យរបស់ប្រទេសអាល់ហ្សេរីដែលបានបញ្ចប់នៅឆ្នាំ ១៩៦២ និងសមរភូមិ Cuito Cuanavale នៃសម្ព័ន្ធគុយបា-អង់ហ្គោឡាក្នុងឆ្នាំ ១៩៨៨ គឺជាជ័យជម្នះដ៏ខ្លាំងក្លាបំផុតក្នុងសតវត្សទី ២០ ប្រឆាំងនឹងរបបអាណានិគមនិយមអឺរ៉ុប។

អ្នកស្រាវជ្រាវដ៏ល្បីល្បាញនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃជ័យជំនះ Dien Bien Phu រំដោះវៀតណាមខាងជើងទាំងអស់ បង្កើតលក្ខខណ្ឌសម្រាប់ការប្រយុទ្ធជាបន្តបន្ទាប់ដើម្បីបង្រួបបង្រួមប្រទេសជាតិ។ ជ័យជំនះនេះ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានកត់សម្គាល់ពីការបរាជ័យទាំងស្រុងនៃអាណានិគមនិយមបារាំងនៅឥណ្ឌូចិន រារាំងផែនការពង្រីកអាណានិគមនៅអាស៊ីអាគ្នេយ៍ ហើយទន្ទឹមនឹងនោះ ជាការលើកទឹកចិត្តដល់ប្រជាជនអាណានិគមដែលរងការជិះជាន់នៅជុំវិញពិភពលោកក្រោកឈរឡើងតស៊ូដណ្តើមឯករាជ្យ៕

TAG
VOV/VOVworld/ជ័យជំនះ Dien Bien Phu/ផ្កាយភ្លឺ/ចលនា/រំដោះជាតិ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត