logo

ជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ភូមិមិត្តភាពវៀតណាម

2026/3/31 | 10:55:13
(VOVWORLD) - ភាគីនានាបានយល់ព្រមបន្តរក្សា និងកែលម្អគុណភាពនៃការថែទាំ ការចិញ្ចឹមបីបាច់ និងការព្យាបាលសម្រាប់អតីតយុទ្ធជន និងអតីតយុវជនស្ម័គ្រចិត្តចំនួន ៦០នាក់ និងកុមារចំនួន ១១០-១២០នាក់ ដែលរងផលប៉ះពាល់ដោយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន ដែលកំពុងរស់នៅក្នុងភូមិ។
កិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិលើកទី១៩ ស្តីពីភូមិមិត្តភាពវៀតណាម ។ រូបថត៖ Phương Thanh/TTXVN

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិលើកទី១៩ ស្តីពីភូមិមិត្តភាពវៀតណាម នាព្រឹកថ្ងៃទី ៣១ ខែមីនា នៅទីក្រុងហាណូយ តំណាងគណៈកម្មាធិការអន្តរជាតិ និងគណៈកម្មាធិការជាតិស្តីពីភូមិមិត្តភាពវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយឯកភាពលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការថែទាំ និងការជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន ក្នុងដំណាក់កាល ២០២៦-២០២៧។ ដូច្នេះ ភាគីនានាបានយល់ព្រមបន្តរក្សា និងកែលម្អគុណភាពនៃការថែទាំ ការចិញ្ចឹមបីបាច់ និងការព្យាបាលសម្រាប់អតីតយុទ្ធជន និងអតីតយុវជនស្ម័គ្រចិត្តចំនួន ៦០នាក់ និងកុមារចំនួន ១១០-១២០នាក់ ដែលរងផលប៉ះពាល់ដោយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន ដែលកំពុងរស់នៅក្នុងភូមិ។

ក្នុងវិស័យសុខាភិបាល កិច្ចព្រមព្រៀងនេះសង្កត់ធ្ងន់លើការពង្រឹងការសម្របសម្រួលជាមួយមណ្ឌលសុខភាពឯកទេស  ជំរុញការព្យាបាលដោយចលនា និងការស្តារនីតិសម្បទា។ ទាក់ទងនឹងការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីនានាបានប្តេជ្ញារក្សាថ្នាក់ឯកទេស និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងវិស័យការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិនឹងបន្តពង្រឹងតាមរយៈការតភ្ជាប់ជាមួយអង្គការ ស្ថានទូត អាជីវកម្ម និងអ្នកបរិច្ចាគក្នុងស្រុក និងបរទេស។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបង្កើនសកម្មភាពទំនាក់ទំនង ការចែករំលែកព័ត៌មាន និងការគៀរគរធនធាន ដើម្បីផ្តល់ការឧបត្ថម្ភកាន់តែមានប្រសិទ្ធភាពសម្រាប់ភូមិមិត្តភាពវៀតណាម៕

TAG
VOV/VOVworld/ជួយឧបត្ថម្ភ/ភូមិមិត្តភាពវៀតណាម/សារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត