logo

ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាជាយុទ្ធសាស្ត្ររវាងវៀតណាម និងអាមេរិក

2026/3/12 | 09:06:33
(VOVWORLD) - នាថ្ងៃទី១១ ខែមីនា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) បានប្រព្រឹត្តទៅវេទិកាថ្នាក់ដឹកនាំកម្រិតខ្ពស់ក្រោមប្រធានបទ "ពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផ្នែកបច្ចេកវិទ្យា"។ 
វេទិកាថ្នាក់ដឹកនាំកម្រិតខ្ពស់ក្រោមប្រធានបទ "ពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផ្នែកបច្ចេកវិទ្យា"។ រូបថត៖ Quang Trung/VOV-Washington

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក សហការជាមួយវិទ្យាស្ថានអាស៊ីបូព៌ានៅសាកលវិទ្យាល័យ កូឡុំប៊ី និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC)។ ការពិភាក្សានៅក្នុងវេទិកានេះ បានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេមីកុងដុកទ័រ បញ្ញាសិប្បនិម្មិត ទិន្នន័យធំ បច្ចេកវិទ្យាពពក សន្តិសុខតាមអ៊ីនធឺណិត ក៏ដូចជាការអភិវឌ្ឍមនុស្សយន្ត បច្ចេកវិទ្យាអវកាស និងផលិតកម្មទំនើប។ លើសពីនេះ ប្រតិភូក៏បានពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ និងធនធានហិរញ្ញវត្ថុ ដើម្បីគាំទ្រគម្រោងសហប្រតិបត្តិការបច្ចេកវិទ្យារវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីតំណាងមកពីសាជីវកម្មធំៗ ដូចជា Intel Qualcomm និងទីភ្នាក់ងារហិរញ្ញវត្ថុអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Nguyen Quoc Dung ។ រូបថត៖ Quang Trung/VOV-Washington

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Nguyen Quoc Dung វៀតណាមបានកំណត់វិស័យបច្ចេកវិទ្យាជាយុទ្ធសាស្ត្រចំនួន ១១ ដើម្បីជំរុញកំណើន និងលើកកម្ពស់ឋានៈរបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល។ ដូច្នេះហើយ កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកគឺមានសារៈសំខាន់ណាស់ ដោយសារប្រទេសនេះ ជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងនវានុវត្តន៍ឈានមុខគេលើពិភពលោក ខណៈដែលប្រទេសវៀតណាមមានសេដ្ឋកិច្ចស្វាហាប់ កម្លាំងពលកម្មវ័យក្មេង និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស៕

TAG
VOV/VOVworld/កិច្ចសហប្រតិបត្តិការ/បច្ចេកវិទ្យា/យុទ្ធសាស្ត្រ/វៀតណាម/​ អាមេរិក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត