logo

ជំរុញការវិនិយោគនិងកិច្ចសហប្រតិបត្តិការមុខរបររវាងខេត្តក្វាងនិញ (វៀតណាម) និងខេត្តក្វាងស៊ី (ចិន)

2025/12/12 | 09:05:00
(VOVWORLD) - នាថ្ងៃទី១១ ខែធ្នូ នៅខេត្តក្វាងនិញ អាជីវកម្មមកពីខេត្តក្វាងនិញ (វៀតណាម) និងខេត្តក្វាងស៊ី (ចិន) បានចូលរួមវេទិកាជំរុញវិនិយោគនិងកិច្ចសហប្រតិបត្តិការមុខរបរ ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិ វៀតណាម-ចិនលើកទី១៧ ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងនៅខេត្តក្វាងនិញ។
គណៈប្រតិភូមកពីសង្កាត់ម៉ុងកាយ១ និងមន្ទីរ ស្ថាប័ននានាបានស្វាគមន៍គណៈប្រតិភូមកពីទីក្រុងដុងស៊ីង ខេត្តក្វាងស៊ី ប្រទេសចិន នៅខ្សែបន្ទាត់ព្រំដែននៃស្ពានបាក់លួ ( រូបថត៖ VOV)

នៅក្នុងវេទិកានេះ អាជីវកម្មមកពីភាគីទាំងពីរបានណែនាំអំពីសក្តានុពល និងចំណុចខ្លាំងលេចធ្លោនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារនៅឧទ្យានឧស្សាហកម្ម ក៏ដូចជាគុណភាពធនធានមនុស្ស។ ជាពិសេស ភាគីទាំងពីរបានចែករំលែកព័ត៌មាន មានប្រយោជន៍ជាច្រើនទាក់ទងនឹងបរិយាកាសវិនិយោគ និងអាជីវកម្មក្នុងវិស័យផ្សេងៗ ដូចជាភស្តុភារកម្ម ទេសចរណ៍ និងការវិនិយោគលើប្រព័ន្ធដឹកជញ្ជូន; ផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលមានផលប្រយោជន៍រួម នៅពេលអនុវត្តគំរូសហប្រតិបត្តិការមុខរបរឆ្លងដែន។

វេទិកាជំរុញការវិនិយោគ និងសហប្រតិបត្តិការមុខរបរឆ្នាំ២០២៥ បានទាក់ទាញសហគ្រាស សហគ្រិន និងភ្នាក់ងារទេសចរណ៍រាប់រយ ដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍមុខររបររវាងខេត្តក្វាងនិញ និងខេត្តក្វាងស៊ី (រូបថត៖ VOV)

ចូលរួមក្នុងវេទិកានេះ លោកស្រី Khu Xieo Ning អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តក្វាងស៊ី  និងជាប្រធានគណៈប្រតិភូមកពីតំបន់ស្វយ័តក្វាងស៊ី  ប្រទេសចិន បានថ្លែងថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្មឆ្លងដែនរវាងវៀតណាម និងចិនកំពុងនៅចំពោះមុខនឹងទស្សនវិស័យទូលំទូលាយ និងសក្តានុពលដ៏ធំធេង។ ដូច្នេះ ខេត្តក្វាងស៊ីសង្ឃឹមថា នឹងឃើញសហគ្រាសវៀតណាមកាន់តែច្រើនវិនិយោគនៅដុងស៊ីង ខណៈពេលដែលក៏គាំទ្រសហគ្រាសចិនឱ្យពង្រីកអាជីវកម្មរបស់ពួកគេនៅវៀតណាម និងចែករំលែកឱកាសអភិវឌ្ឍន៍ផងដែរ៕

TAG
VOV/VOVworld/ជំរុញការវិនិយោគ/កិច្ចសហប្រតិបត្តិការមុខរបរ/ខេត្តក្វាងនិញ/ខេត្តក្វាងស៊ី/ចិន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត