logo

ជំរុញការអនុវត្តគោលដៅសេដ្ឋកិច្ចសង្គម ដោយផ្តោតលើការលុបបំបាត់រាល់ការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម

2026/2/24 | 06:40:37
(VOVWORLD) - នេះជាការបញ្ជាក់របស់លោកអគ្គលេខាបក្សតូ ឡឹម នៅក្នុងកិច្ចប្រជុំគណៈលេខាធិការដើម្បីផ្តល់មតិលើរបាយការណ៍ ស្តីពីស្ថានភាពលេចធ្លោមួយចំនួនក្នុងការអនុវត្តសេច ក្តីណែនាំលេខ ៥៥ របស់គណៈលេខាធិការ ស្តីពីការរៀបចំបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦  ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស។ 
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

យោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំនេះ ដោយអនុវត្តសេចក្តីណែនាំរបស់គណៈលេខាធិការ ទូទាំងប្រទេសបានអនុវត្តយ៉ាងយ៉ាងយកចិត្តទុក ដាក់ប្រកបដោយសមកាលកម្ម ការរៀបចំពិធីបុណ្យនិទាឃរដូវ និងបុណ្យ តេតសម្រាប់ប្រជាជន ដោយមានស្មារតី ធានាថាគ្រួសារនីមួយៗ និងមនុស្សគ្រប់រូបអាចអំណរបុណ្យតេតដោយរីករាយ កក់ក្តៅ សុវត្ថិភាព និងសន្សំសំចៃបំផុត។ លោកអគ្គលេខាបក្សតូ ឡឹម បានស្នើឱ្យមានការផ្សព្វ ផ្សាយ ការកសាងនិងបំពេញបន្ថែមកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ក្នុងបក្សទាំងមូល; រៀបចំប្រកបដោយជោគជ័យ ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០៣៦- ២០៣១ នៅថ្ងៃទី ១៥ ខែមីនាខាងមុខ។

“គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការងារយ៉ាងម៉ត់ចត់ចាប់ពីដើមឆ្នាំ រឹតបន្តឹងវិន័យរដ្ឋបាល និងវិន័យសេវាសាធារណៈ។ ប្រធានស្ថាប័ន អង្គភាព និងមូលដ្ឋាននានា ត្រូវតែធ្វើជាគំរូ ពោលគឺ និយាយត្រូវដើរទន្ទឹមនឹងសកម្មភាព បង្កើតស្មារតីការងារបន្ទាន់ និងមានការទទួលខុសត្រូវតាំងពីដើមឆ្នាំ និងទទួលខុសត្រូវដោយផ្ទាល់ប្រសិនបើមានភាពជាប់គាំង ឬការពន្យារពេលក្នុងការដោះស្រាយការងាររបស់ប្រជាពលរដ្ឋ និងអាជីវកម្ម។ ត្រូវជំរុញការអនុវត្តគោលដៅសេដ្ឋកិច្ច-សង្គម ផ្តោតលើការលុបបំបាត់ឧបសគ្គចំពោះផលិតកម្មនិងអាជីវកម្ម លើកកម្ពស់ការវិនិយោគសាធារណៈ បើកចំណាយដើមទុនវិនិយោគសាធារណៈ ដោះស្រាយបញ្ហាថ្មីៗឱ្យបានឆាប់រហ័ស និងខិតខំសម្រេចបាន និងលើសគោលដៅ ចាប់ពីថ្ងៃ ខែ និងត្រីមាសដំបូងនៃឆ្នាំ ២០២៦”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម៕

TAG
VOV/VOVworld/ជំរុញ/ការអនុវត្ត/គោលដៅ/សេដ្ឋកិច្ច/សង្គម//ផ្តោត/ការលុបបំបាត់/លំបាក/ផលិតកម្ម/អាជីវកម្ម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត