logo

ជំរុញសកម្មភាពផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍នៃខេត្តង៉េអានទៅកាន់បរទេស

2025/12/10 | 10:46:37

(VOVWORLD) - ដោយអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយស្តីពី ការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី សហភាពអង្គការមិត្តភាពខេត្តង៉េអាន បានរៀបចំសកម្មភាពកិច្ចការបរទេសរវាងប្រជាជននិងប្រជាជនជាច្រើន ដើម្បីផ្សព្វ ផ្សាយវប្បធម៌ និងផលិតផលទេសចរណ៍ខេត្តង៉េអានទៅកាន់បរទេស។ 

សកម្មភាពដើម្បីទទួលបទពិសោធន៍ និងស្វែងយល់ពីវប្បធម៌របស់បណ្ដាជនជាតិភាគតិចនៅភាគខាងលិចខេត្តង៉េអាន។ (រូបថត៖ VOV)
លោក Nguyen Hong Ky  អនុប្រធានអចិន្ត្រៃយ៍សហភាពអង្គការមិត្តភាពខេត្តង៉េអាន បានឲ្យ ដឹងថា គណៈកម្មាធិការប្រជាជនខេត្តង៉េអាន បានប្រគល់ឲ្យសហភាពនូវភារកិច្ច ផ្សព្វផ្សាយ ឧទ្ទេសនាម និងជាស្ពានតភ្ជាប់រវាងខេត្តង៉េអាន និងមិត្តភក្តិអន្តរជាតិ ក្នុងការផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ ទេសចរណ៍ ក៏ដូចជារូបភាពប្រជាជនខេត្ត ង៉េអានផងដែរ។
“គណៈកម្មាធិការបក្សខេត្តង៉េអាន ក៏បានបង្កើតច្រករបៀងផ្លូវច្បាប់ដើម្បីឱ្យ សហភាពមានលក្ខណៈផ្សព្វផ្សាយទេសចរណ៍នៅក្នុងតំបន់នានា ក្នុងនោះមានតំបន់ ភាគខាងលិចខេត្តង៉េអាន ក៏ដូចជារៀបចំដំណើរទទួលបទពិសោធន៍ដើម្បីផ្សព្វផ្សាយ ផលិតផល OCOP និងផលិតផលទេសចរណ៍របស់បងប្អូនបណ្ដាជនជាតិនៅខេត្ត ង៉េអានផងដែរ។ ជាមួយគ្នានោះ សហភាពកំពុងជំរុញឌីជីថលូបនីយកម្ម បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង ការឧទ្ទេសនាមអំពីធនធាន និងអត្តសញ្ញាណវប្បធម៌របស់ខេត្ត ង៉េអាន...នាពេលខាងមុខ យើងសង្ឃឹមថានឹងនាំភ្ញៀវទេសចរក្នុងស្រុកនិងបរទេសឲ្យ ចូលរួមក្នុងទេសចរណ៍បៃតង តាមរយៈគំរូសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចស្អាត ដូចជា៖ ផលិតផលតម្បាញចរបាប់របស់ជនជាតិ  Thai នៅឃុំ Chau Tien”។
កន្លងមក សហភាពអង្គការមិត្តភាពនិងអង្គការសមាជិកនានា បានទទួលជួបនិង ធ្វើការជាមួយស្ថានទូតនៃប្រទេសជាច្រើនដូចជា៖ សហរដ្ឋអាមេរិក ទួរគី ជប៉ុន សហ ព័ន្ធរុស្ស៊ី អាល្លឺម៉ង់ អេស្ប៉ាញ សាធារណរដ្ឋឆែក និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍... ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចការបរទេសរវាងប្រជាជននិងប្រជាជន ផ្លាស់ប្តូរវប្បធម៌ និងអប់រំ ក៏ដូចជាស្វែងរកឱកាសកៀរគរជំនួយក្រៅរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិ ការវិនិយោគ។ នៅក្នុងឆ្នាំ ២០២៥ សហភាព និងដៃគូនានាបានរៃអង្គាសទឹកប្រាក់រាប់ សែនដុល្លារអាមេរិក ដើម្បីជួយសាងសង់ផ្ទះ និងថ្នាក់រៀនជិត ៣០ ខ្នង រួមជាមួយ នឹងប្រគល់អាហារូបករណ៍ អំណោយបុណ្យតេតជាង ២០០០ ចំណែកសម្រាប់ ប្រជាជន សិស្សានុសិស្ស និងបណ្ដាឃុំដែលមានស្ថានភាពលំបាក៕
TAG
VOV/VOVworld/វប្បធម៌/ផ្សព្វផ្សាយ/ខេត្តង៉េអាន/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត