logo

ជួរយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសវៀតណាមហាត់សមលើផ្ទៃមេឃហាណូយ

2025/8/2 | 07:46:04

(VOVWORLD) - ជួរយន្តហោះដឹកជញ្ជូនរបស់កងពលតូចទ័ពជើងអាកាសលេខ ៩១៨ (ផ្នែកទ័ព ការពារដែនអាកាស - ទ័ពជើងអាកាស) ហាត់សមនៅអាកាសយានដ្ឋាន Gia Lam ទីក្រុងហាណូយ ដើម្បីត្រៀមបំពេញភារកិច្ចនៅពិធីរំលឹកខួប ៨០ ឆ្នាំនៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា។

នាព្រឹកថ្ងៃទី ៣០ ខែកក្កដា បរិយាកាសការងារនៅអាកាសយានដ្ឋាន Gia Lam (Long Bien ទីក្រុងហាណូយ) មានភាពអ៊ូអរមមាញឹក នៅពេលដែលកងពលតូចទ័ពជើង អាកាសលេខ ៩១៨ (ផ្នែកទ័ពការពារដែនអាកាស - ទ័ពជើងអាកាស) បានរៀបចំការហាត់ សមនិងត្រៀមខ្លួនជាស្រេចសម្រាប់ភារកិច្ចហោះហើរអបអរសាទរនៅពិធីរំលឹកខួប ៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។
នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា យន្តហោះ C២១២i ពីរគ្រឿង និងយន្តហោះ C២១២-៤០០ មួយគ្រឿងបានហាត់សមការហោះហើរក្នុងទម្រង់រាងអក្សរ A។
បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យបច្ចេកទេស និងចាប់ផ្តើមម៉ាស៊ីន អាកាសយានិក ត្រៀមខ្លួនរួចជាស្រេចបើកយន្តហោះឆ្ពោះទៅកាន់ផ្លូវរត់ដើម្បីត្រៀមហោះឡើង។
នៅខាងក្នុងកាប៊ីននៃយន្តហោះដឹកជញ្ជូន C២១២។
យន្តហោះ C២១២-៤០០ បានហោះឡើងនៅអាកាសយានដ្ឋាន Gia Lam ដោយធ្វើការហោះហើរជាមួយយន្តហោះ C២១២i ចំនួនពីរគ្រឿង។
យន្តហោះ C២១២ បីគ្រឿងរួមគ្នាបង្កើតទម្រង់រាងព្រួញនៅលើផ្ទៃមេឃ ទីក្រុងហាណូយ។
នេះជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំដែលកងពលតូចទ័ពជើងអាកាសលេខ ៩១៨ ត្រូវបានប្រគល់ភារកិច្ចហោះហើរក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ដ៏សំខាន់ៗរបស់ ប្រទេសជាតិ។
ដើម្បីសម្រេចភារកិច្ចហោះហើរតាមទម្រង់ អាកាសយានិកត្រូវផ្តោតលើការរក្សា ចម្ងាយ និងពេលវេលា ព្រមទាំងឆ្លើយតបយ៉ាងបត់បែនចំពោះការប្រែប្រួលនៃ ស្ថានភាពអាកាសធាតុ។
ខណៈពេលដែលយន្តហោះ C២១២ ហាត់សមការហោះហើរតាមទម្រង់ យន្តហោះដឹកជញ្ជូន C២៩៥ ហាត់សមការហោះហើរជាទោល ដោយហោះឡើង និងចុះចតជាបន្តបន្ទាប់នៅអាកាសយានដ្ឋាន Gia Lam។
បច្ចុប្បន្ន C២៩៥ គឺជាយន្តហោះដឹកជញ្ជូនទំនើបដ៏ធំបំផុតរបស់កងទ័ពជើង អាកាសវៀតណាម ដែលមានសមត្ថភាពផ្ទុកទំនិញបានជាង ២៣ តោន និង មនុស្សជាង ៧០នាក់។
យោងតាមផែនការនាពេលខាងមុខ កងពលតូចទ័ពអាកាសលេខ ៩១៨ នឹងរៀបចំការហ្វឹកហ្វឺនហោះហើរតាមទម្រង់យន្តហោះចំនួន ៤ គ្រឿង ជាមួយនឹង យន្តហោះ C២៩៥ ហោះហើរនាំមុខ និងយន្តហោះ C២១២ ចំនួន ៣ គ្រឿង ហោះហើរពីក្រោយ។
បន្ទាប់ពីការហ្វឹកហ្វឺនប្រហែល ៣ ម៉ោង យន្តហោះដឹកជញ្ជូននៃកងពលតូចទ័ព អាកាសលេខ ៩១៨ បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Gia Lam។
អាកាសយានិក Nguyen Quan Anh បានសម្តែងនូវសេចក្តីរីករាយនៅពេល បញ្ចប់ការហោះហើរហ្វឹកហ្វឺន ហើយបានអះអាងនូវការប្តេជ្ញាចិត្តបំពេញភារកិច្ច ប្រកបដោយជោគជ័យក្នុងពិធីរំលឹកខួប ៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា របស់កងពលតូចទ័ពអាកាសលេខ ៩១៨។

TAG
VOV/VOVworld/យន្តហោះ/ដឹកជញ្ជូន/ទ័ពជើងអាកាស/វៀតណាម/ពិធីអបអរសាទរ​/៨០ឆ្នាំ/ហាត់សម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត