logo

ជា​លើក​ដំបូង តម្លៃ​​នាំចេញ-នាំចូល​របស់​វៀតណាម​ឈានដល់ ៩០០ ពាន់លានដុល្លារ​

2025/12/26 | 10:08:21
(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែធ្នូ នាយកដ្ឋានគយបានរៀបចំពិធីអប់អរសាទរ ជាលើកដំបូងដែលតម្លៃនាំចេញ-នាំចូលសរុបរបស់វៀតណាមឈានដល់ ៩០០ ពាន់លានដុល្លារអាមេរិក។ នេះគឺជាកម្រិតខ្ពស់បំផុតតាំងពីមុនមក ដោយគូសសញ្ញាសម្គាល់ដ៏សំខាន់មួយនៃខឿនសេដ្ឋកិច្ច ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។
ពិធីអប់អរសាទរ ជាលើកដំបូងដែលតម្លៃនាំចេញ-នាំចូលសរុបរបស់វៀតណាមឈានដល់ ៩០០ ពាន់លានដុល្លារអាមេរិក។ រូបថត៖ Thuy Duong/bnews.vnanet.vn

តាមនោះ តម្លៃនាំចូលនិងនាំចេញសរុបរបស់វៀតណាមនៅឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណប្រហែល ៩២០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៩% បើធៀបនឹងឆ្នាំមុន។ លទ្ធផលនេះធ្វើឱ្យវៀតណាមស្ថិតនៅក្នុងក្រុមខឿនសេដ្ឋកិច្ចទាំង ២៥ ដែលមានតម្លៃនាំចេញ-នាំចូលធំជាងគេបំផុតនៅលើពិភពលោក។ ទន្ទឹមនឹងនោះ យោងតាមនាយកដ្ឋានគយ លទ្ធផលនេះបញ្ជាក់បន្ថែមទៀតអំពីឋានៈរបស់វៀតណាមជាសេដ្ឋកិច្ចបើកចំហរខ្ពស់ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ដែលជាចំណុចភ្លឺក្នុងពាណិជ្ជកម្មតំបន់ និងពិភពលោក។

យោងតាមអង្គការ WTO បច្ចុប្បន្ននេះ វៀតណាមស្ថិតនៅលំដាប់ទី ២១ ក្នុងការនាំចេញ និងលំដាប់ទី ២០ ក្នុងការនាំចូលទូទាំងពិភពលោក ដែលកើនឡើង ១១ និង ១២ លំដាប់បើធៀបនឹងរយៈពេល ១០ ឆ្នាំមុន។ តុល្យភាពពាណិជ្ជកម្មបានរក្សាបាននូវអតិរេករយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ដោយឡែកឆ្នាំ ២០២៥ អតិរេកពាណិជ្ជកម្មត្រូវបានប៉ាន់ប្រមាណឈានដល់ ២១,២ ពាន់លានដុល្លារអាមេរិក៕

TAG
VOV/VOVworld/ការ​នាំចេញ-នាំចូល/​ វៀតណាម/សេដ្ឋកិច្ច​/អតិរេកពាណិជ្ជកម្ម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត