logo

ជាលើកដំបូង តម្លៃពាណិជ្ជកម្មនាំចូលនិងនាំចេញរបស់វៀតណាមលើសពី ៩០០ ពាន់លានដុល្លារអាមេរិក

2025/12/20 | 08:17:06
(VOVWORLD) - ទំហំពាណិជ្ជកម្មទ្វេភាគីនៃការនាំចូលនិងនាំចេញបានលើសពី ៩០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង ដែលនាំវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១៥ ដែលមានទំហំពាណិជ្ជកម្មធំជាងគេបំផុតនៅលើពិភពលោក។
សន្និសីទបូកសរុបការងារនៃផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម។ (រូបថត៖ Lai Hoa/VOV)

ព័ត៌មាននេះ ត្រូវបានក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រកាសនាថ្ងៃទី ១៩ ខែធ្នូ នៅក្នុងសន្និសីទបូកសរុបការងាររបស់ក្រសួង ដែលបានធ្វើឡើងនៅទីក្រុងហាណូយ។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី ផាន់ ធី ថាំង គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ទំហំពាណិជ្ជកម្មនៃការនាំចូលនិងនាំចេញសរុបរបស់វៀតណាមបានឈានដល់ ៨៨៣,៧ ពាន់លានដុល្លារអាមេរិក។ តួរលេខនេះត្រូវរំពឹងថានឹងឈានដល់ ៩២០ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំនេះ។ ជាមួយនឹងកំណត់ត្រាថ្មីនេះ វៀតណាមនឹងចូលរួមក្នុងក្រុមមហាអំណាចពាណិជ្ជកម្មពិភពលោកទាំង ១៥ ដែលបង្កើតជាចំណុចចាប់ផ្តើមថ្មីសម្រាប់កំណើនសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញឈីញ សរសើរសមិទ្ធផលរបស់ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងឆ្នាំកន្លងទៅ។ (រូបថត៖ Lai Hoa/VOV)

ក្នុងចំណោមនោះ ការនាំចេញត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៤៧០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ វៀតណាមបន្តរក្សាអតិរេកពាណិជ្ជកម្មរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៦ ដែលរួមចំណែកដល់ប្រភពរូបិយប័ណ្ណបរទេសដែលមានស្ថិរភាព កាត់បន្ថយសម្ពាធលើអត្រាប្តូរប្រាក់ និងពង្រឹងទុនបម្រុងប្តូរប្រាក់បរទេសជាតិ៕

TAG
VOV/VOVworld/លើកដំបូង/ពាណិជ្ជកម្ម/នាំចូល/នាំចេញ/វៀតណាម/៩០០ ពាន់លានដុល្លារ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត