logo

ជីវភាពរស់នៅលើកោះ សិលាប្រាណTruong Sa

2013/7/3 | 02:46:02

មកដល់ ប្រជុំកោះ Truong Sa  ស្រុក​ Truong Sa ខេត្ត​ Khanh
Hoa លោកអ្នកនាងនឹងបានទៅទស្សនាផ្ទះស្នាក់នៅនានា
ដែលបានសាងសង់លើកោះផ្កាថ្ម(ឬកោះលិចនិងកោះសិលា
ប្រាណតាមការហៅរបស់បណ្តាយុទ្ឋជនកងទ័ពជើងទឹក)ទោះ
បីជានៅជួបការលំបាកក្តីប៉ុន្តែ បណ្តាកម្មាភិបាលយុទ្ឋជននិងអ្នកដំបន់នៅច្បាមជាប់
កោះទាំងយប់ទាំងថ្ងៃដើម្បីការពារអធិបតេយ្យភាពដ៍ពិសិដ្ឋរបស់មាតុប្រទេស។

Vovworld-នៅប្រជុំកោះ​Truong Saមានកោះផ្កាថ្មជាច្រើនណាស់។លើកោះដូចជា​
Da Nam-Thuyen Chai- Co Lin-Len Dao-Da Dong-Da Tay-Da Chim និង Da​ Lat
ជាដើម មានយុទ្ឋជននិង ​ប្រជាជន​រស់​នៅជាច្រើនកុះករ​។ពេលទៅទស្សនា
Truong Sa ខេត្ត​ Khanh Hoa កោះដំបូងដែលយើងខ្ញុំមកដល់ គឺកោះ Da Chim
និង Da​ Lat។វរសេនីយ៍​ឯកបម្រុងNguyen Viet Thuanអនុបញ្ជាការកងពលតូច
១៤៦តំបន់៤កងទ័ពជើងទឹកអោយដឹងថា៖“ថ្ងៃនេះសមុទ្រស្ងាត់បានជាងាយស្រួល
ក្នុងការធ្វើដំណើរ។ ពេលទឹកជោរកោះផ្កាថ្មលិចក្នុងទឹកទាំងស្រុង។ពេលទឹកនាច
កោះផ្កាថ្មលេ​ចចេញលើផ្ទៃទឹក។ដោយហេតុនេះបណ្តាយុទ្ឋជនកងទ័ពជើងទឹក
ហៅកោះដូចបែបនេះជាកោះសិលាប្រាណ។ក្នុងបំណងយុទ្ឋជននិងប្រជាជនរស់នៅ
ទីនេះបានអភិវឌ្ឍន៍យើងខ្ញុំបានសង់ផ្ទះនៅជាច្រើន។ ទន្ទឹមនឹងនោះគេមានលក្ខណះ
ងាយស្រួលនេសាទមច្ឆាផលនិងការពារ​កោះទៀតផង។   “

                    

យុទ្ឋជនច្បាមជាប់កោះទាំងយប់ទាំងថ្ងៃ(រូបថត​ VOV)

 វរសេនីយ៍ត្រីNguyen Van Quangបញ្ជាការកោះ Da Tayអោយដឹងថា៖​ប​ច្ចុប្បន្នអាស្រ័យ
ដោយមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋនិងប្រជាជននៅទូទាំងប្រទេស​  យើងខ្ញុំ
បានមានអគ្គិសនីប្រើប្រាស់ទាំង២៤ម៉ោងនិងរលកធាតុអាកាសទួរសព្ទបានគ្របដណ្តប់
នៅសព្វទទីកន្លែងលើកោះ។អាស្រ័យដោយមានកម្មវិធីរួមថ្មកសាងTruong Sa លើកោះ
Da Tayបានបន្ថែមផ្ទះវប្បធម៌ចំនួន៣កន្លែង។ក្រៅពីការបំរើជីវភាពវប្ធម៌នោះទីនេះនៅ
ជាកន្លែងទទួលនិងសម្រាក់សំរាប់ប្រពន្ឋ​កូនៗនិងសាច់ញាតិរបស់បណ្តាយុទ្ឋជន
ទៀតផង។វរសេនីយ៍ត្រីNguyen Van Quangអោយដឹងថា៖“  កម្មាភិបាលនិងយុទ្ឋជន
ទាំងឡាយលើកោះសប្បាយរីករាយហណាស់ពេលដែលកោះបានបន្ថែមផ្ទះសំរាប់
រៀបចំជីវភាព​វ​ប្បធម៌កីឡាបន្ទាប់ពីម៉ោងហ្វឺកហ្វើននិងទទួលអ្ន​កនេសាទមកជ្រកកោន
ពេលខ្យល់ព្យុះ។ក្នុងឆ្នាំកន្លងមក យើងខ្ញុំ  សង្រ្គោះបានអ្នកនេសាទជាច្រើននាក់។នោះជា
អនុស្សាវរីយ៍ពិបាកបំភ្លេចបានពីព្រោះថា យើងខ្ញុំបានបង្កើតជំនឿជឿជាក់ ការផ្សារភ្ចាប់
ជាមួយប្រជាជន បង្កើតទីបង្អែកយ៉ាងមាំមួនសំរាប់អ្នកនេសាទច្បាមជាប់សមុទ្រ​  អះអាងនូវអធិបតេយ្យភាពអំពីកោះនិងសមុទ្ររបស់វៀតណាម។   “


​​​​​​​​​​​                      

ផ្ទះស្នាក់នៅលើប្រជុំកោះ Truong Sa(រូបថត​ VOV)

          


ឆ្លងកាត់លើការលំបាកតោកយ៉ាក​​  ផ្ទះនានាលើកោះសិលាប្រាណនៅក្នុងប្រជុំកោះ
Truong Sa​នៅឈរមាំមួនក្នុងលំហសមុទ្រនៃមាតុប្រទេស។ទង់ជាតិលើដំបូលទាំងនេះនៅ
បក់បរវិចអះអាងនូវអធិបតេយ្យភាពអំពីកោះនិងសមុទ្ររបស់វៀតណាម៕

TAG
ផ្ទះស្នាក់នៅ/ប្រជុំកោះ Truong Sa/វៀតណាម/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត