logo

ឈូងសមុទ្រ Ha Long ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអច្ឆរិយៈស្រស់ស្អាតបំផុតទាំង ៥០ នៅលើ ពិភពលោក

2020/7/12 | 02:00:00
(VOVWORLD) - ឈូងសមុទ្រ Ha Long ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់វៀតណាម ដែលត្រូវបាន ទស្សនាវដ្ តីន៍ Insider ដ៏ល្បីឈ្មោះបោះឆ្នោតជ្រើសរើសជាអច្ឆរិយៈធម្មជាតិ កំពូលទាំង ៥០ នៅលើ ពិភពលោក។
( រូបថត៖ គណៈកម្មការគ្រប់គ្រងឈូងសមុទ្រ Ha Long)

ទស្សនាវដ្តីន៍ Insider របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានប្រកាស បញ្ជីនូវអច្ឆរិយៈធម្មជាតិ ដ៏ស្រស់ស្អាតបំផុតចំនួន ៥០ នៅលើពិភពលោកក្នុងនោះមាន ឈូងសមុទ្រ Ha Long ដែលជាគោលដៅ ទេសចរណ៍ដ៏ល្បីល្បាញនិងពេញនិយមរបស់ ប្រទេសវៀតណាម។

ដូចដែលបានពណ៌នានៅក្នុងទស្សនាវដ្តីនេះឈូងសមុទ្រ Ha Long ត្រូវបានគេទទួលស្គាល់ថាជា គោលដៅដ៏ទាក់ទាញបំផុតនៅវៀតណាមដោយសារសម្រស់ធម្មជាតិដ៏ស្រស់ស្អាតដែលកម្រមាន។ 

យោងតាម Insider បានឲ្យដឹងថា នៅពេលដែលមកទស្សនាឈូងសមុទ្រ  Ha Long ភ្ញៀវទេសចរ នឹងរីករាយជាមួយនឹងសម្រស់ដ៏សុខដុមរមនានៃធម្មជាតិក៏ដូចជាមានបទពិសោធន៍គួរឱ្យចងចាំតាមរយៈសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជាការជិះទូក Kayak គយគន់ ទេសភាពមើលពីអាកាស ដោយជិះឧទ្ធម្ភាគចក្រជាដើម។

 សកម្មភាពជិះទូកកម្សាន្ត Kayak នៅឈូងសមុទ្រ Ha Long
នៅក្នុងនាទី "ធ្វើដំណើរទេសចរណ៍" នៃគេហទំព័រព័ត៌មាន CNN ក៏បានផ្សាយ អំពីសេវាកម្មនៃ ការគយគន់ឈូងសមុទ្រ Ha Long ដោយក្រុមហ៊ុនឧទ្ធម្ភាគចក្រភាគ ខាងជើងវៀតណាម (ចំណុះអគ្គ ក្រុមហ៊ុនឧទ្ធម្ភាគចក្រវៀតណាម)។ (ប្រភព៖ CNN) 
 ឈូងសមុទ្រ Ha Long មើលពីលើអាកាស
 គេងមួយយប់នៅលើនាវានៅឈូងសមុទ្រ Ha Long ដែលជាបេតិកភណ្ឌធម្មជាតិ ពិភពលោក គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ ណាក៏ដោយ។  
ឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) ស្ថិតនៅភាគភាគឦសាននៃប្រទេស វៀតណាមដែល មានចម្ងាយចំនួន ១៦៥ គីឡូម៉ែត្រពីទីក្រុងហាណូយ។ ឈូងសមុទ្រ Ha Long មានផ្ទៃដី ១.៥៥៣ គីឡូម៉ែត្រក្រឡា រួមមានកោះចំនួន ១.៩៦៩ ផងដែរ។ ឈូងសមុទ្រ Ha Long ត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិ ពិភពលោកចំនួន ២ ដងថែមទៀតហើយ។ តំបន់បេតិកភណ្ឌពិភពលោកត្រូវបាន យូណេស្កូទទួលស្គាល់ លើផ្ទៃដី ៤៣៤ គីឡូម៉ែត្រក្រឡា រួមមានកោះចំនួន ៧៧៥ ដែលក្នុងនោះមានកោះ ចំនួន ៤១១ ត្រូវបាន ដាក់ឈ្មោះរួចហើយ។ ទីនេះគឺជាតំបន់ដែលប្រមូលផ្តុំកោះថ្ម រូងភ្នំ និងឆ្នេរ សមុទ្រដ៏ ល្បីៗដែលបានការកំណត់ដោយ ៣ កន្លែងរួមមានកោះ Dau Go (ខាងលិច) កោះ Dau Be (ខាងត្បូង) កោះ Cong Tay (ខាងកើត)។ នាឆ្នាំ ២០០៣ ឈូងសមុទ្រ Ha Long ត្រូវបានក្លឹបនៃបណ្តាឈូង សមុទ្រដ៏ស្អាតស្អាតបំផុតនៅលើពិភពលោក រៀបចំណាត់ថ្នាក់ និងទទួលស្គាល់ជាសមាជិកផងដែរ។ នាឆ្នាំ ២០១២ អង្គការ New Open World បានប្រគល់ពានរង្វាន់អច្ឆរិយៈធម្មជាតិថ្មីដល់ឈូងសមុ Ha Long៕ 
TAG
VOV/VOVworld/ឈូងសមុទ្រ Ha Long/ជាប់ចំណាត់ថ្នាក់/អច្ឆរិយៈ/ស្រស់ស្អាត/ពិភពលោក/CNN/ខេត្ត Quang Ninh/ទេសចរណ៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត