logo

ដកកាតលឿង IUU ដើម្បីអភិវឌ្ឍន៍ផ្នែកជលផលប្រកបដោយចីរភាព ស្របច្បាប់ និងត្រឹមត្រូវ

2025/12/10 | 10:41:52

(VOVWORLD) - ប្តេជ្ញាចិត្តដកកាតលឿងរបស់សហគមន៍អឺរ៉ុប (EC) សម្រាប់របរនេសាទវៀត ណាមក្នុងឆ្នាំ ២០២៥ អភិវឌ្ឍន៍ផ្នែកជលផលប្រកបដោយចីរភាព ស្របច្បាប់ និងត្រឹមត្រូវ។ 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ជាមួយតំណាងនៃខេត្តក្រុងចំនួន ២១។ (រូបថត៖ VOV)
នេះគឺជាការដឹកនាំរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី ២៥ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេ សាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ដែលបានធ្វើឡើង កាលពីយប់ថ្ងៃទី ៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។ កិច្ចប្រជុំនេះ ត្រូវបានផ្សាយផ្ទាល់ទៅកាន់ខេត្តនិងទីក្រុងឆ្នេរសមុទ្រចំនួន ២១។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើ ស្មារតី ការប្តេជ្ញាចិត្តខ្ពស់ កិច្ចខិតខំប្រឹងប្រែងដ៏ធំធេង និងសកម្មភាពយ៉ាងប្ដូរផ្ដាច់ ដើម្បីដក "កាតលឿង" របស់ EC សម្រាប់របរនេសាទវៀតណាមក្នុងឆ្នាំ ២០២៥ ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។ ក្នុងពេលជា មួយគ្នានោះ ត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ និងអភិវឌ្ឍន៍ផ្នែកជលផលប្រកបដោយ ចីរភាព ស្របច្បាប់ និងត្រឹមត្រូវ៖
“រៀបចំរចនាសម្ព័ន្ធក្រុមនាវានិងកម្លាំងពលកម្មឡើងវិញ តាមទិសដៅនេសាទ ស្របច្បាប់ ហើយបង្កើនធ្វើវារីវប្បកម្ម ការកែច្នៃជលផល និងពង្រឹងកិច្ចសហប្រតិបត្តិ ការជាមួយប្រទេសនានា ក្នុងការនេសាទ។ ដោយផ្អែកលើគោលដៅដែលបានកំណត់ គឺត្រូវតែបញ្ឈប់ការនេសាទខុសច្បាប់ និងមិនបានរាយការណ៍។ ទីពីរ រៀបចំរចនា សម្ព័ន្ធឡើងវិញ អភិវឌ្ឍន៍ផ្នែកជលផលប្រកបដោយចីរភាព ដោះស្រាយបញ្ហាការងារធ្វើ និងរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជន ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការ នេសាទជាមួយប្រទេសជិតខាង។ បង្កើនវារីវប្បកម្ម និងកាត់បន្ថយការនេសាទនៅ ឯនាយសមុទ្រដែលមានហានិភ័យខ្ពស់”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលដ្ឋាននានា រួមជាមួយក្រសួងកសិកម្ម និងបរិស្ថាន កសាងគម្រោងអភិវឌ្ឍន៍ផ្នែកជលផលប្រកបដោយចីរភាព រួមទាំងការ ធ្វើវារីវប្បកម្ម ការនេសាទ ការកែច្នៃ និងការនាំចេញជលផល... ក្រសួងការពារប្រទេស បន្តរក្សាការល្បាត និងការគ្រប់គ្រងដែនសមុទ្រដែលមានព្រំប្រទល់ជាប់ប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ។ គ្រប់គ្រងនាវានេសាទដែលចូលនិងចេញពីកំពង់ផែ ហើយ ចាត់ការយ៉ាងតឹងរ៉ឹងចំពោះនាវានេសាទដែលមិនបំពេញលក្ខខណ្ឌសម្រាប់ប្រតិបត្តិការ៕
TAG
VOV/VOVworld/IUU/វៀតណាម/នាយករដ្ឋមន្ត្រី/ប្រយុទ្ធប្រឆាំង/ការនេសាទ/កាតលឿង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត