logo

ដាក់ឲ្យដំណើរការពាណិជ្ជកម្មអាកាសយានដ្ឋាន Long Thanh នៅចុងឆ្នាំ២០២៦

2026/3/30 | 08:53:31
(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្នុងខេត្តដុងណាយ។
លោកនាយករដ្ឋមន្ត្រីត្រួតពិនិត្យវឌ្ឍនភាពនៃការងារសំខាន់ៗនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh។ (រូបថត៖ VOV)

បន្ទាប់ពីត្រួតពិនិត្យ និងប្រគល់អំណោយដើម្បីលើកទឹកចិត្តកម្លាំងពលកម្មនៅការដ្ឋាន លោកនាយករដ្ឋមន្ត្រីបានជួបធ្វើការជាមួយក្រសួង ស្ថាប័ន វិនិយោគិន និងអ្នកម៉ៅការ អំពីស្ថានភាពអនុវត្តន៍ ជាពិសេសការដោះស្រាយការលំបាក និងឧបសគ្គ ដើម្បីពន្លឿនវឌ្ឍនភាព និងដាក់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ឲ្យដំណើរការពាណិជ្ជកម្មទៅតាមផែនការ។

ធ្វើសន្និដ្ឋាននៅជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា អាកាសយានដ្ឋានអន្តរជាតិ Long Thanh គឺជាគម្រោងជាតិដ៏សំខាន់ ដែលត្រូវបានរដ្ឋសភាអនុម័តក្នុងឆ្នាំ ២០១៥ និងរដ្ឋាភិបាលផ្ដល់សច្ចាប័ណ្ណក្នុងឆ្នាំ ២០២០ ប៉ុន្តែរហូតដល់ខែសីហាឆ្នាំ២០២៣ ទើបតែចាប់ផ្ដើមសាងសង់គម្រោងសមាសភាគមួយចំនួន ហើយទទួលជើងហោះហើរបច្ចេកទេសដំបូងក្នុងខែកញ្ញា ឆ្នាំ ២០២៥។ ក្រោយពីការអនុវត្តការសាងសង់ជាងពីរឆ្នាំ គម្រោងសមាសភាគជាច្រើននៃគម្រោងនេះត្រូវបានសម្រេចរួចរាល់ ឬសម្រេចជាមូលដ្ឋាន។

លោកនាយករដ្ឋមន្រ្តី អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

ដោយសង្កត់ធ្ងន់លើគោលដៅថា ត្រូវតែសម្រេចការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh យ៉ាងយឺតបំផុតក្នុងត្រីមាសទី៣ឆ្នាំ ២០២៦ ដើម្បីចាប់ផ្ដើមប្រតិបត្តិការពាណិជ្ជកម្មនៅត្រីមាសទី៤ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកពីការធានាគុណភាព បច្ចេកទេស សោភ័ណភាព ទេសភាពបរិស្ថាន សុវត្ថិភាព និងការទប់ស្កាត់អំពើពុករលួយ ខ្ជះខ្ជាយ; បង្កើតផែនការមេសម្រាប់សំណង់មិនមែនអាកាសចរណ៍ ក៏ដូចជាផែនការមេសម្រាប់ទីក្រុងអាកាសយានដ្ឋាន Long Thanh និងការអភិវឌ្ឍសេដ្ឋកិច្ចអាកាសចរណ៍ផងដែរ៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/អាកាសយានដ្ឋាន/Long Thanh/ដាក់ឲ្យដំណើរការ/ចុងឆ្នាំ២០២៦

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត