logo

ដងទង់ Lung Cu នៅតំបន់ប៉ូលខាងជើងវៀតណាម

2015/10/21 | 08:11:13
VOVWORLD_នៅតំបន់ពាយព្យវៀតណាមមានភ្នំ
 Long Son ឬហៅភ្នំនាគ ចំណុះឃុំ Lung Cu ស្រុក​
Dong Van ខេត្ត Ha Giang​​ ដែលមានកំពស់១៧០០
ម៉ែត្រ​ពី នីវូទឹកសមុទ្រ។​ នៅទីនេះគេកសាងដងទង់
មួយដើម្បីបញ្ជាក់នូវអធិបតេយ្យភាព របស់ប្រទេស
វៀតណាម។

VOVWORLD_នៅតំបន់ពាយព្យវៀតណាមមានភ្នំ Long Son ឬហៅភ្នំនាគ ចំណុះឃុំ
 Lung Cu ស្រុកDong Van ខេត្ត Ha Giang​​ ដែលមានកំពស់១៧០០ម៉ែត្រ​ពី នីវូទឹក
សមុទ្រ។​ នៅទីនេះគេកសាងដងទង់មួយដើម្បីបញ្ជាក់នូវអធិបតេយ្យភាព របស់ប្រទេសវៀតណាម។

        Lung Cu ជាចំណុចខ្ពស់បំផុតនៅតំបន់ប៉ូលខាងជើងវៀតណាម។​ នៅក្រោម
​កំពូល Lung Cu ជាភូមិឃុំនៃជនជាតិ Lo Lo ដែលមាន៨០គ្រួសារជាមួយសមាជិក​
៤០០នាក់។ Lung ក្នុងភាសាH’mong​​​ មានន័យថាពោតហើយ Lung Cu ​មាន​​ន័យថា​ 
ជ្រលងពោត។ ឈ្មោះនេះមកពីប្រជាជននៅទីនេះដាំដុះដំណាំពោតជាសំខាន់ដើម្បី
ធ្វើជាស្បៀងហូបចុកប្រចាំថ្ងៃ។ រីឯជនជាតិ Lo Lo​ បានពន្យល់អំពីឈ្មោះ​ភ្នំនាគ​ថា
កំពូល Lung Cu  ជាកន្លែងសត្វនាគរស់នៅ។ ឯនោះពិសិដ្ធណាស់ដោយមាន​ទឹក២​
អាងដែលគ្មានពេលណារិងឡើយ។ អាងទឹកទាំង២នេះទោះបីមិន​ជ្រៅ​ទេតែ​ទឹកថ្លា
ណាស់ហើយត្រូវបានប្រជាជនចាត់ទុកជាភ្នែកនាគ។ អ្នកស្រី Nguyen Thi Hong ជា
ពលរដ្ឋមួយរូបនៅ Lung Cu​ បានឲ្យដឹងថា

 “ជីវភាពរស់នៅរបស់បងប្អូននៅទីនេះគឺខ្វះទឹកស្អាត។ ប្រការនេះបានធ្វើឲ្យ
នាគទេវតារំជួលចិត្តអាណិតអាសូរបានជាមុនពេលលោកហោះឡើងលើមេឃក៏
បន្សល់ទុកមកនូវភ្នែកជូនអ្នកភូមិ។ ភ្នែក២នេះបានក្លាយទៅជាអាងទឹក២​ដែល​មួយ
ហៅអាង Then Pa  របស់ជនជាតិ H’mong និងមួយទៀតរបស់ជនជាតិ Lo Lo នៅភូមិ
 Chai”។ 

លើដងទង់នេះជាទង់ជាតិពណ៌ក្រហមផ្កាយមាសផ្ទៃទំហំ៥៤ម៉ែត្រក្រឡាដែលជានិមិត្តរូបឲ្យជនជាតិទាំង៥៤រួមរស់នៅក្នុងប្រទេសវៀតណាម


        មានរឿងមួយទៀតដំណាលថានាសម័យ Tay Son​ បន្ទាប់ពីវាយឈ្នះខ្មាំង​សត្រូវ
​មកពីទិសខាងជើងនោះស្ដេច Quang Trung បានបង្គាប់ឲ្យដាក់ស្គរ​សំរិទ្ធ​ដ៏ធំ​មួយ​
គ្រឿង​ដោយក្នុងរយៈពេលជារៀងរាល់មួយម៉ោងម្ដងទូង៣លើកឲ្យលាន់​លឺ​កង​រំពង​
ដើម្បីអះអាងនូវអធិបតេយ្យភាពនៃប្រទេសជាតិ។ ដូច្នេះហើយដងទង់ Lung Cu ជា
កន្លែងដ៏ពិសិដ្ឋ បានដក់ជាប់ក្នុងដួងចិត្តប្រជាជនជាជនជាតិដើមភាគ​តិច​ដែល​កំពុង
រស់នៅនិងរួមចំណែកការពារទឹកដីវៀតណាម។ អ្នកស្រី Diem My ជា​ភ្ញៀវទេសចរ
មកពីទីក្រុងហូជីមិញបានសំណោះសំណាលថា

  “នៅទីនេះមានសិលាមួយផ្ទាំងចារអក្សរថាដងទង់ជាតិ Lung Cu ស្រុក Dong
 Van ខេត្ត Ha Giang។ ឈរនៅលើកំពូលនេះនាងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងអំពី​
សោភ័ណភាពធំសម្បើមនៃធម្មជាតិនិងអធិបតេយ្យភាពភាពដ៏ពិសិដ្ឋរបស់ប្រទេស
ជាតិ”។

        ដើម្បីឡើងទៅដល់ដងកំពូលភ្នំនាគភ្ញៀវទេសចរត្រូវឡើងជណ្ដើរថ្មចំនួន៣៨៩
កាំ។ពីនោះបន្តចូលទៅក្នុងដងទង់ដែលសាងសង់ពីឥត្ឋនិងឡើងជណ្ដើរចំនួន១៤០
កាំទៀតគឺទៅដល់កំពូលដងទង់។ ដងទង់នេះមានកំពស់ជាង៣៣ម៉ែត្រដែលនៅ
លើជញ្ជាំងនិងសសរមានឆ្លាក់រូបស្គរសំរិទ្ធ Dong Son ជានិមិត្តរូបនៃវប្បធម៌​វៀត
ណាមរាប់ទាំងរូបភាពពិណ៌នាអំពីជីវភាពរស់នៅ ទំនៀមទំលាប់របស់ប្រជាជនគ្រប់
ជនជាតិនៅខេត្ត Ha Giang ទៀតផង។

        ប្រការមានអត្ថន័យពិសេសគឺនៅលើដងទង់នេះជាទង់ជាតិពណ៌ក្រហមផ្កាយ
មាសផ្ទៃទំហំ៥៤ម៉ែត្រក្រឡាដែលជានិមិត្តរូបឲ្យជនជាតិទាំង៥៤រួមរស់នៅក្នុងប្រទេសវៀតណាម។ តាមលោក Pham Danh Tiep ជាអណិកជនវៀតណាមនៅ
​ប្រទេស​ឆែកដែលទើបនឹងមកទស្សនាខេត្ត Ha Giang បានឲ្យដឹងថា

  “ខ្ញុំសង្កេតឃើញថាដងទង់នេះមានប្រការគួរឲ្យជក់ចិត្តណាស់។ ខ្ញុំមិនបានដឹង
ថាទង់ជាតិផ្ទៃទំហំ៥៤ម៉ែត្រក្រឡានោះគឺជានិមិត្តរូបនៃ៥៤ជនជាតិទាំងនៅប្រទេស
វៀតណាមឡើយ។ហើយក៏មិនប៉ានស្មានដែរថាដងទង់ Lung Cu​​​​ វាមានអាយុ​កាល
យូរយារតាំងពីសម័យ Ly Thuong Kiet មក។ ខ្ញុំសង្កេតឃើញថា​ទិន្នន័យ​ប្រវតិ្តសាស្រ្ត​
ទាំងនេះមានសារដ៏សំខាន់។ទៅអនាគតខ្ញុំនឹងចែករំលែកជាមួយ​មិត្ត​ភ័កិ្ត​អំពីប្រវតិ្តសាស្រ្តវៀតណាម”។

        ឈរលើកំពូលដងទង់ Lung Cu​ មើលចុះក្រោមឃើញដំបូលផ្ទះដ៏ស្រស់ស្អាត​
របស់ជនរួមជាតិជនជាតិ Lo Lo​ ស្ថិតនៅក្បែរថ្នាលដំណាំស្រូវទុំស្លាបសេក។​ នៅ
ឆ្ងាយបន្តិចជាជួរភ្នំធំល្វឹងល្វើយដែលមានទន្លេ Nho Que ហូរខ្វាត់ខ្វែងទៅកាន់​ជ្រលង
​ ​Ma Pi Leng។ ទាំងអស់នេះបង្ហាញឲ្យឃើញនូវទេសភាពនិង​វប្បធម៌​ដ៍​ល្អ​ប្រសើរបស់
ទឹកដីនិងប្រជាជនវៀតណាម៕​

       

       

TAG
ដងទង់/Lung Cu

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត