logo

ដំណើរកម្សាន្តដ៏​វិសេសវិសាល “ហាណូយ - ប៉ះដល់ការចងចាំ” អបអរសាទរឆ្នាំថ្មី

2025/12/28 | 11:20:00
(VOVWORLD) - កម្មវិធីផ្សព្វផ្សាយសម្រាប់គោលដៅទេសចរណ៍ Dao Ngoc – Truc Bach  និងការបង្ហាញមុខដំណើរកម្សាន្តបទពិសោធន៍ "ហាណូយ - ប៉ះដល់ការចងចាំ" បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហាណូយ។
ការសម្តែងសិល្បៈក្នុងពិធីបើកសម្ពោធដំណើរកម្សាន្តថ្មីនៅសង្កាត់ Ba Dinh។ រូបថត៖ Tran Huyen Trang/VOV1

ដំណើរកម្សាន្តបទពិសោធន៍ "ហាណូយ - ប៉ះដល់ការចងចាំ" មានគោលដៅបេតិកភណ្ឌចំនួន ៩ រួមមាន៖ តំបន់កេរ្តិ៍ដំណែលជាតិពិសេស វត្ត Quan Thanh ; វត្ត Thuy Trung Tien; ទូ ហ្វើ - នំបញ្ចុក – សរសៃ; ទូ Café - កាហ្វេ – Coffee ; ទូ ចង្ក្រាន – រាវចាន – ថាស; ផ្ទះសម្បែងពីសម័យមុន; ផ្ទះតាំងពិព័រណ៍មុខរបរចាក់ពុម្ភសំរិទ្ធប្រពៃណី; ទូដើមស្រូវ-ស្រូវ - អង្ករ; ទូ តែនិងការលេង Bat Nha ។

លោក ង្វៀន ដាន ហ៊ុយ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Ba Dinh ទីក្រុងហាណូយ បានឲ្យដឹងថា៖

លោក ង្វៀន ដាន ហ៊ុយ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Ba Dinh យ។ រូបថត៖ Tran Huyen Trang/VOV1

“យើងសង្ឃឹមថា តាមរយៈគោលដៅទាំង៩នេះ អ្នកអាចមើលឃើញទិដ្ឋភាពវប្បធម៌ ប្រវត្តិសាស្ត្រ ម្ហូបអាហារ ទំនៀមទម្លាប់ និងសាសនារបស់ប្រជាជនហាណូយ។ វាក៏នឹងជួយអ្នកទេសចរឱ្យស្រមៃមើលថា តើប្រជាជនហាណូយមានលក្ខណៈបែបណា របៀបដែលយើងរស់នៅប្រចាំថ្ងៃ របៀបធ្វើការ សិក្សា និងរបៀបដែលយើងកំពុងថែរក្សា អភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់រដ្ឋធានី។ យើងភ្ជាប់ទីតាំងប្រវត្តិសាស្ត្រជុំវិញបឹង ជាមួយនឹងទូរថភ្លើងពីរជាន់ ហើយកន្លែងនីមួយៗក៏ជាកន្លែងដែលរក្សារឿងរ៉ាវនៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់រដ្ឋធានីផងដែរ"។

នៅឆ្នាំ ២០២៦ ទេសចរណ៍ទីក្រុងហាណូយខិតខំទាក់ទាញភ្ញៀវទេសចរជាង ៣៥,៨ លាននាក់ កើនឡើង ៦ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៥ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួនជាង ៨ លាននាក់។ ប្រាក់ចំណូលសរុបពីទេសចរណ៍ឈានដល់ជាង ១៦០ ពាន់ពាន់លានដុង (ជាង ៦ ពាន់លានដុល្លារអាមេរិក)៕

TAG
VOV/VOVworld/ដំណើរកម្សាន្ត/"ហាណូយ - ប៉ះដល់ការចងចាំ"/អប់អរសាទរឆ្នាំថ្មី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត