logo

ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាក់គ្រឹះ យុទ្ធសាស្ត្រ បើកលំហអភិវឌ្ឍន៍ថ្មីនៅមជ្ឈិមបូព៌ា-អាហ្វ្រិក

2025/11/24 | 11:40:00

(VOVWORLD) - នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេស Le Hoai Trung អំពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់ ប្រទេសគុយវ៉ែត និងអាល់ហ្សេរី ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមាន សេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញលើពិភពលោក (G20)។

លោករដ្ឋមន្ត្រី Le Hoai Trung បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះបានរួម ចំណែកដល់ការចាក់គ្រឹះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការធ្វើពិពិធកម្ម ភាពជាដៃគូ ពង្រីកលំហអភិវឌ្ឍន៍សម្រាប់បណ្ដាសហគ្រាស និងមូលដ្ឋាន។ វៀត ណាម និងប្រទេសទាំងបីបានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលនាំឱ្យគុយវ៉ែត អាល់ហ្សេរី និងអាហ្វ្រិកខាងត្បូង ក្លាយជាដៃគូយុទ្ធសាស្ត្រដំបូង ចំនួន ៣ របស់វៀតណាមក្នុងចំណោមប្រទេស មជ្ឈិមបូព៌ា-អាហ្វ្រិកចំនួន ៧០ ហើយ នាំឱ្យវៀតណាមក្លាយជាតំណភ្ជាប់ក្នុងបណ្តាញដៃគូយុទ្ធសាស្ត្រអាទិភាពរបស់ប្រទេសទាំងបីនេះផងដែរ។ វៀតណាមនិងប្រទេសទាំងបីបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសហប្រតិបត្តិការជាង ១០ លើវិស័យផ្សេងៗគ្នា។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងសុន្ទរកថានៅក្នុងសម័យពិភាក្សាទី ៣ នៃកិច្ចប្រជុំកំពូល G20។ (រូបថត៖ Duong Giang/VNA)
ទាក់ទងនឹងកិច្ចប្រជុំកំពូល G20 នេះជាឆ្នាំទីពីរជាប់ៗគ្នាដែលវៀតណាមត្រូវបាន អញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងនាមជាភ្ញៀវកិត្តិយស ទោះបីជាមិនកាន់ តំណែងជាប្រធានប្តូរវេននៃវេទិកាពហុភាគីណាមួយក៏ដោយ។ ប្រការនេះបង្ហាញ ពីតួនាទី និងឋានៈកាន់តែខ្លាំងឡើងរបស់ប្រទេសជាតិ និងការគោរពរបស់សហគមន៍ អន្តរជាតិចំពោះការរួមចំណែករបស់វៀតណាម។ នៅក្នុងកិច្ចប្រជុំកំពូល G20 សារ របស់វៀតណាមត្រូវបានប្រទេសនានាវាយតម្លៃខ្ពស់ ពីព្រោះវៀតណាមសម្រេចបាន សមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេលកន្លងមក មានគោល មាគ៌ាអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ការងារធ្វើ ហើយវៀតណាមក៏ត្រូវបានប្រទេសនានាវាយតម្លៃខ្ពស់ចំពោះសក្តានុពលរ៉ែសំខាន់ៗ ផងដែរ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំ ទោះបីជាក្នុងរយៈពេលដ៏ខ្លីក៏ដោយ ប៉ុន្តែលោក នាយករដ្ឋមន្ត្រីបានជួបសន្ទនាការងារជាមួយមេដឹកនាំប្រទេស និងអង្គការអន្តរជាតិ ចំនួន ៣០ រូប។ ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីបានថ្លែងសុន្ទរកថាគោល នយោបាយ និងផ្លាស់ប្តូរទស្សនៈជាមួយមេដឹកនាំបណ្ដាប្រទេស និងសហគ្រាសអំពី ទិសដៅអភិវឌ្ឍន៍ និងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ដោយ ជួយឲ្យដៃគូនានាយល់កាន់តែច្បាស់ និងមានទំនុកចិត្តបន្ថែមទៀតក្នុងការលើក កម្ពស់ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕
TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ដំណើរទស្សនកិច្ច/មជ្ឈិមបូព៌ា/អាហ្វ្រិក/G20

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត