logo

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

2026/2/9 | 08:53:04
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្ដេច តេជោ ហ៊ុន សែន។ រូបថត៖ ថុង ញ៉ាត់/TTXVN

នៅក្នុងអត្ថបទក្រោមចំណងជើងថា "សន្ទុះជំរុញថ្មីនៃទំនាក់ទំនងកម្ពុជា-វៀតណាម" AKP បានចំណាយពេលយ៉ាងច្រើនដើម្បីណែនាំពីខ្លឹមសារនៃជំនួបរវាងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្ដេចតេជោ ហ៊ុន សែន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបក្សទាំងពីរគឺជាមូលដ្ឋានគ្រឹះនៃការទម្រងទិសទំនាក់ទំនងវៀតណាម-កម្ពុជាទាំងមូល; បញ្ជាក់ថា ជំនួបរវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃគណៈបក្សប្រជាជនកម្ពុជា មានអត្ថន័យយ៉ាងសំខាន់ ដោយបង្កើតមូលដ្ឋាននយោបាយដ៏រឹងមាំ តម្រង់ទិសទំនាក់ទំនង និងដោះស្រាយបញ្ហាមួយចំនួនរវាងប្រទេសទាំងពីរ។

អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា ភាគីទាំងពីរប្តេជ្ញាពង្រឹងសកម្មភាពវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ ដោយខិតខំបង្កើនពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស  តូ ឡឹម នឹងបង្កើតជារបកគំហើញថ្មី ដោយបើកចេញដំណាក់កាលអភិវឌ្ឍថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា៕

TAG
VOV/VOVworld/ដំណើរទស្សនកិច្ចផ្លូវរដ្ឋ/កម្ពុជា/សន្ទុះថ្មី/ទំនាក់ទំនងទ្វេភាគី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត