logo

តន្រ្តីករDoan Nho ជាមួយស្នាដៃបំរើកងទ័ពនិងប្រជាជន

2017/4/27 | 06:56:13
VOVWORLD_ក្នុងចំណោមអ្នកនិពន្ធដែលទើប
នឹងត្រូវបានទទួលរង្វាន់ហូជីមិញនោះមានតន្រ្តីករ
Doan Nhoផងដែរ​។លោកជាអ្នកនិពន្ធនៃចំរៀងជា
ច្រើនបទដែល​ត្រូវបាន​ទស្សនិកជននិយមចូល
ចិត្តយ៉ាងខ្លាំង។ក្នុងនោះមានបទ “ឈានឡើង​
ក្រោម​ទង់ជ័យ” “នារីទន្លេ​ La” “និង”បងប្អូន៥
នាក់លើរថក្រោះមួយគ្រឿង”។​បទចំរៀងទាំង​ឡាយ
របស់​តន្រ្តីករDoan Nhoគឺពោរពេញទៅដោយចង្វាក់
ប្រជាប្រិយ។

        VOVWORLD_ក្នុងចំណោមអ្នកនិពន្ធដែលទើបនឹងត្រូវបានទទួលរង្វាន់
ហូជីមិញនោះមានតន្រ្តីករDoan Nhoផងដែរ​។លោកជាអ្នកនិពន្ធនៃចំរៀងជា
ច្រើនបទដែល​ត្រូវបាន​ទស្សនិកជននិយមចូលចិត្តយ៉ាងខ្លាំង។ក្នុងនោះមាន
បទ “ឈានឡើង​ក្រោម​ទង់ជ័យ” “នារីទន្លេ​ La” “និង”បងប្អូន៥នាក់លើរថ
ក្រោះមួយគ្រឿង”។​បទចំរៀងទាំង​ឡាយរបស់​តន្រ្តីករDoan Nhoគឺពោរពេញទៅ
ដោយចង្វាក់ប្រជាប្រិយ។

    នេះជាបទចំរៀងក្រោមចំណងជើងថា“ឈានឡើងក្រោមទង់ជ័យ”
និពន្ធដោយតន្រ្តីករDoan Nho។បទចំរៀងនេះបានលើកទឹកចិត្តកងទ័ពជា
ច្រើនជំនាន់ឈានទៅ​កាន់​សមរភូមិមុខប្រយុទ្ធដើម្បីឯករាជ្យសេរីភាពរបស់
មាតុភូមិ។អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ បទចំរៀងនេះនៅតែបានបន្ទរ
ឡើងក្នុងពិធីគោរពទង់ជាតិជា​​រៀង​រាល់​ពេល​​ព្រឹកនៅទីលានបាឌិញក្រុងហា
ណូយ។លោក Dinh Van An ជាអតីតយុទ្ធជននៅខេត្ត​Nghe An ភូមិភាគ
កណ្ដាលវៀតណាមបានឲ្យដឹងថា

 “នេះជាបទចំរៀងពិរោះមួយដែលកងទ័ពតែងតែច្រៀងមុនពេលចេញ
ដំណើរទៅសមរភូមិ។ លោកជាDoan Nhoជាតន្រ្តីករឆ្នើមមួយរូបដែលបាន
បំរើកងទ័ព តែងចំរៀង​ជាច្រើនបទជូនកងទ័ពហើយត្រូវបានយុទ្ធជនគោរព
រាប់អានយ៉ាងខ្លាំង”។

        តន្រ្តីករDoan Nhoកើតនៅស្រុក Tu Liem ក្រុងហាណូយ។ក្នុងវ័យ១៧ឆ្នាំ​
លោក​ចូលបំរើកងទ័ព។នាគ្រានោះលោកជាអ្នកទទួលបន្ទុកចំរៀងក្នុងកង
អនុសេនាតូចហើយបានជួបជាមួយតន្រ្តីករល្បីឈ្មោះ២នាក់របស់វៀតណាម
គឺលោកNguyen Xuan Khoat និងលោកDo Nhuan។តន្រ្តីករ២នាក់នេះបាន
ប្រៀនប្រដៅលោកឲ្យយកចិត្តទុកដាក់​សិក្សា​ស្រាវជ្រាវពីចំរៀងប្រជាប្រិយ
ដើម្បីតែងបទចំរៀងប្រកបដោយលក្ខណៈសិល្បៈ​ជាតិសំរាប់ប្រជាជនអាច
ចាប់អារម្មណ៍បាននិងច្រៀងបាន។តាំងពីនោះមកតន្រ្តីករDoan Nhoបាន
តែងបទចំរៀងស្ដីពីការប្រយុទ្ធដ៏អង់អាចក្លាហានរបស់កងទ័ពក្នុងចង្វាក់
ភ្លេងប្រជាប្រិយ។តន្រ្តីករDoan Nhoបានសំណោះសំណាលថា

        “ដោយមានការប្រៀនប្រដៅរបស់លោកអ៊ុំDo Nhuan ខ្ញុំបានយកចង្វាក់
ប្រជាប្រិយ​ពី​​ចំរៀង​Cheoនិង​ចំរៀងប្រជាប្រិយពីគ្រប់តំបន់ដើម្បីតែងបទ
ចំរៀងនានា។​ក្នុងនោះ​បទ​ចំរឿង”កន្សែងPieu”ជាចង្វាក់របស់ជនរួមជាតិ
ជនជាតិKho Muដែល​ខ្ញុំស្រាវ​ជ្រាវ​បាន​នៅសមរភូមិDien Bien Phu”។

តន្រ្តីករDoan Nho


 លោកអ្នកនាងទើបនឹងបានកំសាន្តបទចំរៀង”កន្សែងPieu”របស់
តន្រ្តីករDoan Nhoតាមរយៈសំនៀងរបស់សិល្បករ​ Tung Duong។អាចនិយាយ
បានថា​ស្នាដៃភាគ​ច្រើនរបស់តន្រ្តីករDoan Nhoសុទ្ធតែផ្សាភ្ជាប់ជាមួយបុព្វ
ហេតុបំរើកងទ័ពរបស់លោក។​ចាប់តាំងពីឆ្នាំ១៩៥១មកលោកបាននិពន្ធ
ចំរៀងរាប់រយបទមានជាអាទិ៍”ជីកធ្យូង” ”ម្ដាយធម៌” ”រីករាយទិវារំដោះ” 
“នារីទន្លេ​ La” “និង”បងប្អូន៥នាក់លើរថក្រោះមួយគ្រឿង” ជាដើម។

        នាបច្ចុប្បន្ន ទោះបីមានអាយុជាង៨០ឆ្នាំហើយក្ដីតែតន្រ្តីករDoan Nho
នៅជក់​ចិត្ត​នឹងការសិក្សាស្រាវជ្រាវតូរ្យតន្ត្រីប្រជាប្រិយដើម្បីបន្តតែងបទ
ចំរៀងពិរោះៗជូនប្រិយមិត្តក្នុងទូទាំងប្រទេសជាទីស្ដាប់កំសាន្ត៕


        

TAG
តន្រ្តីករDoan Nho/vov

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត