logo

តន្រ្តីករ Thao Giang​ និងស្នាដៃសំរាប់តូរ្យតន្ត្រីជាតិ

2017/9/7 | 02:52:27
(VOVWORLD) -    តន្រ្តីករ Thao Giang ជានិច្ចកាលលៃទុកពេលវេលានិងកំលាំងកាយចិត្តសំរាប់តូរ្យតន្ត្រីជាតិ។ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះលោកបានតែងបទចំរៀងនិងភ្លេងជាច្រើនបទដែលស្នាដៃដ៏មានតំលៃរួមវិភាគទានទៅក្នុងឃ្លាំងសិល្បៈជាតិ។

 

        តន្រ្តីករ Thao Giang ជានិច្ចកាលលៃទុកពេលវេលានិងកំលាំងកាយចិត្តសំរាប់តូរ្យតន្ត្រីជាតិ។ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះលោកបានតែងបទចំរៀងនិងភ្លេងជាច្រើនបទដែលស្នាដៃដ៏មានតំលៃរួមវិភាគទានទៅក្នុងឃ្លាំងសិល្បៈជាតិ។

        តន្រ្តីករ Thao Giang មានស្រុកកំណើតនៅស្រុកThanh Oai ក្រុងហាណូយ។ លោកសិក្សារៀនសូត្រនៅវិទ្យាស្ថានតូរ្យតន្រ្តីហាណូយដែលសព្វថ្ងៃជាវិទ្យាស្ថានតូរ្យតន្រ្តីជាតិហើយបន្ទាប់ពីបញ្ចប់ការសិក្សាលោកក្លាយទៅជាគ្រូបង្រៀននៅសាលានេះ។ លោកក៏ធ្លាប់បានចាត់ បញ្ជូនទៅបន្តការសិក្សារៀនសូត្រតូរ្យតន្ត្រីនៅបរទេសផងដែរ។ ប៉ុន្មានឆ្នាំមុននេះតន្រ្តីករ Thao Giang រួមជាមួយសិល្បករមួយចំនួនបានបង្កើតឡើងមជ្ឈមណ្ឌលអភិវឌ្ឍន៍សិល្បៈតូរ្យតន្ត្រី វៀតណាមហើយសព្វថ្ងៃលោកជានាយកមជ្ឈមណ្ឌលនេះ។ តន្រ្តីករ Thao Giang បានឲ្យដឹងថា

          “មជ្ឈមណ្ឌលអភិវឌ្ឍន៍សិល្បៈតូរ្យតន្ត្រីវៀតណាមត្រូវបានបង្កើតឡើងនាឆ្នាំ២០០៥ក្នុងគោលបំណងស្រាវជ្រាវចំរៀងប្រជាប្រិយដែលត្រូវបាត់បង់ដើម្បីស្ដារឡើងវិញនិងបង្រៀនឲ្យមហាជន។ លុះដល់ឆ្នាំ២០១០មជ្ឈមណ្ឌលត្រូវបានក្រសួងអប់រំនិងបណ្ដុះបណ្ដាលអនុញ្ញាតឲ្យបណ្ដុះបណ្ដាលការច្រៀងចំរៀងប្រជាប្រិយមានជាអាទិ៍Xam   Trong quan   Ca tru   Quan ho និងឧបករណ៍ភ្លេងជាតិមួយចំនួនទៀត។ លទ្ធផលគឺនាឆ្នាំ២០១៥ យើងខ្ញុំបណ្ដុះបណ្ដាលបានបរិញ្ញាបត្រវគ្គទីមួយចំនួន២០នាក់”។

តន្រ្តីករ Thao Giang បង្រៀនតូរ្យតន្ត្រីជាតិឲ្យសិស្ស

         តន្រ្តីករ Thao Giang និងសហការីបានបង្រៀនតូរ្យតន្ត្រីជាតិដោយឥតគិតថ្លៃឲ្យសិស្សជាច្រើននាក់។ ក្រៅពីនេះលោកក៏តែងបទភ្លេងជាច្រើនបទដែរ។ ក្នុងចំណោមនោះលេចធ្លោបំផុតគឺបទភ្លេង”រឿងនិទានក្នុងពេលប្រមូលផលស្រូវ”។ ស្ដីពីស្នាដៃនេះរបស់លោក Thao Giang សិល្បករប្រជាជន Xuan Hoach បានសំណេះសំណាលថា

          “បទភ្លេង”រឿងនិទានក្នុងពេលប្រមូលផលស្រូវ”បានពិពណ៏នាពីទិដ្ឋភាពជនបទក្នុងរដូវកាលស្រូវទុំ។ ក្នុងនោះមានទាំងរូបភាពច្រូតកាត់ស្រូវ លីស្រូវរួមទាំងសំលេងចាបយំមាន់រងាវដ៏រស់រវើក។ ស្នាដៃនេះស្ដីពីការប្រមូលផលស្រូវច្រើនលើសលប់ព្រមទាំងស្ដែងឡើងការត្រេកអររបស់ប្រជាកសិករចំពោះសមិទ្ធផលពលកម្មរបស់ខ្លួន”។

         នៅក្នុងសកម្មភាពស្រាវជ្រាវតូរ្យតន្ត្រីជាតិតន្រ្តីករ Thao Giang បានលៃទុកពេលវេលាជាច្រើនដើម្បីសិក្សាស្រាវជ្រាវថែរក្សានិងបង្រៀនសិល្បៈចំរៀង Xam។ ស្ដីពីការងានេះលោកឲ្យដឹងថា

        “នាឆ្នាំ២០០៥យើងខ្ញុំចាប់ផ្ដើមយកចំរៀង Xam ទៅសំដែងនៅវិថី Hang Ngang រដ្ឋធា នីហាណូយ។ ពេលនោះមានប្រជាជនជាច្រើនកុះករមកកំសាន្តដោយការជក់ចិត្តយ៉ាងខ្លាំង ។ ក្រោយមកយើងខ្ញុំសំដែង ចំរៀង Xam នៅតាមវិថី Hang Dao Hang Ngang   Hang Buom និងវិថីបុរាណមួយចំនួនទៀត។ គិតរហូតមកដល់សព្វថ្ងៃចំរៀង Xam បានជ្រាបចូលទៅក្នុងជីវភាពរស់នៅរបស់ប្រជាជនក្នុងទូទាំងប្រទេស”។

        ទោះបីជាមានអាយុច្រើនហើយក្ដីតែតន្រ្តីករ Thao Giang នៅជក់ចិត្តនឹងអាជីពផ្សព្វ ផ្សាយតូរ្យតន្ត្រីជាតិ។ លោកជាមនុស្សគំរូមួយរូបដែលបានរួមចំណែកជាច្រើនទៅក្នុងការអភិរក្សនិងពង្រីកចំរៀងប្រជាប្រិយជាតិវៀតណាម៕

TAG
VOV/VOVworld/តន្រ្តីករ Thao Giang

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត