logo

តំបន់ព្រៃភ្នំ និងកោះសមុទ្រ​នៃខេត្តក្វាងនិញ ទន្ទឹងរង់ចាំថ្ងៃបោះឆ្នោត

2026/3/11 | 09:06:57
(VOVWORLD) - អ្នកបោះឆ្នោតនៅតំបន់ព្រៃភ្នំ និងកោះសមុទ្រនៃខេត្តក្វាងនិញ កំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១។
តំណាងគណៈកម្មាធិការរៀបចំការបោះឆ្នោតតំបន់ពិសេសកូតូ និងការិយាល័យបោះឆ្នោតផ្តល់ព័ត៌មានដល់អ្នកនេសាទដែលចូលចតនៅកំពង់ផែ។ រូបថត៖ VOV

នៅលើកោះកូតូធំ ការតុបតែងលម្អ និងការឃោសនាត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ធ្វើឱ្យបរិយាកាសកាន់តែរស់រវើក។ ក្រៅពីផ្ទាំងប៉ាណូ និងផ្ទាំងបដាចម្រុះពណ៌នៅតាមដងផ្លូវ ក៏មានប្រព័ន្ធយានយន្តអគ្គិសនីដែលធ្វើការឃោសនានៅតាមតំបន់លំនៅដ្ឋាន និងកំពង់ផែសមុទ្រផងដែរ។ លោក Dang Van Hội ជាអ្នកស្រុកនៅភូមិ Dao Tran ខេត្តក្វាងនិញ បានឲ្យដឹងថា៖ “ខ្ញុំដឹងថាថ្ងៃទី១៥ ខែមីនា គឺជាថ្ងៃបោះឆ្នោត។ ជាធម្មតា ខ្ញុំទៅសមុទ្រចាប់ពីម៉ោង ៦ ព្រឹក ប៉ុន្តែនៅថ្ងៃនោះ ខ្ញុំនឹងឆ្លៀតពេលដើម្បីត្រឡប់មកវិញ ទៅបោះឆ្នោតដើម្បីអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួន”

ឃុំប៊ិញលៀវបន្តពិនិត្យបញ្ជីឈ្មោះបេក្ខជន និងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយដល់ប្រជាជន។ រូបថត៖ VOV

ក្នុងពេលនោះ នៅតំបន់ព្រៃភ្នំនៃខេត្តក្វាងនិញ បរិយាកាសនៃទិវាបុណ្យរបស់ប្រទេសទាំងមូល កំពុងរីករាលដាលពាសពេញគ្រប់ភូមិ និងឃុំទាំងអស់។ លោក Ly Van Thuong ប្រធានភូមិ ប៊ិញអាន ឃុំ ប៊ិញលៀវ បានឲ្យដឹងថា៖ “ការងាររៀបចំ ចាប់ពីការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន បទប្បញ្ញត្តិ និងប័ណ្ណបោះឆ្នោត ត្រូវបានបង្ហើយ។ បច្ចុប្បន្ននេះ យើងកំពុងពិនិត្យបញ្ជីឈ្មោះបេក្ខជន ដើម្បីធានាថាការបោះឆ្នោតសម្រេចបាននូវលទ្ធផលល្អ។ ការងារត្រៀមរៀបចំសម្រាប់ការតុបតែងលម្អ និងការឃោសនាក៏ត្រូវបានបញ្ចប់រួចរាល់។ ប្រជាជនមានការសប្បាយរីករាយយ៉ាងខ្លាំង។ មនុស្សគ្រប់គ្នាត្រៀមខ្លួនជាស្រេចដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិពលរដ្ឋរបស់ខ្លួន”

TAG
VOV/VOVworld/តំបន់ព្រៃភ្នំ/កោះសមុទ្រ​/ខេត្តក្វាងនិញ/ការ​បោះឆ្នោត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត