logo

តំបន់ពិសេស Van Don ត្រៀម​រៀបចំពិធីបើក​សម្ពោធ និងចាប់ផ្តើមសាងសង់​គម្រោងចំនួន ១៥

2025/12/27 | 08:55:00
(VOVWORLD) - តាមការគ្រោងទុក នៅថ្ងៃទី ២៩ ខែធ្នូ តំបន់ពិសេស Van Don ខេត្តក្វាងនិញ នឹងបើកសម្ពោធនិងដាក់ឲ្យដំណើារការគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្គត់ផ្គង់ទឹកចំនួន ៣ ដែលមានទុនវិនិយោគសរុបជាង ៨៥០ ពាន់លានដុង។
គម្រោងផ្លូវតភ្ជាប់ស្ពាន Van Don ៣ ទៅកាន់តំបន់តាំងទីលំនៅថ្មី Doan Ket បានត្រៀមរួចរាល់សម្រាប់បើកដំណើរការ។ រូបថត៖ baoquangninh.vn

គម្រោងទាំងនេះ រួមមាន៖ ការកែលម្អខ្សែផ្លូវ Minh Chau – Quan Lan ប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងឃុំ Ngoc Vung និងផ្លូវតភ្ជាប់ស្ពាន Van Don ៣ ទៅកាន់តំបន់តាំងទីលំនៅថ្មី Doan Ket ។

គម្រោងសាងសង់ឡើងវិញផ្សារ Cai Rong ដែលជាគម្រោងមួយក្នុងចំណោមគម្រោងសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍសេវាកម្ម ទេសចរណ៍ និងពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស Van Don។ រូបថត៖ baoquangninh.vn

ក្នុងឱកាសនេះ Van Don នឹងចាប់ផ្តើមសាងសង់គម្រោងថ្មីចំនួន ១២ ក្នុងវិស័យអប់រំ ពាណិជ្ជកម្ម សេវាកម្ម ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ការតុបតែងទីក្រុង សួនឧទ្យាន និងគម្រោងគ្រប់គ្រងទឹកជំនន់ ដែលមានទុនវិនិយោគសរុបជាង ១.៤៥០ ពាន់លានដុង។ ក្នុងចំណោមគម្រោងទាំងនេះ គម្រោងជាច្រើនមានដើមទុនវិនិយោគសរុបច្រើននិងមានអត្ថន័យជាកម្លាំងចលករដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច ដូចជា៖ ស្ពានឆ្លងកាត់ទន្លេ Mang ដែលតភ្ជាប់ Minh Chau – Quan Lan – Ban Senខ្សែផ្លូវចូលតំបន់ទីក្រុង Cai Rong និងការសាងសង់ផ្សារ Cai Rong ថ្មី…។ គម្រោងទាំងនេះ រួមចំណែកដល់ការសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃតំបន់សេដ្ឋកិច្ចពិសេស Van Don ពង្រីកលំហអភិវឌ្ឍន៍ ជំរុញសេវាកម្ម ទេសចរណ៍ និងឡូជីស្ទិក ដោយឆ្ពោះទៅរកគោលដៅកសាង Van Don ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសជំនាន់ថ្មី៕

TAG
VOV/VOVworld/តំបន់សេដ្ឋកិច្ចពិសេស/Van Don/បើក​សម្ពោធ/ចាប់ផ្តើមសាងសង់​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត