logo

តម្លៃប្រេងកើន​ឡើងលើសពី ១០០ ដុល្លារ/បារ៉ែល ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២២មក

2026/3/9 | 09:05:16
(VOVWORLD) - តម្លៃប្រេងពិភពលោកបានកើនឡើង និងឡើងលើសពី ១០០ ដុល្លារ/បារ៉ែល នៅក្នុងវគ្គជួញដូរនៅថ្ងៃទី ៨ ខែមីនា ក្នុងបរិបទដែលវិនិយោគិនមានការព្រួយបារម្ភ អំពីការរំខានដល់ការផ្គត់ផ្គង់ថាមពលសកល ដោយសារតែភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។ 

នេះជាលើកដំបូងដែលតម្លៃប្រេងបានហក់ឡើងលើសពីកម្រិតនេះ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២មក នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង។ តម្លៃប្រេងឆៅអាមេរិក (WTI) បានកើនឡើង ២០% ឡើងដល់ ១០៩,១៧ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២មក។ ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅ Brent បានកើនឡើងប្រហែល ១៩% ឡើងដល់ ១១០,៣៥ ដុល្លារ/បារ៉ែល។

តម្លៃប្រេងពិភពលោកកំពុងកើនឡើងយ៉ាងខ្លាំងក្នុងបរិបទដែលជម្លោះនៅ មជ្ឈិមបូព៌ាបានចូលដល់សប្តាហ៍ទីពីរ ហើយកំពុងប៉ះពាល់ដល់តំបន់សំខាន់ៗចំពោះហេដ្ឋារចនាសម្ព័ន្ធផលិតនិងដឹកជញ្ជូនប្រេងឧស្ម័ននៅមជ្ឈិមបូព៌ា។ មជ្ឈដ្ឋានអ្នកជំនាញបានព្រមានថា ប្រសិនបើតម្លៃប្រេងនៅតែខ្ពស់ជាង ១០០ ដុល្លារ/បារ៉ែល ក្នុងរយៈពេលយូរ សេដ្ឋកិច្ចពិភពលោកអាចប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងដោយសារតែតម្លៃថាមពលកើនឡើងខ្ពស់៕

TAG
VOV/VOVworld/ជម្លោះ​/ប្រេងឧស្ម័ន/មជ្ឈិមបូព៌ា​/ពិភពលោក​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត