logo

ត្រៀមរៀបចំសម្រាប់ពិព័រណ៍និទាឃរដូវថ្នាក់ជាតិ នៅខែកុម្ភៈ ឆ្នាំ២០២៦

2026/1/9 | 09:06:45
(VOVWORLD) - នារសៀលថ្ងៃទី៨ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) ឧបនាយករដ្ឋមន្ត្រីលោក ប៊ូយ ថាញ់ សឺន បានដឹកនាំកិច្ចប្រជុំមួយដើម្បីផ្តល់យោបល់លើគម្រោងការ រៀបចំពិព័រណ៍និទាឃរដូវថ្នាក់ជាតិ ឆ្នាំ២០២៦។ 
ឧបនាយករដ្ឋមន្ត្រីលោក ប៊ូយ ថាញ់ សឺន បានដឹកនាំកិច្ចប្រជុំ នៅទីស្នាក់ការរដ្ឋាភិបាល។ រូបថត៖ VGP/Hai Minh

ពិព័រណ៍នេះ ដែលមានប្រធានបទ “តភ្ជាប់វិបុលភាព - និទាឃរដូវដ៏រុងរឿង” គ្រោងនឹងប្រព្រឹត្តទៅរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពិព័រណ៍វៀតណាម (VEC) នៅដុងអាញ (ហាណូយ)។

នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់ សឺន បានបញ្ជាក់ថា៖ ពិព័រណ៍និទាឃរដូវនឹងត្រូវធ្វើឡើងក្នុងពេលជាមួយគ្នាដែលប្រទេសទាំងមូលអំពរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំឆ្នាំមមី អដ្ឋស័ក ២០២៦ ដែលជាសញ្ញានៃនិទាឃរដូវថ្មី និងប្រទេសកំពុងចូលដល់យុគសម័យថ្មីមួយ។ ពិព័រណ៍នេះក៏បានធ្វើឡើងភ្លាមៗបន្ទាប់ពីមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស ដោយបង្កើតបរិយាកាសរីករាយ ជួយជំរុញការប្រើប្រាស់ក្នុងស្រុក ផ្តល់អាទិភាពដល់ផលិតផលវៀតណាម ពង្រឹងចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាម” តាមនោះ ផ្សព្វផ្សាយវប្បធម៌បុណ្យតេតរបស់ប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិ៕

TAG
VOV/VOVworld/ពិព័រណ៍និទាឃរដូវ/សេដ្ឋកិច្ច/វៀតណាម​/បុណ្យចូលឆ្នាំថ្មីប្រពៃណី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត