logo

ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅកម្ពុជា

2018/7/27 | 09:55:16
(VOVWORLD) - នាថ្ងៃទី២៧ ខែកក្កដា យុទ្ធនាការឃោសនារកសម្លេងក្នុងការបោះឆ្នោត រដ្ឋសភាកម្ពុជានីតិកាលទី៦ បានឈានចូលថ្ងៃចុងក្រោយ ក្រោយរយៈពេល៣ សប្ដាហ៍ប្រព្រឹត្តទៅយ៉ាងផុសផុល។

ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៧ ខែកក្កដា មនុស្សប្រមាណជាង៣សែននាក់ ដែលជាសមាជិក គណៈបក្សនយោបាយនិងអ្នកគាំទ្របានរៀបចំពិធីមិទ្ទីញ ហើយ បន្ទាប់នោះដើរដង្ហែក្បួននៅតាមវិថីធំៗនៅរាជធានីភ្នំបេញ។ នេះជាព្រឹត្តិការណ៍ដែល មានការចូលរួមជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រការបោះឆ្នោតនៅកម្ពុជា ព្រមទាំង បង្ហាញនូវសេរីភាព ប្រជាធិបតេយ្យ និងកាយកចិត្តទុកដាក់របស់ប្រជាជនកម្ពុជា ដល់ស្ថានភាពនយោបាយ ផងដែរ។

នៅកោះពេជ្រ រាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែននិងជាប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) បានអញ្ជើញថ្លែងមតិនៅ ចំពោះមុខអ្នកគាំទ្រប្រមាណ២សែននាក់។ សម្ដេច ហ៊ុន សែនបានអំពាវនាវឲ្យ ប្រជាជនកម្ពុជាបន្តរក្សាជំនឿទុកចិត្ត បោះឆ្នោតឲ្យគណៈបក្សប្រជាជនកម្ពុជា ដើម្បី CPP បន្តដឹកនាំប្រទេសជាតិអភិវឌ្ឍន៍ដោយសុខសន្តិភាពនិងស្ថិរភាព។

នាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីមិទ្ទីញនិងដើរ 

ដង្ហែក្បួននៅរាជធានីភ្នំពេញ។

ប្រជាជនយ៉ាងច្រើនកុះករចូលរួមការឃោសនារកសម្លេងឆ្នោត។ 
នេះជាព្រឹត្តិការណ៍ដែល មានការចូលរួមជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រការបោះឆ្នោតនៅកម្ពុជា  
 
ការឃោសនារកសម្លេងឆ្នោតនេះបង្ហាញនូវសេរីភាព ប្រជាធិបតេយ្យ និងការយកចិត្តទុកដាក់របស់ប្រជាជនកម្ពុជាទៅលើស្ថានភាពនយោបាយ។ 
អាជ្ញាធរទីក្រុងភ្នំពេញបានដាក់ពង្រាយបុគ្គលិកសន្តិសុខប្រមាណ៥ពាន់នាក់ ដើម្បីបំពេញភារកិច្ចដូចជា ឃ្លាំមើល រក្សាសណ្ដាប់ធ្នាប់ និងធានាសុវត្ថិភាពសំរាប់ក្រុមដើរដង្ហែក្បួន។ 
ព្រឹត្តិការណ៍នេះទទួលបានការយកចិត្តទុកដាក់ពិសេសរបស់សារព័ត៌មាន។ 

ក្រោយពីបិទបញ្ចប់យុទ្ធនាការឃោសនារកសម្លេង ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៦ នឹងប្រព្រឹត្តទៅជាផ្លូវការនាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ ក្នុងការបោះឆ្នោតលើកនេះ មានគណៈបក្សនយោបាយចំនួន២០ចូលរួមក្នុងការរត់ប្រណាំងដើម្បីដណ្ដើម អាសនៈរដ្ឋសភាចំនួន១២៥៕

TAG
VOV/VOVworld/កម្ពុជា/បោះឆ្នោត/រដ្ឋសភា/នីតិកាលទី៦/យុទ្ធនាការឃោសនារកសម្លេង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត