logo

ថ្ងៃនេះ អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ទៅបោះឆ្នោត

2026/3/14 | 23:39:00
(VOVWORLD) - ថ្ងៃទី ១៥ ខែមីនានេះ អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ទៅបោះឆ្នោតដើម្បីជ្រើសសមាជិកសភានីតិកាលទី ១៦ និងសមាជីកក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិតសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។ 
ថ្ងៃទី ១៥ ខែមីនានេះ អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ឆ្នាំ ២០២៦-២០៣១ (រូបថត៖ Le Chi/VOV5)

នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ជាឱកាសសម្រាប់អ្នកបោះឆ្នោតអនុវត្តសិទ្ធិជាម្ចាស់របស់ខ្លួន ដោយជ្រើសរើសតំណាងឆ្នើមៗ អំពីគុណភាព សមត្ថភាព និងកិត្យានុភាព ដើម្បីតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជននៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិត។

យោងតាមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង ៧:០០ ព្រឹក ហើយបន្តរហូតដល់ម៉ោង ៧:០០ យប់។ អាស្រ័យលើស្ថានភាពក្នុងតំបន់ ការិយាល័យបោះឆ្នោតអាចសម្រេចចិត្តចាប់ផ្តើមបោះឆ្នោតមុន ប៉ុន្តែកុំឲ្យមុនម៉ោង ៥:០០ ព្រឹកទេ ឬបញ្ចប់យឺតជាង ប៉ុន្តែមិនលើសពីម៉ោង ៩:០០ យប់ នៅការិយាល័យបោះឆ្នោតជាង ៧២.០០០ កន្លែងទូទាំងប្រទេស។ នៅក្នុងការបោះឆ្នោត អ្នកបោះឆ្នោតនឹងជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ ចំនួន ៥០០ នាក់; តំណាងចំនួន ២.៥៥២ នាក់សម្រាប់ក្រុមប្រឹក្សាប្រជាជនខេត្ត; និងតំណាងចំនួន ៧២.៦១១ នាក់ទៅកាន់ក្រុមប្រឹក្សាប្រជាជនឃុំ។

ប្រជាជនហាណូយនៅលំនៅដ្ឋានវិថីចាស់ តាមដានព័ត៌មានដែលបានបង្ហោះជាសាធារណៈអំពីការបោះឆ្នោត (រូបថត៖ CTV Quynh Chi/VOV)

ចាប់ពីព្រឹកព្រលឹម បរិយាកាសនៅក្នុងតំបន់លំនៅដ្ឋានជាច្រើនមានភាពអ៊ូអរ ជាមួយនឹងទង់ជាតិ និងផ្កានៅគ្រប់ទីកន្លែង។ អ្នកបោះឆ្នោតបានត្រៀមខ្លួនរួចជាស្រេច ចូលរួមក្នុងការបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួណ។ សន្លឹកឆ្នោតនីមួយៗបង្ហាញពីទំនុកចិត្ត និងការរំពឹងទុករបស់អ្នកបោះឆ្នោតចំពោះតំណាង ដែលនឹងបញ្ចេញមតិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននៅក្នុងស្ថាប័នអំណាចរដ្ឋ៕

TAG
VOV/VOVworld/ថ្ងៃនេះ/អ្នកបោះឆ្នោត/វៀតណាម/៧៨ លាននាក់/ទៅបោះឆ្នោត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត