logo

ថែទាំបុណ្យ​តេតសម្រាប់អ្នកជំងឺដែលមាន​ស្ថានភាពលំបាក់

2026/2/9 | 08:49:29
(VOVWORLD) - នាប៉ុន្មានថ្ងៃមុននឹងបុណ្យតេតប្រពៃណី មន្ទីរពេទ្យនានាក្នុងទីក្រុងហូជីមិញកំពុងអនុវត្តសកម្មភាពថែទាំអ្នកជំងឺក្រីក្រ និងអ្នកជំងឺកុមារដែលមានស្ថានភាពលំបាក់ តាមរយៈកម្មវិធីសុខុមាលភាពដូចជា៖ ផ្សារសូន្យដុង ការផ្តល់អំណោយ និងអាំងប៉ាវនៅដើមឆ្នាំ...ដោយរួមចំណែកនាំមកនូវបរិយាកាសបុណ្យតេតដ៏កក់ក្តៅនៅក្នុងមន្ទីរពេទ្យ។
មន្ទីរពេទ្យពហុព្យាបាល Thu Duc បានផ្តល់អំណោយជាង ៥.២០០ចំណែកដល់អ្នកជំងឺក្រីក្រ។ រូបថត៖ VOV

នៅមន្ទីរពេទ្យប្រជាជន Gia Dinh នៅថ្ងៃទី ៨ ខែកុម្ភៈ បានប្រព្រឹត្តទៅ "ផ្សារសូន្យដុង - និទាឃរដូវមេត្តាធម៌ បុណ្យតេតចែករំលែក" សម្រាប់អ្នកជំងឺសម្រាកព្យាបាលចំនួន ១៥០នាក់ដែលមានស្ថានភាពលំបាក និងប្រជាជនមានស្ថានភាពលំបាក់ចំនួន ៥០ នាក់នៅក្នុងសង្កាត់ Gia Dinh។ មនុស្សម្នាក់ៗបានទទួលកន្ត្រកមួយ ហើយបានទិញទំនិញដោយផ្ទាល់នៅស្តង់លក់ទំនិញសូន្យដុងចំនួន ១៥ ជាមួយនឹងឥវ៉ាន់ចាំបាច់ជាង ២០មុខ ដែលរួមចំណែកនាំមកនូវបរិយាកាសនិទាឃរដូវដ៏កក់ក្តៅ នៅក្នុងមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត Vo Hong Minh Cong អនុប្រធានមន្ទីរពេទ្យប្រជាជន Gia Dinh បានមានប្រសាសន៍ថា៖ "មន្ទីរពេទ្យបានរៀបចំស្ថានីយ៍ចំនួនបួន។ ស្ថានីយ៍ទីមួយគឺជាស្ថានីយ៍វិចិត្តសិល្បៈ ស្ថានីយ៍ទីពីរគឺជាស្ថានីយ៍សម្ផស្ស ស្ថានីយ៍ទីបីគឺជាស្ថានីយ៍ល្បែងប្រជាប្រិយ ហើយស្ថានីយ៍ទីបួន គឺស្ថានីយ៍ផ្សារសូន្យដុង។ នៅផ្សារសូន្យដុង មន្ទីរពេទ្យ និងសប្បុរសជនបានឧបត្ថម្ភអ្នកជំងឺជាមួយនឹងផលិតផលប្រើប្រាស់ក្នុងអំឡុងពេលបុណ្យតេតប្រពៃណី"

នៅមន្ទីរពេទ្យពហុព្យាបាល Thu Duc កម្មវិធី "ផ្សារសូន្យដុង" លើកទី ១៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែកុម្ភៈ បានផ្តល់ទំនិញចាំបាច់ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ កម្មវិធីនេះគឺសម្រាប់អ្នកជំងឺដែលមានស្ថានភាពលំបាកចំនួន ៣០០នាក់ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយម្នាក់ៗទទួលបានប័ណ្ណទិញទំនិញចំនួន ១៤ ។ កម្មវិធីនេះបានចែកអំណោយជាង ៥.២០០ចំណែក។

នៅថ្ងៃទី ៨ ខែកុម្ភៈ នៅមន្ទីរពេទ្យកុមារលេខ ២ បានប្រព្រឹត្តទៅសកម្មភាពចុះសួរសុខទុក្ខ និងផ្តល់អំណោយសម្រាប់អ្នកជំងឺកុមារក្រីក្រដែលកំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យ។ សប្បុរសជនបានបរិច្ចាគអំណោយចំនួន ២០០កញ្ចប់ រួមមាននំ ទឹកដោះគោ របស់របរប្រើប្រាស់ និងអាំងប៉ាវដែលមានតម្លៃសរុប ១ លានដុងក្នុងកុមារម្នាក់៕


TAG
VOV/VOVworld/បុណ្យ​តេត/អ្នកជំងឺ/ជន​ក្រី​ក្រ/សុខុមាលភាពសង្គម​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត