logo

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញណលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេតមមី អដ្ឋស័ក ២០២៦

2026/2/13 | 11:28:00
(VOVWORLD) - ក្នុងឱកាសបុណ្យតេតមមី អដ្ឋស័ក ២០២៦ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ 
ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦  (រូបថត៖ VTCnews)

អញ្ជើញចូលរួមមាន លោកអគ្គលេខាបក្សតូ ឡឹម; លោកប្រធាន លឿង គឿង; នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន; សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ត្រឹន កឹម ទូ; និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រី ប៊ូយ ធី មិញ ហ្វាយ។

កម្រងផ្ការបស់គណៈប្រតិភូបានចែងថា "ដឹងគុណជារៀងរហូតចំពោះលោកប្រធានហូជីមិញដ៏មហិមារ"។ គណៈប្រតិភូបានរំលឹកដោយការគោរពចំពោះការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញ ដែលជាថ្នាក់ដឹកនាំដ៏មហិមារ ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិ ការបង្រួបបង្រួមជាតិ និងការកសាងប្រទេសវៀតណាមឯករាជ្យនិងឯកភាព។ បក្សទាំងមូល កងទ័ព ទាំងមូលនិងប្រជាជនវៀតណាមទាំងមូល ប្តេជ្ញាចិត្តបន្តដើរលើមាគ៌ាដែលលោកប្រធានហូជីមិញបានជ្រើសរើស ដោយខិតខំអនុវត្តសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ដើម្បីលើកកម្ពស់បុព្វហេតុបដិវត្តន៍ដែលលោកបានបន្សល់ទុកឲ្យដល់កម្ពស់ថ្មី ដោយឈរប្រកៀកស្មាជាមួយមហាអំណាចនៃពិភពលោក៕

TAG
VOV/VOVworld/ថ្នាក់ដឹកនាំបក្ស/រដ្ឋ/គោរព/វិញ្ញណលោកប្រធានហូជីមិញ/បុណ្យតេតមមី អដ្ឋស័ក ២០២៦

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត