logo

ថ្នាក់ដឹកនាំបណ្តាប្រទេសបន្តផ្ញើសារនិងលិខិតអបអរសាទរជូនអគ្គលេខាបក្ស លោក តូ ឡឹម

2026/1/25 | 08:06:00

(VOVWORLD) - ក្នុងឱកាសដែលសមមិត្ត តូ ឡឹម ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្ត្តវៀតណាមនីតិកាលទី ១៤ ជ្រើសតាំងជា ឯកច្ឆន្ទ ជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤   ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសគុយបា រុស្ស៊ី ជប៉ុន និងបេឡារុស បានផ្ញើសារនិងលិខិតអបអរសាទរ។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាបិទមហា សន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស (រូបថត៖TTXVN)

នៅក្នុងលិខិតអបអរសាទរ  លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានានរដ្ឋសាធារណរដ្ឋគុយបា លោក មីហ្គែល ឌីអាស-កាណែល ប៊ឺមូដេស បានថ្លែងថា គុយបាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៤០ ឆ្នាំនៃការអនុវត្តការផ្លាស់ប្តូរថ្មី ហើយជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អគ្គលេខាបក្ស លោក តូ ឡឹម បក្សនិងប្រជាជនវៀតណាមនឹងបន្តបោះជំហានឥតឈប់ ឈរក្នុងការកសាងសង្គមនិយម ឆ្ពោះទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍដែលកាន់តែសម្បូររុងរឿង រួមបញ្ចូល និងមាននិរន្តរភាព។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា លទ្ធផលបោះឆ្នោតបានបញ្ជាក់ពីកិត្យានុភាពនយោបាយ និងការទទួលស្គាល់យ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់អគ្គលេខាបក្ស លោក តូ ឡឹម ចំពោះការអភិវឌ្ឍនិងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់វៀតណាម។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះការរួមចំណែកផ្ទាល់ខ្លួនរបស់លោកអគ្គលេខាបក្ស តូ ឡឹម ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។ លោកប្រធានាធិបតី ពូ ទីន បានសម្តែងក្តីសង្ឃឹមថា ថ្នាក់ដឹកនាំទាំងពីរនឹងបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងលិខិតមួយផ្ញើជូនលោកអគ្គលេខាបក្ស លោក តូ ឡឹម ប្រធានបក្សរួបរួមរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានសង្កត់ធ្ងន់លើកម្រិតខ្ពស់នៃការជឿទុកចិត្តដែលបក្ខជនមានចំពោះសមមិត្ត ទូ ឡឹម ដែលបង្ហាញពីការទទួលស្គាល់ដ៏សក្តិសមចំពោះការរួមចំណែកដ៏លេចធ្លោរបស់លោកអគ្គលេខាបក្ស ចំពោះវិបុលភាពរបស់វៀតណាម និងពង្រឹងកិត្យានុភាពអន្តរជាតិរបស់ខ្លួន។ លោក ឌីមីទ្រី មេដវេដេវ បានសម្តែងទំនុកចិត្តថា ជាមួយនឹងបទពិសោធន៍នយោបាយដ៏ធំធេង លោកអគ្គលេខាបក្ស តូ ឡឹម នឹងបន្តធ្វើការរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

ប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន និងជានាយករដ្ឋមន្ត្រី តា កាយជី  សានី បានជូនពរឲ្យបក្សកុម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់ក្រុមថ្នាក់ដឹកនាំថ្មី វៀតណាមនឹងដើរតួនាទីជាអ្នកដឹកនាំដ៏លេចធ្លោក្នុងការកសាងយុគសម័យថ្មីនៃការអភិវឌ្ឍមិនត្រឹមតែសម្រាប់វៀតណាមខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងពិភពលោកផងដែរ។

ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសេនកូ បានសង្កត់ធ្ងន់ថា ការដែលគណៈកម្មាធិការមជ្ឈិមបក្សបានបោះឆ្នោតជ្រើសតាំងឡើងវិញជាឯកច្ឆន្ទលោកតូ ឡឹម កាន់តំណែងជាអគ្គលេខាគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម គឺជាសក្ខីភាពនៃសមិទ្ធផលដ៏អស្ចារ្យក្នុងសកម្មភាពរបស់លោក អគ្គលេខាបក្ស  ដែលបញ្ជាក់ពីទំនុកចិត្តរបស់បក្ស និងប្រជាជនវៀតណាមចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ នាពេលខាងមុខ ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស។
TAG
VOV/VOVworld/ថ្នាក់ដឹកនាំ/បណ្តាប្រទេស/ផ្ញើសារ/លិខិតអបអរសាទរ/អគ្គលេខាបក្ស លោក តូ ឡឹម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត