logo

ថ្នាក់រៀនពិសេសលើកោះSong Tu Tay

2013/7/31 | 08:06:05

ឃុំកោះ Song Tu Tay  ស្រុក​Truong Sa  ខែត្រKhanh Hoa
ស្ថិតនៅភាគខាងជើងនៃប្រជុំកោះ​  Truong Sa របស់វៀត
ណាម។អ្នកណាដែលធ្លាប់ទៅទស្សនា​​ កោះSong Tu Tay
សុទ្ឋតែមានចំណាប់អារម្មណ៍ខ្លាំងចំពោះថ្នាក់រៀននៅទីនេះ។

Vovowrld-ឃុំមាន សាលាតែ១ និងសាលាមាន ថ្នាក់រៀនតែ១។នេះជាប្រការ
ពិសេសនៅសាលារៀន លើ កោះSong Tu Tay។ជួរគ្រូបង្រៀនដែលចូលរួម
បង្ហាត់បង្រៀនសិស្សានុសិស្សនៅទីនេះជាកម្មាភិបាលឃុំភាគច្រើន។សាលា
មានសិស្សចូលរៀនចំនួន៧នាក់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥។តាមសេចក្តីអំពាវនាវ
យុវជនកសាង សមុទ្រកោះស្រុកកំណើត   គ្រូបង្រៀនDoan Quoc Thaiមកពី
ស្រុក Ninh Hoa  ខែត្រ Khanh Hoa​បានទៅបង្រៀននៅកោះSong Tu Tay កាល
ពីឆ្នាំ២០០៨មក។នឹកដល់ប៉ុន្មានថ្ងៃដំបូង  គ្រូបង្រៀនDoan Quoc Thai ចែករំ
លែកថា៖“ ឆ្នាំដំបូង​​ ខ្ញុំបង្រៀន​សិស្សថ្នាក់ទី១។ការបង្រៀនសិស្សហាត់ប្រកប
ជាកិច្ចការពិបាក១។ម៉្លោះហើយ​ពេលដែលប្អូនៗអានបាន  ខ្ញុំរីករាយណាស់។   “

​​​​​​​​​​​​​                  

ថ្នាក់រៀនលើកោះSong Tu Tay
(រូបថត​VNA)

នៅទីនេះគ្រូបង្រៀនជាអ្នកបង្រៀនផងនិងអ្នកណែនាំប្អូនៗផង។ទន្ទឹមនឹងការ
រៀនវប្បធម៌នោះកាលពីឆ្នាំ២០០៩មក​  គ្រូបង្រៀន Lan ​នៅទទួលបន្ទុកការងារ
ថែទាំកុមារទៀតផង។លោកគ្រូយអោដឹងថា៖“ នៅទីនេះយើងខ្ញុំបង្រៀនសិស្ស
ពីថ្នាក់ទី១ដល់ថ្នាក់ទី៥​  រាប់ទាំងថ្នាក់មតេ្តយ្យថ្នាក់។កាលពីឆ្នាំ២០០៩មក​ ខ្ញុំ
ទទួលបង្រៀនកុមារថ្នាក់មត្តេយ្យទៀតផង។ក្នុងឆ្នាំដំបូងខ្ញុំជួបកាលំបាក ដល់ឆ្នាំ
ទី២និងទី៣ ខ្ញុំក៍បានធ្វើស្គាល់និងយល់បានកុមារ  ។     “

ពត៌មានសប្បាយ១​សំរាប់សិស្សនុសិស្សនៅទីនេះគឺឈានចូលឆ្នាំសិក្សាថ្មីនេះ ប្អូនៗនឹងបានរៀនភាសាអង់គ្លេស។គ្រូបង្រៀនរបស់សាលាជាអនុសេនីយ៍ឯក
បម្រុង Nguyen Van Tung ជាវេជ្ជបណ្ដិតដែលបានបញ្ចប់មហាវិទ្យាល័យវេជ្ជសាស្រ្ត
ហាណូយ។គ្រូបង្រៀនភាសា១ទៀតគឺជាព្រះសង្ឍ Thich Thanh Thanh អធិការវត្ត
Song Tu Tay។ ព្រះសង្ឍ Thich Thanh Thanhមានថេរដីកាថា៖“កម្មាភិបាលឃុំបាន
អញ្ជើញខ្ញុំបង្រៀនភាសាសំរាប់ប្អូនៗ។នៅពេលវិលត្រឡប់មកដីគោកវិញ​​​​​​​​​​​ ប្អូនៗអាច
បន្តកម្មវិធី​​​​​រៀននៅទីនេះបាន។  “

​​​​​​​​​​​​​​                   

គ្រូបង្រៀនណែនាំសិស្សរៀនមេរៀន(រូបថត​VNA)

យើងខ្ញុំចាកចេញពីកោះSong Tu Tayពេលរសៀលជ្រៀលជ្រេរហៀប លិច  ប៉ន្តែ
នៅក្នុងថ្នាក់រៀនសិស្សានុសិស្សទាំងឡាយនៅខ្នះខ្នែងរៀនសូត្រហាត់អាន​និង
ហាត់សរសេរ។ប្រការនេះបានធ្វើអោយយើងខ្ញុំកាន់តែជឿជាក់ថា៖ប្អូនៗនឹងបន្ត
ប្រពៃណីរបស់ជីដូនជីតាក្នុងកិច្ចការពារអធិបតេយ្យភាពអំពីសមុទ្រកោះរបស់
ប្រជាជាតិ៕

TAG
ថ្នាក់រៀនពិសេស/កោះSong Tu Tay

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត