logo

ទឹកចិត្តរបស់វេជ្ជបណ្ឌិតវៀតណាមជាមួយអ្នកជំងឺក្រីក្រនៅកម្ពុជា

2018/11/14 | 14:58:00

(VOVWORLD) - នាថ្ងៃទី១៤ខែវិច្ឆិកានៅរាជធានីភ្នំពេញ មន្ទីពេទ្យព្រះកេតុមាលានៅរាជធានីភ្នំពេញ មន្ទីរពេទ្យយោ ធា ១៧៥ និងមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ បានរៀបចំការពិនិត្យការវះកាត់ភ្នែកនិងផ្តល់ថ្នាំឥតគិតថ្លៃសម្រាប់អ្នកជំងឺក្រីក្រកម្ពុជារាប់រយនាក់។

អ្នកជំងឺបានមកពីព្រឹកព្រលឹមដើម្បីទន្ទឹងរង់វេជ្ជបណ្ឌិតវៀតណាមពិនិត្យ ព្យាបាលជំងឺ

នេះជាកម្មវិធីពិនិត្យ វះកាត់ភ្នែក ព្យាបាលនិងផ្តល់ថ្នាំឥតគិតថ្លៃ លើកទី១៣នៅប្រ ទេសកម្ពុជាដែលបានធ្វើឡើងដោយក្រុមវេជ្ជបណ្ឌិតវៀតណាមក្នុងឱកាសខួបលើក ទី ៦៥ ទិវាឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា (9/11/1953 - 9/11/2018 ) និងជាសកម្ម ភាពមួយស្ថិតក្នុងក្របខ័ណ្ឌនៃពិធីសារសហប្រតិបត្តិការការពារជាតិទ្វេភាគី ២០១៨  រវាងប្រទេសទាំងពីរ ដោយគោលដៅរិតបន្តឹងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងវៀតណាមនិងកម្ពុជា។

អ្នកជំងឺចុះឈ្មោះ ចូលពិនិត្យជំងឺ

ក្នុងអំឡុងពីរថ្ងៃ (១៤-១៥ ខែវិច្ឆិកា) ក្រុមគ្រូពេទ្យវៀតណាមបានពិនិត្យនិងវះកាត់ភ្នែកដោយឥតគិតថ្លៃ ដល់អ្នកជំងឺប្រហែល ៣០០ នាក់រួមទាំងផ្តល់ឱសថឥតគិតថ្លៃសម្រាប់អ្នកជំងឺកម្ពុជាក្រីក្រចំនួនប្រហែល ២០០ នាក់។ ដើម្បីធានាគុណភាព ភាគី វៀតណាមបានបញ្ចូលវេជ្ជបណ្ឌិតជំនាញចំនួន៥០រូបនិងសម្ភារៈឧបករណ៍ពេទ្យទំនើប ៗ ដើម្បីអនុវត្តកម្មវិធីនេះផងដែរ។

 អ្នកជំងឺតម្រង់ជួរចាំដល់ពេលចូលពិនិត្យជំងឺ
អ្នកជំងឺទទួលបានការពិនិត្យដោយឧបករណ៍ទំនើបបំផុត 
 អ្នកជំងឺទទួលបានការពិនិត្យដោយឧបករណ៍ទំនើបបំផុត 
គ្រូពេទ្យកំពុងពិនិត្យជំងឺជូនដល់ជនខ្មែរដើមកំណើតវៀតណាម
គ្រួពេទ្យសួនាំពីអាករៈរបស់អ្នកជំងឺយ៉ាងរាក់ទាក់
 គ្រូពេទ្យត្រៀមបញ្ចូនអ្នកជំងឺចូលវះកាត់
ការវះកាត់ត្រូវបានគ្រូពេទ្យវៀតណាមអនុវត្តន៍យ៉ាងយកចិត្តទុកដាក់

សូមគូសបញ្ជាក់ថា កម្មវិធីពិនិត្យនិងវះកាត់ភ្នែករួមទាំងផ្តល់ឱសថឥតគិតថ្លៃសម្រាប់អ្នកជំងឺក្រីក្រកម្ពុជានិងជនដើមកំណើតវៀតណាម ត្រូវបានមន្ទីរពេទ្យយោធា ១៧៥ និងមន្ទីរពេទ្យភ្នែកនៃទីក្រុងហូជីមិញ អនុវត្តជារៀងរាល់ឆ្នាំ ពោលគឹចាប់តាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន ។ តាមនោះ បានរួមចំណែកក្នុងលារថែទាំសុខភាពនិងនាំមកពន្លឺជូនដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។ គុណភាពនៃការពិនិត្យនិងព្យាបាលត្រូវទទួលការវាយតម្លៃខ្ពស់ពីមន្ទីរពេទ្យព្រះកេតុមាលានិងប្រជាជនកម្ពុជាផងដែរ។

មិនត្រឹមតែជួយវះកាត់ឲ្យអ្នកជំងឺប៉ុណ្ណោះទេ វេជ្ជបណ្ឌិតកម្ពុជាថែមទាំងផ្តល់បទពិសោធន៍ដល់វេជ្ជបណ្ឌិតកម្ពុជាទៀតផង

ដល់ម៉ោង១២ថ្ងៃ ប៉ុន្តែប្រជាជននៅតែរងចាំការពិនិត្យផងដែរ 
នាយទាហានមួយនាក់បានជូនអ្នកម្តាយទៅពិនិត្យជំងឺ 

ទន្ទឹមនឹងសកម្មភាពពិនិត្យ ព្យាបាលជំងឺឥតគិតថ្លៃមក មន្ទីរពេទ្យយោធា ១៧៥ និងមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ ក៏ដូចជាមន្ទីរពេទ្យផ្សេងៗរបស់វៀតណាម តែង តែមានទំនាក់ទំនងប្រពៃណីនិងជិតស្និទ្ធជាមួយមន្ទីរសុខភាពនិងមន្ទីរពេទ្យនានារបស់កម្ពុជាផងដែរ។ នាប៉ុន្មានឆ្នាំកន្លងទៅ ភាគីវៀតណាមបានមានការជួយឧបត្ថម្ភជាច្រើន ទាំងអំពីមូលដ្ឋានសភារៈ ដល់ការបណ្តុះបណ្តាលវេជ្ជបណ្ឌិត ដើម្បី ជួយឲ្យប្រទេសមិត្តកម្ពុជា លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺនិងថែទាំសុខភាពប្រជាជន៕

TAG
VOV/VOVworld/ទឹកចិត្ត/វេជ្ជបណ្ឌិត/វៀតណាម/អ្នកជំងឺក្រីក្រ/កម្ពុជា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត